សកម្មជនដីធ្លីនៅតំបន់បឹងកក់ធ្វើពិធីបែបសាសនាទាមទារដោះលែងអ្នកស្រី ទេព វន្នី

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

សកម្មជនដីធ្លីនៅតំបន់បឹងកក់ប្រមាណ ២០០ នាក់នៅថ្ងៃនេះ គ្រោងរៀបចំពិធីបែបសាសនាទាមទារទៅអាជ្ញាធរឲ្យដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ខណៈដែលថ្ងៃទី១៥ ខែសីហា នេះជាខួប២ឆ្នាំនៃការជាប់ពន្ធនាគាររបស់សកម្មជនដីធ្លីរូបនេះ។
សកម្មជនដីធ្លីម្នាក់លោក ចាន់ ពុទ្ធិស័ក្ត  ប្រាប់វីអូឌីនៅថ្ងៃនេះថា ពួកគាត់សម្រេចធ្វើពិធីតាមបែបសាសនានេះ ដើម្បីបញ្ជៀសការចោទប្រកាន់ពីអាជ្ញាធរមកលើពួកគាត់ និងចង់បញ្ជាក់ប្រាប់ទៅតុលាការនិងស្ថាប័ន្ធពាក់ព័ន្ធថា​ការតវ៉ារបស់អ្នកស្រី ទេព វន្នី កន្លងមក គឺធ្វើឡើងដោយអហិង្សា​ ប៉ុន្តែអាជ្ញាធរចោទប្រកាន់និងចាប់អ្នកស្រីដាក់ពន្ធនាគារទៅវិញ។

អ្នកស្រី ទេព វន្នី ទោះបីជាគាត់បាតដៃទទេលើកសំពះអង្វរ សុំដំណោះស្រាយគាត់ត្រូវជាប់ពន្ធនាគារ២ ឆ្នាំកន្លះ ដែលថ្ងៃនេះ​២ឆ្នាំហើយ ពីបទហិង្សាដោយចេតនាអីហ្នឹង

សកម្មជនដីធ្លីម្នាក់លោក ចាន់ ពុទ្ធិស័ក្ត << លោកបន្តថា  ពួកគាត់ធ្វើ​ពិធី​សាសនានៅល្ងាចនេះ គឺមានការដាក់តាំងរូបអ្នកស្រី ទេព វន្នី និងដុត​ទៀន ​បួងសួង​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នីផងដែរ។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១។​ ចំណែកករណីក្រោយទៀតគឺ​ តុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀតដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣​ នៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s