អង្គការសិទ្ធិមនុស្សអន្តរជាតិមួយ​ស្នើទៅអាជ្ញាធរកម្ពុជាឲ្យដោះលែងអ្នកស្រី ទេព វន្នី

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយស្នើទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយគ្មានលក្ខខ័ណ្ឌ។

ការស្នើនេះ​ ធ្វើឡើងមុនពេលមួយថ្ងៃនៃខួប២ ឆ្នាំដែល​អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស   អាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch)ប្រចាំតំបន់​អាស៊ី​  លោក Phil Robertson បានស្នើទៅអាជ្ញាធរកម្ពុជា​ឲ្យ​ដោះលែងសកម្មជនដីធ្លីរូបនោះឲ្យមានសេរីភាពវិញ និង​ទម្លាក់ការចោទប្រកាន់​ដោយគ្មានលក្ខខណ្ឌ​អ្វីទាំងអស់ ព្រោះ​គិតមកដល់ពេលនេះ អ្នកស្រីជាប់ពន្ធនាគាររយៈពេល២ ឆ្នាំមកហើយ។

អ្នកស្រីទេព វន្នី សព្វថ្ងៃបានចំណាយពេលពីរឆ្នាំនៅក្នុងពន្ធនាគារពីបទចោទដែល​ត្រូវបាន​គេប្រឌិតឡើង ដូច្នេះអ្នកស្រីគួរតែត្រូវ​ដោះលែងភ្លាម។ នេះគ្រាន់តែជាករណីមួយក្នុងចំណោមករណីជាច្រើនដែលអាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធយុត្តិធម៌របស់កម្ពុជាដោយមិនត្រឹម​ត្រូវ​ដើម្បីយាយីនិងឃុំឃាង​សកម្មជនសិទ្ធិដីធ្លីដោយសន្តិវិធី

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch)ប្រចាំតំបន់​អាស៊ី​ លោក Phil Robertson

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើការពិចារណាឡើងវិញ​ចំពោះករណី​អ្នកស្រី ទេព វន្នី។

អង្គហេតុភស្តុតាងមួយចំនួនមិនបានឆ្លុះបញ្ចាំអំពីបទល្មើសដែលលោកស្រីបានប្រព្រឹត្តនោះទេ ពីព្រោះទាំងក្រុមដើមបណ្ដឹងសន្តិសុខអីទាំងអស់ដែលបានធ្វើការដាក់បណ្ដឹង មិនដែលទៅធ្វើការអះអាងដើម្បីបង្ហាញវត្តមានថាតើលោកស្រី ទេព វន្នីហ្នឹង បានបង្ករបួសស្នាមទៅលើជនទាំងអស់នោះ ដោយរបៀបណាខ្លះនោះគឺមិនមានការបញ្ជាក់ឲ្យមានភាពច្បាស់លាស់ទេ។ ដូច្នេះ ការអំពាវនាវនេះ​គឺជារឿងសមហេតុសមផល ដែលរដ្ឋាភិបាលគួរតែពិចារណារួមទាំងខាងតុលាការផងដែរ ធ្វើការពិចារណា ដើម្បីដោះលែងលោកស្រីឲ្យមានសេរីភាព ជួបជុំក្រុមគ្រួសារ លោកស្រីវិញ

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ចាត់ទុកការស្នើរបស់អង្គការ Human Rights Watch ថាធ្វើឡើងខុសពីនីតិវិធី ដោយសារករណីនេះជាសមត្ថកិច្ចរបស់តុលាការ ។

លោកថា៖«ការស្នើសុំមកលើរដ្ឋាភិបាល ឬអាជ្ញាធរ ក៏ដូចជាអំណាចនីតិប្រតិបត្តិ ដើម្បីឲ្យទៅបំពានអំណាចតុលាការគឺមិនអាចទៅរួចទេ ដោយវាបំពានរដ្ឋធម្មនុញ គោលច្បាប់បែងចែកអំណាច។ បើគាត់ចង់ជួយសកម្មជនទាំងនោះគាត់គួរតែស្នើទៅតុលាការ ហើយចូលរួមដំណើការនីតិវិធីតុលាការ។

បើសិនជាគាត់មានមូលដ្ឋានទឡ្ហីកថា ការសម្រេចក្ដីនឹងមិនត្រឹមត្រូវ គ្មានភស្តុតាងសូមឲ្យគាត់ចូលរួមការពារក្ដី មានន័យថា ផ្ដល់ជាមេធាវី សាក្សី ដើម្បីធ្វើការការពារក្ដីថា ជនដែលគាត់ការពារហ្នឹង​មិនមានពិរុទ្ធភាពដូចការចោទនោះទេ ជាជាងគ្រាន់តែស្នើ ហើយធ្វើការចោទប្រកាន់ដោយគ្មាន​មូលដ្ឋាន គ្មានភស្ដុតាង គ្មានអំណះអំណាង​អ្វី»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ៣ដងមកហើយ នៅពេលដែលសកម្មជនដីធ្លីរូបនោះ ចូលរួមតវ៉ាប្រឆាំងទៅនឹងការបណ្តេញចេញ និងជំរុញឲ្យមានយុត្តិធម៌សង្គម ។ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨​នេះ អ្នកស្រី ទេព វន្នី  ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំមកហើយ៕​

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s