អភិបាលខេត្តកណ្តាលប្តឹងក្រុមហ៊ុនមួយ ករណីជម្លោះដីធ្លី

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

សាលាដំបូង​រាជ​ធានីភ្នំពេ​ញ​បាន​កោះ​ហៅ​អគ្គនាយក​រង​ក្រុម​ហ៊ុន​មួយឲ្យ​ចូល​បំភ្លឺ​តាម​បណ្តឹង​របស់​អភិបាល​ខេត្ត​កណ្តាល​ដែល​ថា​បាន​បរិហា​កេរ្តិ៍ជា​សាធារណៈ និង​ជេរ​ប្រមាថ។

យោង​តាម​ដី​កាកោះ​​ចុះ​ថ្ងៃ​១០ សីហា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក ខាំ​ សុផារី បាន​កោះ​ហៅឈ្មោះ​ លី សាម៉េត ​ដែល​មាន​តួនាទី​ជាអគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ឲ្យ​ចូល​ទៅ​កាន់​អយ្យ​ការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ សីហា វេលា​ម៉ោង​៣​រសៀល​ខាង​មុខ ដើម្បី​ឆ្លើយបំភ្លឺពី​ដំណើ​ររឿង​បរិហា​កេរ្តិ៍ជា​សាធារណៈ និង​បទ​ប្រមាថ ដែល​ប្តឹង​​ដោយ​អភិបាល​ខេត្ត​កណ្តាល​លោក ម៉ៅ ភិរុណ។

​អភិបាល​ខេត្ត​កណ្តាល​លោក ម៉ៅ ភិរុណ បានប្រាប់ ​VOD​ ថាមូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ប្តឹង​នៅពេលនេះ​ដោយ​សារ​តែ​លោក លី សាម៉េត បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​បុក​វាយ​ប្រហារ​មក​លើ​លោក​​ជា​ច្រើន​លើ​កជា​ច្រើន​សារ ហើយ​ការ​វាយ​ប្រហារ​នោះ​គឺ​​ខុស​ពី​ការ​ពិតទាំង​ស្រុង។

យើង​គ្មាន​ជំរើស​អីទៅ​ឈ្លោះ​ជា​មួយ​ហ្វេស​បុក​ជា​មួយ​ពួកគាត់​ទេ! យើង​ធ្វើ​ការ​ងារ​គឺ​យក​ច្បាប់​មក​ប្រើ​ អញ្ចឹង​ទុក​ឲ្យ​ច្បាប់​គេ​ចាត់​ចែង​ទៅ​រឿងអ្នក​ដែលនិយាយប៉ប្លិច​ប៉ប្លូច គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ចេះ​តែ​និយាយ​ តុលាការ​គេ​អនុវត្តន៍​តាមនិតិវិធី​អញ្ចឹងហើយ។ រឿង​ហ្នឹង​តាំង​ពី​មុន​បោះឆ្នោត​មុន​ឃោសនា​ទៅ​ទៀត តាំង​ពី​ថ្ងៃ​ទី៣ ខែ​កក្កដា មកគាត់​និយាយ​ហូរ​ហែរ​មក

អភិបាល​ខេត្ត​កណ្តាល​លោក ម៉ៅ ភិរុណ

VOD មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ លី សា​ម៉េត បាន​នៅឡើយ​ទេ។ តែ​លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​លោកកាល​ពី​ថ្ងៃ​ទី១៣ សីហា ថាការ​ប្តឹង​លោក​នេះ​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​រូប​លោក ខណៈ​ដី​របស់​លោក​ត្រូវ​បាន​លោក ម៉ៅ ភិរុណ យក​ហើយ ប្តឹង​លោកដាក់​គុក​បន្ថែម​ទៀត​នេះ។

ខ្ញុំដឹងអាថ៌កំបាំងច្រើនណាស់ អ្វីដែលខ្ញុំហ៊ាននិយាយ ខ្ញុំបាទនឹងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះ លោកម៉ៅ ភិរុណ បានយកដីក្រុមហ៊ុនទៅលក់យ៉ាងពិតប្រាកដ មិនអាចប្រកែកបាន ទេវតាដឹងឮ មេឃដីដឹងឮ ។ ហើយ​នៅថ្ងៃទី ១៥ ឬថ្ងៃទី១៦ សីហា នេះ ខ្ញុំបាទនឹងចេញក្លីបវីដេអូ ដើម្បី បញ្ជាក់ពីការពិត ចំពោះបុគ្គល​លោក​អភិបាល​ខេត្ត​កណ្តាល​ លោក ម៉ៅ ភិរុណ តែម្នាក់គត់

អគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះលោក​ ម៉ៅ ភិរុណ បាន​ច្រាន​ចោលនឹង​ថាលោក​គ្មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ដីនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​នោះ​ទេ ខណៈ​លោក​ថា​ក្រុមហ៊ុនអេង ឌី​ប៉ូ ​អភិវឌ្ឍន៍​នោះ​ពុំ​មាន​សិទ្ធិ​ស្រប​ច្បាប់​ណា​មួយ​ក្នុង​ការ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ក្នុងស្រុក​នោះ​ឡើយ។

គាត់​មិន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បីធ្វើ​ការ​វិនិយោគ​ទេ! គាត់​ធ្វើ​ទាំង​បំពាន​ចឹង​វា​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ ប៉ះផល​ប្រយោជន៍​សេដ្ឋកិច្ច​ និង​សង្គម ប៉ះប្រយោជន៍សាធារណៈ ប្រជាជន​នៅ​តំបន់​ហ្នឹង អញ្ចឹង​រដ្ឋាភិបាល​គាត់​ត្រូវ​ចេញ​លិខិត​បញ្ឃប់សកម្ម​ភាព​ដែល​មិន​ស្រប​ច្បាប់​ ដី​របស់​ប្រជា​ពល​រដ្ឋ​ប៉ុន​ណា​ឲ្យ​ពល​រដ្ឋ​ប៉ុន​ហ្នឹង​វិញ ហើយ​ដី​អាង ក្បាល​ទឹក​អី​នេះ​គាត់​ឈូស​បំផ្លិច​បំផ្លាញ​អស់។ គាត់​មាន​សិទ្ធិ​ឯណា​ឈូស នរណា​ស៊ីញ៉េ​ឲ្យ​គាត់​ទៅ​ឈូស​លុប​បឹង​ លុប​ព្រែ​កអញ្ចឹង

​អភិបាល​ខេត្ត​កណ្តាល​លោក ម៉ៅ ភិរុណ

កាលពី​ថ្ងៃ​ទី ២៣ ខែមីនា ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​តាម​សំណើរ​របស់​អភិបាល​ខេត្ត​កណ្តាល​បាន​បញ្ជាទៅ​កាន់ក្រសួងកសិកម្ម​ ឲ្យ​បញ្ឃប់​សកម្ម​ភាព​របស់​ក្រុម​ហ៊ុន​អេង​ ឌី​ប៉ូ អភិវឌ្ឍន៍​ ​ក្នុង​តំបន់​ឃុំ​កំពង់​អូស ស្រុក​ពញាឮ ខេត្ត​កណ្តាលជា​បន្ទាន់​ និង​សម្រេច​ឲ្យ​រដ្ឋបាល​ខេត្ត​កណ្តាល​បន្តចុះ​បញ្ជី​ដី​ជូន​ពល​រដ្ឋក្នុង​ឃុំ​នោះ​បន្តទៀត ខណៈ​ក្រុម​ហ៊ុនថា​របាយការណ៍​របស់​រដ្ឋ​បាល​ខេត្ត​កណ្ដាល​​មាន​ភាព​អយុត្តិធម៌៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s