ជំនន់​ស្ទឹង​សង្កែ​… ផ្សា​របឹង​ឈូក​,ផ្លូវ និង​ផ្ទះ​តាម​ដងស្ទឹង​លិច​ហើយ

ប្រភព ៖ កោះសន្ដិភាព

ខេត្តបាត់ដំបង ​៖ អាជ្ញាធរ​ខេត្តនិង​មន្ទីរ​ជំនាញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​សីហា នេះ បាន​ចាត់​ទុក​ជំនន់​ទឹកភ្លៀង​ក្នុង​ស្ទឹង​​សង្កែ ដែល​កំពុង​ហក់​ឡើង​ខ្លាំង​នា​ពេល​នេះ គឺជា​ការ​ប្រកាស​អាសន្ន​ហើយ និង​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​សង្កែ ឱ្យមានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកជំនន់​នេះ ​កំពុង​ហូរហៀរ​វាយ​លុក​ចូល​ក្នុង​ផ្សា​របឹង​​ឈូក លិច​កំណាត់​ផ្លូវ និង​លិចលង់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ​ដែល​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ​។

អភិបាលខេត្ត​បាត់ដំបង លោក​ងួ​ន រតនៈ ដែល​បាន​ដឹកនាំ​មន្ត្រី​នានា និង​កម្លាំង​ចម្រុះ ចុះ​ពិនិត្យ​តាម​គោល​ដៅ​ដែល​ប្រឈម​នឹង​ការ​លិចលង់ បាន​មាន​ប្រសា​ស​ន៍​ថា ស្ថានភាព​ទឹកជំនន់​ក្នុង​ស្ទឹង​សង្កែនា​ពេល​នេះ​ បាន​ឡើង​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ​ ។

បើ​គិត​ត្រិ​ម​ម៉ោង​១២​ថ្ងៃ​ត្រង់ថ្ងៃដដែលនេះ ទឹកស្ទឹង​បាន​ឡើង​ដល់​កម្ពស់​១៣,៧៥​ម៉ែត្រ បាន​លិច​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង ដែល​រស់នៅ​ជាប់​នឹង​ដងស្ទឹង​សង្កែ​ ។ មិនតែប៉ុណ្ណោះ ​ទឹកស្ទឹង​ពេល​នេះ បាន​និង​កំពុង​ហូរហៀរ​ចេញ​តាម​ប្រព័ន្ធ​លូ​នានា នាំ​ឱ្យ​​លិច​កំណាត់​ផ្លូវ​មួយ​ចំនួន​ នៅ​ក្នុង​ក្រុង​បាត់ដំបង​ទៀត​ ​។

 

បើ​តាម​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត ដែល​ចុះ​តាមដាន​សន្ទុះ​ទឹកជា​ប្រចាំបាន​ឲ្យ​ដឹង​ថា ទឹកស្ទឹង​សង្កែ ដែល​មាន​សន្ទុះ​ខ្លាំង​នា​ពេល​នេះ គឺ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​យប់​ថ្ងៃ​ទី​១៤​ សីហា ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃមុន​នេះ​ នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង​ ។

ជា​ពិសេស​នៅ​ក្នុងភូមិ​សាស្ត្រ​នានា នៅ​ស្រុក​សំឡូត តែ​ទឹកស្ទឹង​បាន​ហក់​ឡើង​ខ្លាំង​នៅ​ថ្ងៃ​ទី​១៥​ និង​១៦​សីហា​នេះ ​។ ​ដោយសារ​ទឹកស្ទឹង​ឡើង​ហូរ​ហៀរ​ខ្លាំង ទើប​បណ្ដាល​ឲ្យ​ហូរ​ចេញ​តាម​ប្រព័ន្ធ​លូ ​ចូល​ក្នុង​ក្រុង​លិច​កំណាត់​ផ្លូវ​មួយ​ចំនួន​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក និង​ម្ដុំ​រង្វង់​មូល​សេះ.ស ។

​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត លោក​ឡុ​ង ផល្គុន បាន​ប្រាប់​កោះសន្តិភាព​ថា ទឹក​ក្នុង​ស្ទឹង​សង្កែ ដែល​កំពុង​ហក់​ឡើង​យ៉ាង​ខ្លាំង​នេះ គឺជា​ជំនន់​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ស្រុក​សំឡូត នា​ប៉ុន្មាន​ថ្ងៃមុន​នេះ​។ លោក​ថា ពេល​នេះ​កម្ពស់​ទឹកស្ទឹង នៅ​ត្រង់​កំណាត់​ចាប់ពី​ទំនប់​ក​ង្ហ​ត ដល់​ទំនប់​ពហុ​បំណង ហាក់​បាន​ធូរស្បើយ​បន្តិច​ហើយ តែ​កម្ពស់​ទឹក​ហាក់​នៅ​ខ្លាំង​ចាប់ពី​កំណាត់​ទំនប់​ក​ង្ហ​ត មក​ដល់​ក្រុង​បាត់ដំបង​ ។

ដូច្នេះ​ ក្រុង​បាត់ដំបង និង​ស្រុក​ឯក​ភ្នំ ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោម នៃ​ដងស្ទឹង អាច​ប្រឈម​នឹង​ជំនន់​នេះ ​ជា​ច្រើន​ម៉ោង​ទៀត​ ទម្រាំ​សន្ទុះ​ទឹក​ហូរ​អស់​សម្រុង​ពី​ប៉ែក​ខាងលើ ​។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s