ពលរដ្ឋជាង១ម៉ឺនគ្រួសាររងគ្រោះដោយទឹកជំនន់ទទួលអំណោយ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋជាជនរងគ្រោះ ពីជំនន់ទន្លេមេគង្គចំនួនជាង មួយម៉ឺន គ្រួសារ នៅតាមបណ្តាស្រុកចំនួន ប្រាំមួយ របស់ខេត្តកំពង់ចាម បានទទួលអំណោយជាថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រើប្រាស់មួយចំនួនពីសប្បុរសជន សរុបជាទឹកប្រាក់ចំនួនជិតពីររយលានរៀល បើគិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨នេះ។

 

លោក ឃន ប្រុស ប្រធានលេខាធិការអចិន្រ្តៃយ៍ នៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាមបានឲ្យដឹងនៅថ្ងៃទី ១៦ ខែសីហាថា ក្នុងនោះប្រជាពលរដ្ឋដែលបានទទួលអំណោយតាមបណ្តាស្រុកនានាមាន: ស្រុកកោះសូទិនចំនួន ៥.៥០១ គ្រួសារ, ស្រុកកំពង់សៀមចំនួន ៣.២០៣ គ្រួសារ, ស្រុកព្រៃឈរចំនួន ១.៤១៧ គ្រួសារ, ស្រុកស្រីសន្ធរចំនួន ៣១២ គ្រួសារ, ស្រុកកងមាសចំនួន ៧៧ គ្រួសារ និងស្រុកស្ទឹងត្រង់ចំនួន ៥៨ គ្រួសារ។
លោកប្រធានលេខាធិការបានឲ្យដឹងទៀតថា អំណោយទាំងនោះរួមមាន: អង្ករ,មី ,ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, ទឹកត្រី,អំបិល, ទឹកបរិសុទ្ធ, ទឹកក្រូច, ក្រមា, មុង ,ភួយ,សារុង,តង់ និងសម្ភារ:ប្រើប្រាស់ដទៃមួយចំនួនទៀត ពីសប្បុរសជនបានជួយឧបត្ថម្ភដោយផ្ទាល់ និងតាមរយ:អាជ្ញាធរ។ អំណោយទាំងអស់ដែលសប្បុរសជនបានជួយមកដល់ត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨នេះ គិតជាទឹកប្រាក់សរុបចំនួន១៧៨.៩៦០.០០០ រៀល។

ដោយឡែកនៅមានប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទន្លេនេះចំនួន១៩.៦៨៣គ្រួសារផ្សេងទៀតមិនទាន់បានទទួលអំណោយ ក្នុងចំណោមគ្រួសារប៉ះពាល់សរុបចំនួន ៣០.២៥៣ គ្រួសារ គឺឯកឧត្តម គួច ចំរើន អភិបាលខេត្តបាន និងកំពុងអំពាវនាវរកជំនួយដើម្បីចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់រាល់ថ្ងៃ។

គួរបញ្ជាក់ផងដែរថា ចំនួនជនរងគ្រោះនៅខេត្តកំពង់ចាមដែលលង់ទឹកជំនន់ទន្លេមេគង្គស្លាប់ គឺកើនឡើងដល់ ១១ នាក់ គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨។ ដោយក្មេងប្រុសអាយុទើប ៣ ឆ្នាំនៅស្រុកកោះសូទិនបានលង់ទឹកទន្លេនេះស្លាប់កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s