អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដាក់​កម្លាំង​សមត្ថកិច្ច​ទប់ទឹក​នៅ​មាត់​ស្ទឹងសង្កែ​កុំ​ឲ្យ​ហូរ​ចូល​ក្រុង

ប្រភព ៖ វិទ្យុអាស៊ីសេរី

ទិដ្ឋភាព​ទឹក​ឡើង​លិច​សាលារៀន​នៅ​ភូមិ​រាជដូនកែវ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៧។

អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​បញ្ជូន​សមត្ថកិច្ច​ជាច្រើន​នាក់ ទៅ​ច្រក​ដីខ្សាច់​ដាក់​ស្បោង​យក​ទៅ​ទប់​នៅ​ទី​ទំនាប​តាម​មាត់​ស្ទឹង​សង្កែ​នៅ​ក្រុង​បាត់ដំបង ដើម្បី​ការពារ​មិន​ឲ្យ​ទឹកជំនន់​ហូរ​ចូល​ក្រុង​បាត់ដំបង។ប្រជាពលរដ្ឋ​អះអាង​ថា ផលដំណាំ និង​ផ្ទះ​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ប៉ែក​ខាងក្រោម​ដងស្ទឹង​សង្កែ​ក្នុង​ស្រុក​ឯក​ភ្នំ ត្រូវ​បាន​ទឹក​ជន់​លិច​បណ្ដើរៗ​ហើយ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​រាជដូនកែវ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ លោក រ៉េន សារ៉េត ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦ សីហា​ថា ទឹកជំនន់​នៅ​ក្នុង​ស្ទឹង​សង្កែ បាន​ហក់​ឡើង​ខ្លាំង តាំង​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ សីហា ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ដដែល ទឹកបាន​ឡើង​លិច​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​នៅ​តំបន់​ពួកគាត់​រស់នៅ​ខូចខាត​អស់​ប្រមាណ​៣០០ ហិកតារ។ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា ចំណែក​ផ្ទះ​របស់​ពលរដ្ឋ​នៅ​អម​ដងស្ទឹង​សង្កែ​ក្នុង​ភូមិ​រាជដូនកែវ និង​ភូមិ​ព្រែកត្រប់​រាប់រយ​ខ្នង​ផ្ទះ​ត្រូវ​បាន​ទឹក​ហូរ​ចូល​ត្រឹម​ក្បាលជង្គង់​អស់ហើយ។ «»

លោក​បន្ថែម​ទៀត​ថា ទឹកជំនន់​ក្នុង​ស្ទឹង​សង្កែ​នេះ ជា​លើកដំបូង​ហើយ ដែល​ហក់​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​ទឹកបាន​ហក់​ឡើងជា​ច្រើនដង តែ​មិន​បាន​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដូច​ពេលនេះ​ទេ។

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នកកាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា​ថា ស្ថានភាព​ទឹកជំនន់​នៅ​ក្នុង​ស្ទឹង​សង្កែ​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ ប៉ុន្តែ​លោក​អះអាង​ថា ទឹក​មិនទាន់​ហូរ​ចូល​ខូចខាត​ផលដំណាំ​និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​នៅឡើយ​ទេ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ប្រមាណ ៥០​នាក់ ហើយ​នាំ​គ្នា​យក​ការ៉ុង​ច្រក​ដី​ខ្សាច់​ទប់ទឹក​នៅ​មាត់​ស្ទឹងសង្កែ​ត្រើយ​ខាងកើត នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្ដេច ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​ហូរ​ចូល​ក្រុង​បាត់ដំបង។

ទឹកស្ទឹង​សង្កែ​ហក់​ឡើង​នេះ ដោយសារ​មាន​ជាប់ៗ​គ្នា​នៅ​តំបន់​ប៉ែក​ខាងលើ នៃ​ស្ទឹង​សង្កែ ក្នុងស្រុក​សំឡូត នឹង​ទឹក​ហូរ​ចេញពី​តំបន់​ព្រំដែន​កម្ពុជា​ថៃ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីប្រកាស កាលពី​រសៀល​ថ្ងៃ​ទី​១៦ សីហា ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ដងស្ទឹង​សង្កែ មាន​ការ​ប្រុង​ប្រយ័ត ព្រោះ​ទឹក​បន្ត​ហក់​ឡើង​បន្ថែម​ទៀត​រហូតដល់​យប់​ថ្ងៃ​ដដែល ទើប​ស្រក​ចុះ​វិញ។

ចំណែក​នៅ​ខេត្ត​ព្រៃវែង​ឯណោះ​វិញ ទឹកទន្លេ​មេគង្គ​បាន​ឡើង​ហូរ​ឆ្លងកាត់​ផ្លូវលំ​ចំនួន​២​ខ្សែ មាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ នៅ​ឃុំ​កំពង់សឹង និង​ឃុំ​រាធរ ស្រុក​ព្រះស្ដេច ហើយ​អាជ្ញាធរ​ស្រុក​នេះ​ក៏បាន​ចាក់​ដី​ទប់ទឹក​ការពារ​កុំ​ឲ្យ​លិច​ផ្លូវ ដែល​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​ផ្លូវ​ទាំង​២​ខ្សែ​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s