ក្រសួងបរិស្ថានប្រគល់ម៉ូតូចំនួន​២៥​គ្រឿង ​ដល់​ដៃគូអនុវត្ត​គម្រោង “ពង្រឹង​ការ​អភិរក្ស​ជីវៈចម្រុះ និង​ព្រៃស្តុក​កាបូន”

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៧ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម សាយ សំអាល់ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (ក.ជ.អ.ច.) និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ ទទួល​ម៉ូតូ​ចំនួន​២៥​គ្រឿង ​ដល់​ដៃគូ​អនុវត្ត​គម្រោង “ពង្រឹង​ការ​អភិរក្ស​ជីវៈចម្រុះ និង​ព្រៃស្តុក​កាបូន​នៃ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា​តាមរយៈ​កិច្ច​សហការ​គ្រប់គ្រង និង​អនុវត្ត​បង្ហាញ​ពី​ការ​អភិរក្ស​តំបន់​ទេសភាព​ខាង​កើត​ទន្លេ​មេគង្គ (CAMPAS)“​ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន។

ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បាន​មាន​ប្រសាសន៍​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹកនាំ មន្ត្រី​ ក.ជ.អ.ច. ក្រសួង​បរិស្ថាន​ និង​អង្គការ​ដៃគូ​ដែល​បាន​សហការ​អនុវត្ត​គម្រោង​ទទួល​បាន​លទ្ធផល​ល្អ​កន្លងមក។ ឯកឧត្តម​ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​ការ​អនុវត្ត​កម្ម​វិធី​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​បរិស្ថាន ដោយ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​ ដែល​អាច​ឆ្លើយតប​បាន​តាម​សំណូមពរ​​ និង​តម្រូវ​ការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ក្នុង​អាណត្តិ​ថ្មីនេះ​ យើង​នឹង​ដាក់​ចេញ​ និង​ចាប់​ផ្តើម​អនុវត្ត​នូវ​កំណែ​ទម្រង់​ថ្មី​បន្ត​ទៀត​គឺ «ការ​គ្រប់គ្រង​រដ្ឋបាល​ទំនើប» ក្នុង​ក្របខ័ណ្ឌ​នៃ​ក្រសួង​បរិស្ថាន​។

បើតាមរយៈ​របាយការណ៍​របស់ ​លោក​ជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការ​រង​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​នាយិកា​គម្រោង CAMPAS បាន​លើកឡើង​ថា គម្រោងCAMPAS អនុវត្ត​រយៈពេល​០៥​ឆ្នាំ ដោយ​បាន​ចាប់​ផ្តើម​អនុវត្ត​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ រហូត​ដល់​ឆ្នាំ​២០២១​ ក្នុង​តំបន់​គោល​ដៅ​ចំនួន​៥ នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ ស្រែ​ពក កែវសីមា ភ្នំ​ណាម​លៀរ និង​ភ្នំព្រិច ខេត្តមណ្ឌលគិរី។ គម្រោង​នេះ​មាន​គោលបំណង ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការ​គ្រប់គ្រង​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា និង​ធានា​បាន​នូវ​ព្រៃ​ស្តុក​កាបូន តាមរយៈ​ការ​លើក​កម្ពស់​កិច្ច​សហការ​អន្តរ​វិស័យ​ ការ​តភ្ជាប់​តំបន់​ទេសភាព និង​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកប​ដោយ​និរន្តរភាព។

លោក​ជំទាវ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ម៉ូតូ​ចំនួន​២៥គ្រឿង​​នេះ​នឹង​ប្រគល់​ជូន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ចំនួន​០៦​គ្រឿង អង្គការ BirdLife International ចំនួន១៣គ្រឿង ​អង្គការWCS ចំនួន០៥គ្រឿង និង​ការិយាល័យ​អនុវត្ត​គម្រោង​ចំនួន​០១គ្រឿង ដើម្បី​បម្រើ​ដល់​ការ​ការពារ​ធនធាន​ធម្មជាតិ​ និង​អភិរក្ស​ជីវៈចម្រុះ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s