ឆ្លងចរន្តអគ្គិសនី ឆេះសិប្បកម្ម ធ្វើតុទូ ផ្អើលអ្នកភូមិកោះក្របី ទាំងព្រលឹម

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០៤ និង ១០នាទី មានអគ្គីភ័យកើតឡើង នៅឃ្លាំងសិប្បកម្ម តុ ទូ ទំហំ ១០ម៉ែត្រ គុណ៩០ម៉ែត្រ របស់ឈ្មោះ វណ្ណ ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិកោះក្របី ផ្លូវ ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។

បណ្តាលអោយឆេះកំទេចឈើ និងបន្ទប់ដេក ប៉ុន្តែមិនមានបង្កឲ្យគ្រោះថ្នាក់​ ដល់អាយុជីវិតនរណាម្នាក់ឡើយ ។ បើតាមការសន្និដ្ឋាន អគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ភ្លាមៗលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី ដឹកនាំប្រជាពលរដ្ឋ ប្រជាការពារ និងហៅរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍បាញ់ពន្លត់ ដោយមិនរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋ ក្បែរខាងទេ ។ ប្រតិបត្តិការបាញ់ពន្លត់ សមត្ថកិច្ចប្រើប្រាស់ រថយន្ត៣គ្រឿង ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s