អង្គការ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ឈានមុខ​មួយ​ស្នើ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិមនុស្ស

ប្រភព ៖ វិទ្យុអាស៊ីសេរី

អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។

អង្គការ​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ឈានមុខ ហៅ​ជា​ភាសា​អង់គ្លេស​ថា ហ្វ្រន់ឡាញ ឌីហ្វិនឌ័រ (Front Line Defenders) ស្នើ​ឲ្យ​តុលាការ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​សិទ្ធិមនុស្ស​៤​នាក់ មក​ពី​សមាគម​អាដហុក និង​មន្ត្រី​គ.ជ.ប ម្នាក់ ជា​អតីតមន្ត្រី​អាដហុក​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ។

សំណើ​នេះ​ធ្វើឡើង​ដោយសារតែ​កាលពី​ថ្ងៃ​ទី​១២ សីហា តុលាការ​របប​លោក ហ៊ុន សែន បាន​កោះហៅ លោក ណៃ វ៉ង់ដា ឲ្យ​ចូលរួម​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ខាងមុខ។

លោក នី ចរិយា អតីតមន្ត្រី​អាដហុក និង​ជា​អគ្គលេខាធិការ​រង គ.ជ.ប ក៏​ទទួល​បាន​ដីកា​ដូចគ្នា​នេះ​ដែរ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​មនុស្ស ៥​នាក់ រួមមាន​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា កាលពី​ឆ្នាំ​២០១៦ ពី​បទ​សូកប៉ាន់​សាក្សី។

ប្រសិនបើ​រក​ឃើញ​មានទោស​អ្នក​ទាំងនោះ អាច​ប្រឈមមុខ​នឹង​ជាប់ពន្ធនាគារ​រយៈពេល​ពី​៥ ទៅ ១០​ឆ្នាំ។ បច្ចុប្បន្ន​មន្ត្រី​ទាំងនោះ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយ​ពួកគេ​ជាប់ពន្ធនាគារ​អស់​រយៈពេល ១៤​ខែ​មក។

សេចក្ដីថ្លែងការណ៍​អង្គការ Front Line Defenders ចេញ​កាលពី​ថ្ងៃ​ទី​១៧ សីហា ក៏​បាន​ស្នើ​ឲ្យ​តុលាការ​ធានា​ថា ការ​កាត់ទោស​មន្ត្រី​សិទ្ធិមនុស្ស​ទាំងនោះ ប្រព្រឹត្ត​ទៅ​ដោយ​យុត្តិធម៌ ស្របតាម​ស្តង់ដារ​អន្តរជាតិ។ អង្គការ​នេះ​ក៏​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ធានា​ថា មន្ត្រី​សិទ្ធិមនុស្ស​ទាំងអស់ អាច​ប្រកប​ការងារ​ដោយ​គ្មាន​ការ​គំរាមកំហែង សងសឹក និង​គ្មាន​ការ​រឹតត្បិត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s