អាជ្ញាធរចុះចែកបណ្ណ័កម្មសិទិ្ធដីធ្លីជាង១ពាន់ប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃមូល

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ លោក លន់ ទ្រី ប្រធានក្រុមវាស់វែងដីធ្លីទី២ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងដីសុរិយោដីខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្នុងពេលចែកបណ្ណ័កម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋឃមព្រៃមូល នៅក្នុងសាលាបុណ្យភូមិព្រៃក្រោល បានអោយដឹងថា៖ ក្រោយពីក្រុមការងារវាស់វែងដីធ្លីទី២ របស់លោកបានចុះវាស់វែងដីធ្លីស្រែចំការ និងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំព្រៃមូល ស្រុករាលាប្អៀរ រួចមក នៅក្នុងថ្ងៃនេះនិងថ្ងៃបន្ទាប់រយៈពេល២ថ្ងៃទៀត ក្រុមការងាររប ស់លោក នឹងធ្វើការចែកបណ្ណ័កម្មសិទ្ធិដីធ្លីជាង១ពាន់បណ្ណ័ អោយអស់ជូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ របស់ឃុំព្រៃមូល ស្រុករលាប្អៀរ ។

លោក លន់ ទ្រី បានបន្តអោយដឹងថា៖ នៅក្នុងការចែកបណ្ណ័កម្មសិទ្ធិដីធ្លីនេះដែរប្រ ជាពលរដ្ឋត្រូវបង់ប្រាក់លើការវាស់វែងដីធ្លីតាមច្បាប់គឺ ដីស្រែចំការត្រូវបង់ពន្ធក្នុង១ម៉ែត្រការ៉េ១រៀល ។ចំណែកដីលំនៅដ្ឋានត្រូវបង់ប្រាក់ក្នុង១ម៉ែត្រការ៉េ១០រៀល ។
ចំណែកលោកស្រី កើត ធីម អាយុ៤៩ឆ្នាំ ជាប្រជាលរដ្ឋរស់នៅក្នុងភូមិព្រៃមូល បានអោយដឹងថា៖ រូបគាត់ពិតជាសប្បាយចិត្តណាស់ និងអរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាលោកអភិបាលខេត្ត លោកប្រធានមន្ទីរររៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត ពិសេសមន្រ្តីសុរិយោដីក្នុងក្រុមទី២ ដែលខិតខំវាស់វែងដីធ្លីជាង៥ខែកន្លងមក និងពេលនេះបានចែកបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ។ គាត់យល់ថា ដីស្រែចំការ និងដីលំនៅដ្ឋានរបស់គាត់ក្នុងពេលនេះ មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ហើយ គឺមិនព្រោះបារម្មណ៍ខ្លាចអ្នកណារំលោភបំពានយកទៀតឡើយ និងបើចង់លក់ដូរ ឬដាក់បញ្ចាំក៏ងាយស្រួល និងចែកអោយកូនចៅក៏ងាយស្រួលផងដែរ ។

ដោយឡែកលោក អ៊ុច សុគន្ធា អាយុ៦០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃក្រោលវិញ ក៏បាននិយាយអោយដឹងថា៖ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលមកទទួលយកបណ្ណ័កម្មសិទ្ធិដីធ្លីក្នុងពេល ពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះដីធ្លី និងដីភូមិឋានរបស់គាត់មានប័ណ្ណកម្មសិទ្ធិស្របច្បាប់ហើយ ចង់លក់ដូរក៏មានតម្លៃ ចង់ដាក់បញ្ចាំក៏ងាយស្រួល និងក៏មិនភ័យខ្លាចត្រូវគេរំលោភយកឡើយ។

ដូច្នេះរូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំព្រៃមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងលោកអភិបាលខេត្តកំពង់ឆ្នាំងដែលបានផ្តល់បណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋទាំងអស់សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈៀង ថារិទ្ធ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s