ភ្លៀង​ធ្លាក់​ពីរ​ថ្ងៃ​ជាប់​គ្នា​បង្ក​ឲ្យ​ទឹក​ជន់​លិច​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ

ប្រភព ៖ វិទ្យុអាស៊ីសេរី

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​ព្យាករណ៍​ពី​កម្ពស់​ទឹកទន្លេ​មេគង្គ និង​ទឹកភ្លៀង ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​នៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ាញ តាំង​ពី​ថ្ងៃ​ទី​១៧ សីហា រហូត​ដល់​ថ្ងៃ​ទី​១៨ សីហា​នេះ បាន​បង្ក​ឲ្យ​ជំនន់​ទឹកភ្លៀង​ជន់​លិច​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។

 

ឃុំ​ចំនួន​៤ ស្ថិត​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត​ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច រួមមាន​ឃុំ​ព្រៃថ្មី ឃុំ​កណ្ដោល ឃុំ​ព្រៃឃ្មុំ និង​ឃុំ​កំពង់សំរោង ហើយ​ទឹក​ក៏​បាន​ជន់​លិច​តាម​បណ្ដោយ​កំណាត់​ផ្លូវជាតិ​លេខ​៣ ប្រវែង​១០០​ម៉ែត្រ ត្រង់​ចំណុច​រោងចក្រ​ផលិត​ស៊ីមង់ត៍​ចក្រីទីង ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ សីហា អាជ្ញាធរ​បាន​បើក​ឲ្យ​ធ្វើ​ចរាចរ​ឆ្លងកាត់​ជា​ធម្មតា​វិញ។

រីឯ​នៅ​ខេត្ត​ព្រះសីហនុ​វិញ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ សីហា ជំនន់​ទឹកភ្លៀង​ក៏​បាន​ជន់​លិច និង​ហូរ​កាត់​ពី​លើ​កំណាត់​ផ្លូវជាតិ​លេខ៤ ត្រង់​ចំណុច​ស្ពាន​សំរោង (គម ១១៦-១១៧) ស្ថិត​ក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ។ អាជ្ញាធរ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​ហាមឃាត់​រថយន្ត​ធុន​ធំ​មិន​ឲ្យ​បើកបរ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន​សិន ខណៈ​រថយន្ត​ធុន​តូចៗ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ជា​ធម្មតា។

មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អះអាង​ថា ចាប់​តាំង​ពី​ដើមខែ​សីហា​មក មាន​មនុស្ស​ស្លាប់ ១៥​នាក់​ហើយ ដោយសារ​គ្រោះ​ទឹក​ជំនន់ នៅ​ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ ព្រៃវែង កណ្ដាល និង​ខេត្ត​កំពង់ចាម។

ទឹកជំនន់ បាន​ប៉ះទង្គិច ដល់​ពលរដ្ឋ​សរុប​ជាង ៦​ម៉ឺន​គ្រួសារ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s