ជំនន់​ទឹក​ភ្លៀង​នៅ​ផ្លូវ​ជាតិ​លេខ៤ ស្រក​ចុះ​វិញ តែ​មក​ហក់​ឡើង​នៅ​ស្ទឹង​ព្រែក​ត្នោត​ និង​ ផ្នែក​ខ្លះ​នៃ​ខេត្ត​កំពង់​ស្ពឺ

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

ទិដ្ឋភាពទឹកជំនន់នៅស្ពានសំរោង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ថ្មីៗនេះ ។ រូបថត ក្រសួងធនធានទឹក

ព្រះសីហនុ/ភ្នំពេញៈ​ ជំនន់​ទឹក​ភ្លៀង​ដែល​ហក់​ឡើង​ឈាន​ដល់​ការ​បិ​ទផ្លូវ​ជាតិ​លេខ​ ៤​ ឡើង​វិញនៅ​​ត្រង់​ចំណុច​ស្ពាន​សំរោង​ស្រុក​ក​ កំពង់​សិលា ខេត្ដ​ព្រះ​សីហនុ អាច​ស្រក​​វិញ និង​បើក​ឱ្យ​ធ្វើ​ចរាច​រណ៍​ធម្មតា​សម្រាប់​រថ​យន្ត​ធន​តូច ប៉ុន្ដែ​ទឹក​ជំនន់​នេះ ​នឹង​បន្ដ​ហូរ​ចុះ​ទៅ​​ស្ទឹង​ព្រែក​ត្នោត​និង​បង្ក​ឲ្យ​មាន​លិច​ចូល​ក្នុង​ភូមិ-ឃុំ​មួយ​ចំនួន​។នេះ​បើ​តាម​លោក ​ចាន់ យុ​ត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង ធន​ធាន​ទឹក និង​ឧត្ដុ​និយម​កាល​ពី​ម្សិល​មិញ​។

លោក​បាន​ថ្លែង​ថា​គិត​ត្រឹម​ព្រឹក​ម្សិល​មិញ ​(អាទិត្យ) ទឹក​ជំនន់​នៅ​ផ្លូវ​ជាតិ​លេខ៤ត្រង់​ចំណុច​ស្ពាន​សំរោង (គ.ម​ ១១៦-​១១៧) ភូមិ ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់​រទេះ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សីហនុ បាន​ចាប់​ផ្តើម​ស្រក​ចុះ​វិញ​ហើយ​ប៉ុន្តែ​ទឹក​នៅ​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវ​ជាតិ​និង​ស្ពាន​នៅ​ឡើយ។ពេល​នេះ​ទឹក​កំពុង​បន្ត​ស្រក​ចុះ​យ៉ាង​ឆាប់រ​ហ័ស​ដែល​អាច​នឹង​ស្រក​ផុត​ផ្លូវ​ជាតិ​និង​ស្ពាន​ទាំង​ស្រុង​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។

លោក​ យុ​ត្ថា អះ​អាង​ថា៖ «ទឹក​ជំនន់​នៅ​ផ្លូវ​ជាតិ​លេខ​៤​គិត​មក​ទល់​ត្រឹម​ល្ងាច​ ម៉ោង ​​២​ ម្សិល​មិញ​ យើង​អាច​បើក​ឲ្យធ្វើ​ចរា​ចរណ៍​វិញ​ធម្មតាចំពោះ​រថ​យន្ដ​ធន​តូចៗ ប៉ុន្ដែ​ចំពោះ​រថ​យន្ត​ធន​ធំយើង​មិន​ទាន់​អាច​អនុ​ញ្ញាតឲ្យ​ធ្វើ​ចរាចរ​ណ៍​បាន​​ទេ»​។

លោក​បន្ដ​ឱ្យ​ដឹង​ថា​ទឹក​ភ្លៀង​នេះ​នឹង​បន្ដ​ស្រក​ចុះ​អស់​ទាំង​ស្រុង ប្រសិនបើ​អា​កាស​ធាតុ​អំណោយ​ផល​រាំង​ភ្លៀង ប៉ុន្ដែ​ទឹក​នឹង​បន្ដ​ហូរ​ចាក់​ទៅ​ស្ទឹង​ព្រែក​ត្នោត និង​ស្ទឹង ​ស្លាគូ ដែល​អាច​បណ្ដាល​ឲ្យ​ជន់​លិច​ភូមិ-ឃុំ​មួយ​ចំនួន​។

លោក ​វី​ សំណាង អភិ​បាល​ខេត្ដ​កំពង់​ស្ពឺ ថ្លែង​កាល​ពី​ម្សិល​មិញ​ដែរ​ថា បរិមាណ​ទឹក​ភ្លៀង​ដែល​បាន​ធ្លាក់​ជាប់ៗ​គ្នា ​នៅ​តំបន់​ភ្នំ​ស្រួច​ចាប់​តាំងពី​ថ្ងៃទី​១៨​ រហូត​មក​ដល់​រសៀល​ថ្ងៃទី​១៩​ខែ​សីហា​នេះគឺ​ស្ថិត​ក្នុង​កម្រិត​១៨០​ ម.ម បាន​បង្ក​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង វាយ​លុក​ឃុំ​មួយ​ចំនួន​របស់​ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់​ស្ពឺ​។

លោក​បន្ដ៖«ផ្លូវជាតិ​លេខ​៤​ទឹក​បាន​ស្រក​ចុះ​វិញ​ហើយ រថយន្ដ​អាច​ដំណើរការ​វិញ​បាន​ ប៉ុន្ដែ​ទឹកបាន​មក​ហក់​ឡើង​នៅ​ស្រុក​ភ្នំស្រួច​ ដែល​បណ្ដាល​ឲ្យ​ជន់​លិច​ផ្ទះ​ពលរដ្ឋ វាលស្រែ ចម្ការ​មួយ​ចំនួន ​តែ​យើង​មិន​ទាន់​អាច​សរុប​លទ្ធផល​បានទេ ព្រោះ​ទឹក​កំពុង​បន្ដ​ហក់​ឡើងនិង​ជន់​លិច»។

ការ​ហក់​ឡើងលើ​កម្រិត​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ននៃ​ទឹក​ទន្លេ​សេ​កុង ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹង​ត្រែង បានធ្វើ​ឲ្យ​ភូមិឋាន​ពលរដ្ឋ​ដែល​នៅ​តំបន់​ទំនាប​តាម​ដង​ទន្លេ ត្រូវ​បាន​ទឹក​លិច​ចូល​ជា​បន្ត​បន្ទាប់ ។

ត្រឹម​ព្រឹក​ថ្ងៃទី​ ១៩​ ខែ​សីហា ទឹក​ទន្លេ​សេ​កុង ក្នុងស្រុក​ សៀម​ប៉ាង បាន​កើន​ឡើង​ដល់​កម្ពស់ ​១១,៩៨​ ម៉ែត្រ ខណៈ​កម្រិត​ប្រ​កាស​ឲ្យ​ប្រុង​ប្រ​យ័ត្ន​ត្រឹម​តែ​ ១១,៥០ ម៉ែត្រ ប៉ុណ្ណោះ​។

ចំណែក​ទឹក​ស្ទឹង​សង្កែ​ក្រុង ​បាត់​ដំបង មាន​កម្ពស់ ​១២,៤២ ម (កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន ១៣,៧៥ ម )។ ទឹក​ស្ទឹង​សង្កែ​ នឹង​បន្ត​កើន​ឡើង​បន្តិច​ទៀត មុន​នឹង​ចាប់​ស្រក​ចុះ​វិញ​នៅ​វេលា​យប់​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​ក្រសួង​ធន​ធាន​ទឹក​នា​ល្ងាច​ថ្ងៃ​អា​ទិត្យ​ម្សិល​មិញ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s