សមត្ថកិច្ច​ទប់​ស្កាត់​ឈើប្រណីតជាង៣០០ដុំ​ដែល​បម្រុង​នាំចេញ​ទៅវៀតណាម

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

សមត្ថ​កិច្ច​រកឃើញ​គំ​នរ​ឈើដែល​ឈ្មួញ​លាក់​ទុក​ ក្នុង​ឃុំ​ប្រម៉ោយ​ ស្រុកវាលវែង ខេត្ត​ពោធិ៍​សាត់ រូបថត ហ្វេសប៊ុក san prum

ខេត្ត​ពោធិ៍​សាត់​ និង​មណ្ឌល​គិរី: ​យ៉ាង​ហោច​ណាស់​ឈើ​ប្រ​ណីត​ប្រហែល​ជា​៣០០​ដុំ​ដែល​បម្រុង​នាំចេញ​ទៅ​លក់​ទៅ​ប្រ​ទេស​វៀត​ណាម​ ត្រូវ​បាន​ទប់​ស្កាត់​ទាន់​ពេល​វេលា​ ក្រោយ​ពី​សមត្ថ​កិច្ច​បាន​រក​ឃើញ​នៅ​លើ​ទី​តាំង​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​និង​មណ្ឌល​គិរី​ ខណៈ​ដែល​មេឈ្មួញ​ម្នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​បន្ត​សាក​សួរតាម​នីតិវិធី​ច្បាប់​និង​អ្នក​បើក​រថ​យន្ត​ស៊ី​ឈ្នួល​ដឹក​ឈើ​ត្រូវ​បាន​ដោះ​លែង។​

​អាជ្ញា​ធរ​បាន​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា ​កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​សីហា ​ឈើ​ សុក្រំ ​គរគី​និង​កកោះ​ជាង​១០ម៉ែត្រ​គុប​ ត្រូវ​បាន​ឈ្មួញ​ដឹក​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ស្រុក​វាល​វែង​នៃ​ខេត្ត​ពោធិ៍​សាត់​ និង​នៅ​ចំនុច​អូរ​តាំង​​ម៉ែ ខេត្ត​មណ្ឌល​គិរី ជាប់​ព្រំដែន​កម្ពុជា​-​វៀត​ណាម។ ​ឈើ​ទាំង​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំ​នាញ​ថែរក្សាទុក​តាម​នី​តិ​វិធី​ច្បាប់​ ខណៈ​ការ​ស៊ើប​អង្កេត​ស្វែង​រក​ឈ្មួញ​ឈើ​កំ​ពុង​តែបន្ត​តាម​នីតិ​វិធី។​

​លោក ​ម៉ម​ វណ្ណដា ​ព្រះរាជ​អា​ជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​បានឲ្យ​ដឹង​ថា៖​«ក្រោយពី​យើង​បាន​សាកសួរ ​និង​ធ្វើ​កំណត់​ហេតុ​រួចមក​ ​ហើយ​បាន​ដោះលែង​កម្មករ​ម្នាក់​ជា​អ្នក​​បើកឡាន​ស៊ី​ឈ្នួល​ដឹក​ឈើ​ឲ្យ​គេ ​ប៉ុន្ដែ​មេខ្លោង​ធំ​ម្នាក់​ទៀត​នោះ ​យើង​មិនទាន់​ដោះលែង​ទេ​ ដោយ​កំពុង​បន្ត​ឃុំ​ខ្លួន និង​​ចាត់ចែង​តាម​ច្បាប់​ ហើយ​យើង​ក៏​មិន​ទាន់​អាច​ផ្ដល់​ព័ត៌​មាន​ពី​ជន​សង្ស័យ​បាន​ដែរ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s