សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​​រិះគន់​ការ​​​បន្ត​បង្ក្រាប​សិទ្ធិមនុស្ស​ទោះ​បី​​​ស្វាគមន៍​​ការ​លែង​សកម្មជន​ដីធ្លី​អ្នកស្រី ទេព វន្នី

ប្រភព ៖ VOA (សំឡេងសហរដ្ឋអាមេរិ​ច )

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី សំពះអរគុណអ្នកគាំទ្រអ្នកស្រី ក្រោយពេលដែលអ្នកស្រី ត្រូវបានដោះលែង​ពី​ពន្ធនាគារ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

អ្នកស្រី ទេព វន្នី បាន​​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​​២ឆ្នាំ ​ក្រោម​បទ​ប្រមាថ​អ្នក​រាជការ​សាធារណៈ​និង​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ​ ប៉ុន្តែ​សកម្មជន​ដីធ្លី​រូប​នេះ​បាន​បដិសេធ​​បទ​ចោទ​នេះ​ទាំង​ស្រុង។

សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្តែង​ការ​អបអរ​សាទរ​ចំពោះ​ការ​ដោះលែង​សកម្មជន​ដីធ្លី​ជា​ស្ត្រី ៤​នាក់ ដែល​រួម​មាន​ទាំង​អ្នកស្រី ទេព វន្នី ផង​ដែរ។

លោក Charles Santiago ប្រធាន​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្សនិង​ជា​សមាជិក​សភា​ម៉ាឡេស៊ី បាន​មាន​ប្រសាសន៍​ចំពោះ​ការ​ដោះលែង​សកម្មជន​ទាំង​៤​នាក់​នោះ​ថា «គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​ស្វាគមន៍​ ដែល​ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​ជា​យូរ​មក​ហើយ។ អ្នកស្រី ទេព វន្នី និង​សកម្មជន​ដីធ្លី​ដទៃ​ទៀត​មិន​គួរ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារពី​ដំបូង​ឡើយ​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​ធ្វើ​យុទ្ធនាការ​ដោយ​ក្លាហាន​និង​សន្តិវិធី​ដើម្បី​ការពារ​សហគមន៍​របស់​ពួកគេ​ប៉ុណ្ណោះ។‍» នេះ​បើ​យោង​តាមសារមួយ​ដែល​ VOA ទទួល​បាន​ពី​ការិយាល័យ​សមាគម​សភា​អាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស​របស់​លោក Santiago ដែល​ស្រង់​សម្តី​ដើម​របស់​លោក។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s