អភិបាលរងខេត្តបន្ទាយមានជ័យប្រជុំដោះស្រាយទំនាស់ដី

ប្រភព ៖ ហង្សមាសព័ត៌មាន

បន្ទាយមានជ័យ៖ទំនាស់ដីធ្លីដីស្រែនិងចំការដើមបណ្តឹងប្តឹងទាមទាពាក់កណ្តាលម្នាក់ដោយចុងបណ្តឹងដែលជាអ្នកអាស្រ័យផលមិនយល់ព្រម។បើតាមកិច្ចប្រជុំដោះស្រាយនៅរសៀលថ្ងៃទី២០ខែសីហាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

 

ក្នុងកិច្ចប្រជុំដំណោះស្រាយរបស់គណកម្មាធិការដោះស្រាយវិវាធដីធ្លីខេត្តបន្ទាយមានជ័យគឺភាគីដើមបណ្តឹងឈ្មោះ ស៊ិន តារា និងឈ្មោះ ស៊ិន ណារិន បានលើកហេតុផលថា៖ដីស្រែជាង១ហិចតានិងដីចំការទំហំ៤០០ម៉ែត្រការ៉េដែលស្ថិតភូមិថ្នល់បត់ឃុំរហាត់ទឹកស្រុកមង្គលបូរី។គឺជាដីកេរ្តិ៍ឱពុករបស់គាត់តែក្រោយមកគាត់បានប្រពន្ធក្រោយហើយស្លាប់ហើយឈ្មោះ វង់ មានបំណងធ្វើប្លង់កម្មសិទ្ធទើបប្តឹងជំទាស់មិនអោយដោយដីនេះជាដីកេរ្តិ៍ឱពុករបស់គាត់ប្តឹងសុំអោយដោះស្រាយដីស្រែនិងដីចំការម្នាក់ពាក់កណ្តាលទើបយល់ព្រម។
តាមសំដីឈ្មោះ វង់ ដែលជាចុងបណ្តឹងបានប្រាប់ថា៖ដីស្រែជាង១ហិចតានិងដីចំការ៤០០ម៉ែត្រការ៉េ នេះដីដែលគាត់មានលិខិតស្នាមគ្រប់មានអីដែលគាត់ធ្វើប័ណ្ណកម្មសិទ្ធមិនបាន ពេលដែលគាត់អាស្រ័យផលរាល់ឆ្នាំហើយបានធ្វើប័ណ្ណកម្មសិទ្ធស្រាប់តែឈ្មោះ ស៊ិន តារា និងឈ្មោះ ស៊ិន ណារិន បានប្តឹងទាមទៅវិញថាជាដីកេរ្តិ៍ទៅវិញហើយសុំបែងចែកពាក់កណ្តាលម្នាក់គាត់មិនយល់ព្រមឡើយ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ដោយស្តាប់រឿងរ៉ាវទំនាស់ដីធ្លីដើមបណ្តឹងឈ្មោះ ស៊ិន តារា និងឈ្មោះ ស៊ិន ណារិន ថាជាដីកេរ្តិ៍របស់ឱពុកគាត់ហើយឈ្មោះ វង់ មានបំណងធ្វើប្លង់កម្មសិទ្ធិទើបប្តឹងជំទាស់ហើយអោយដោះស្រាយពាក់កណ្តាលម្នាក់ដើម្បីបញ្ចប់រឿងតែភាគីចុងបណ្តឹងមិនបានយល់ព្រមដោយថាដីនេះមានលិខិតស្នាមត្រឹមត្រូវនិងអាស្រ័យផលរាល់ឆ្នាំ។តាមការសិក្សាមើលរឿងរ៉ាវទំនាស់ដីស្រែនិងដីចំការនេះបើកភាគីទាំងពីរចេះយកយល់អនុគ្រោះគ្នាទៅវិញទៅមកអាចថាដោះស្រាយត្រូវបានបញ្ចប់ហើយទទួលធ្វើប័ណ្ណកម្មសិទ្ធទាំងអស់គ្នា៕(ប៊ុន ធឿន)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s