អាជ្ញាធរខេត្តក្រចេះចាត់វិធានការបូមរំដោះទឹកចេញពីទីប្រជុំជនក្រុង ខណៈកំពស់ទឹកទន្លេមេគង្គឡើងលើសពីប្រកាសអាសន្ន

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តក្រចេះ៖ អាជ្ញាធរបង្កើនការទប់ស្កាត់ទឹកជំនន់មិនឲ្យជនលិចចូលទីប្រជុំក្រុងក្រចេះ ដោយប្រើម៉ាស៊ីនបូមរំដោះរំដោះទឹកដែលលិចជ្រាបតាមប្រព័ន្ឋលូ និងទឹកភ្លៀង ទំលាក់ចេញទៅបឹងនៅខាងក្រោយទី ប្រជុំជន។

 

ការប្រើម៉ាស៊ីនបូមរំដោះទឹកចេញពីតំបន់ទីប្រជុំជនក្រុងក្រចេះ ដើម្បីបញ្ជៀសពីការលិច លង់ពីក្រុមការងាររបស់មន្ទីរសាធារណៈការរួមជាមួយ និងមន្ទីរធនធានទឹកបានធ្វើឡើងជាប្រចាំទាំងយប់ទាំងថ្ងៃចាប់ពីស្ថានភាពទឹកជំនន់បានហក់ឡើងដល់កំរិតប្រកាស់អាសន្នពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ សីហា ។ ក្រុមមន្រ្តីបាននិយាយថា៖ ប្រសិនបើការជន់ឡើងនៃទឹកជំនន់ក្នុងសភាពសន្សឹមៗ គឺ ការប្រើម៉ាស៊ីនបូមរំដោះទឹករបស់អាជ្ញាធរទប់ស្កាត់ការលិចលង់ និងមានប្រសិទ្ឋភាព។ ស្ថានភាពទឹកជំនន់ទន្លេមេគង្គត្រូវបានគេមើលឃើញថា បាននិងកំពុងតែហក់ឡើងជន់ កាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃរហូតហួសពីកំរិតប្រកាស់អាសន្ន ដែលមានកំពស់២២,០០ម៉ែត្រ។ ហើយស្រុកមួយចំនួន៤ និងក្រុង១ ដែលមានទីតាំងនៅតំបន់ទំនាប និងស្របជាមួយនិងដងទន្លេមេគង្គ កំពុតែជួបការលិចលង់កាន់តែខ្លាំងបន្តទៀត។

ជាមួយគ្នានេះទីប្រជុំជនក្រុងក្រចេះក៏កំពុងតែមានការគំរាមកំហែងដោយការលិចផងដែរ ខណៈដែលតបន់នៅជុំវិញកំពុងតែរងការលិចលង់ជាបណ្តើរៗទៅហើយនោះ។

ទន្ទឹមនិងការគំរាមគំហែងដោយការជន់លិចដល់ទីប្រជុំជនក្រុងក្រចេះនេះ បានធ្វើឲ្យអាជីវករមួយចំនួនធំ ដែលកំពុងតែលក់ដូរសម្ភារៈ មុខទំនិញនានាក្នុងផ្សារក៏ដូចជានៅក្នុង ទីប្រជុំជនក្រុងក្រចេះ មានការព្រួយបារម្ភជាមួយនឹងស្ថានភាពគ្រោះធម្មជាតិនេះផងដែរ។

អភិរងខេត្តក្រចេះ ទទួលកិច្ចការងារគ្រប់គ្រងគ្រោះមហន្តរាយ លោក ប៉ែន លីណាត បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២១ សីហា នេះថា៖ ការប្រើម៉ាស៊ីនបូមរំដោះទឹកតាមប្រព័ន្ឋ លូ ជាវិធីមួយដ៍ប្រសើរសម្រាប់បញ្ជៀសនិងទប់ស្កាត់ការលិចលង់ដល់ទីប្រជុំជនខេត្ត។ លោក អភិបាលខេត្ត បានបញ្ជាក់ថា អាជ្ញាធរបានត្រៀមលក្ខណៈបន្ថែមលើការប្រើម៉ាស៊ីនបូម ប្រសិន បើសន្ឋឹកនៃការជនឡើងនៃទឹកទន្លេមេគង្គនៅតែមានសន្ទុះហក់ឡើងខ្លំាងថែមទៀតនោះ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s