ប្រហែល៣០នាទីប៉ុណ្ណោះហ្មត់…​អគារ​ស្នាក់​កម្មករចិន

ប្រភព ៖ កោះសន្ដិភាព

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា អគ្គិភ័យ​មួយ​ បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​រយ​:ពេល​​ប្រមាណ​ជា​៣០​នាទី​ប៉ុណ្ណោះ

ធ្វើ​ឱ្យអគារ​ស្នាក់​បណ្តោះអាសន្ន​កម្មករ​សំណង់​ជនជាតិ​ចិន ​ក្លាយជា​ផេះ​ខណៈ​រថយន្ត​ពន្លត់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចេញ​មក​អន្តរាគមន៍​ភ្លាម​ៗ​ដែរ តែ​នៅ​មិន​អាច​សង្គ្រោះ​ទាន់​ទៀត ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២២ សីហា នេះ ស្ថិត​នៅ​ចំណុច​ជាប់​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ដែរ​ថា អគារ​ដែល​ឆេះ​ទាំងស្រុង​នេះ មាន​ទទឹង​ប្រមាណ​ជា​៨​ម៉ែត្រ​×៨០​ម៉ែត្រ សង់​ពី​ដែក​ជ្រុង​ប្រក់ស​ង្ក័​សី ជញ្ជាំង​ជ​រ័ ប្រភេទ​ប៉ុង​ណា​ម ការពារ​កំ​ដៅ​ថ្ងៃ ដែល​ជា​កន្លែង​ស្នាក់​បណ្តោះអាសន្ន​របស់​កម្មករ ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ចេញ​អណ្តាតភ្លើង​ឆាបឆេះ​ជញ្ជាំង​ជ័រ​ប្លា​ស្ទិ​ក​ប៉ុង​ណា​ម ទើប​ឆេះ​មាន​ល្បឿន​លឿន​ដូចនេះ​។ ប៉ុន្តែ​យ៉ាងណា មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះ​ទេ ។

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s