អាជ្ញាធរនឹងបញ្ឈប់ការសន្តោសចំពោះអ្នកចោលសំរាមពាសវាលពាសកាល

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពតៈ ការរយល់ដឹងផ្នែកអនាម័យ បរិស្ថានរបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពតហាក់ដូចជានៅមានកម្រិត ខណៈដែលការបញ្ជ្រាបបាន និងកំពុងបន្តអនុវត្ត។តទៅការសន្តោសប្រណីចំពោះអ្នកបន្តផ្គើន ជាមួយគោលការណ៍នេះនឹងរងការផាកពិន័យដោយពុំមានក្តីយោគយល់ទៀតឡើយ។

 

នាឱកាសនៃពិធីសម្អាតសំរាមលើផ្លូវវាងក្រុងក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោកស្រី មិញ ច័ន្ទសូរិយា ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាននៃ មន្ទីរបរិស្ថានខេត្តកំពតបានមានប្រសាសន៍ថា ក្រសួងបរិស្ថាន ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពតមានការយកចិត្តទុកដាក់បំផុតអំពីបញ្ហាបរិស្ថាន។ កិច្ចការពារ ថែរក្សាបរិស្ថាន ក៏ដូចជាការគ្រប់គ្រងសំរាមនៅតាមតំបន់នានាជាបន្ទុក និងភារកិច្ចរបស់មន្ត្រីមូលដ្ឋាននីមួយៗដែលថ្នាក់ខេត្តបានផ្ទេរជូនរយៈពេលជិតមួយឆ្នាំកន្លងមក។

លោកស្រីប្រធានបានបន្តថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបានបញ្ជ្រាប និងកំពុងបន្តផ្សព្វផ្សាយដល់គ្រប់ប្រជាពលរដ្ឋទាំងក្នុងក្រុង ទាំងបណ្តាស្រុក ពាក់ព័ន្ធបញ្ហាសោភ័ណភាព អនាម័យ ព្រមទាំងបរិស្ថាន។ តទៅ ក្នុងករណីដែលមានជនខិលខូចនៅតែបន្តចោលសំរាមពាសវាលពាសកាលក្រោយទទួលបានការអប់រំម្តងជាពីរដងរួចមក នោះអាជ្ញាធរនឹងចាត់ការផាកពិន័យតាមនីតិវិធីដោយមិនលើកលែងឡើយ។

លោកស្រី មិញ ច័ន្ទសូរិយា បានបញ្ជាក់ថា ប្រភពចម្បង នៃគំនរសំរាមតាមតំបន់នីមួយៗតែងកើតចេញពីសកម្មភាពអាជីវកម្មនៅក្បែរតំបន់នោះដោយ អាជីវករមួយចំនួនមិនបានទុកដាក់ក្នុងធុងត្រឹមត្រូវ ហើយឆ្លៀតឱកាសដឹកយកមកចាក់ចោលតាមទីសាធារណៈតែម្តង។

ទាក់ទិននឹងគំនរសំរាមដែលកើតមានក្នុងមូលដ្ឋានផ្ទាល់ លោកស្រី សេង សុភីម មេឃុំត្រពាំងធំបានរៀបរាប់ថា គំនរសំរាមដែលកើតមានក្នុងភូមិសាស្ត្រឃុំត្រពាំងធំ ស្រុកទឹកឈូនេះ ភាគច្រើននាំមកពីក្រុងកំពតដែលអាជីវករខ្លះបានដឹកមកលបលួចចាក់ពេលយប់ ស្របពេលកម្លាំងមូលដ្ឋានមិនទាន់មានគ្រប់គ្រាន់ក្នុងការឃ្លាំចាំមើលនោះ។

ជាធម្មតា អ្នកសម្អាតមិនត្រឹមតែហត់ទេ គឺថែមទាំងខឹងសម្បារចំពោះក្រុមអ្នកយកសំរាមមកចោលនេះទៀតផង។ ដូច្នេះ ជាការអំពាវនាវសំណូមពរដល់អស់លោកឈប់យកសំ រាមមកចាក់ពាសវាលពាសកាលបន្តទៀតដើម្បីជៀសវាងនូវការផាកពិន័យតាមផ្លូវច្បាប់៕ ដោយ សុខ ឌីណា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s