អ្នកមានជម្លោះដីធ្លីនៅក្រចេះជំរុញអាជ្ញាធរដោះស្រាយតាមការសន្យាមុនបោះឆ្នោត

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

អ្នក​ភូមិមានជម្លោះដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនជាថ្មីទៀតដើម្បីសុំទៅរដ្ឋមន្រ្តីលោក ជា សុផារ៉ា ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជូនពួកគេ

អ្នក​ភូមិមានជម្លោះដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ជំរុញទៅក្រសួងរៀបចំដែនដីពន្លឿនដោះស្រាយវិវាទដីធ្លីរបស់ពួកគេដូចការសន្យាមុនបោះឆ្នោត ដោយថា ចាំដំណោះ ស្រាយពីអាជ្ញាធរខេត្តយូរពេក។

ពលរដ្ឋប្រមាណ១០០នាក់ មកពីរឃុំ២ធ្នូ ស្រុកស្នួលនៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែនជាថ្មីទៀតដើម្បីសុំទៅរដ្ឋមន្រ្តីលោក ជា សុផារ៉ា ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជូនពួកគេឲ្យបានឆាប់ ខណៈអ្នកភូមិទាំងនោះកំពុងខ្វះដីបង្កបង្កើនផល។

លោក តូច ដុល ដែលអះអាងថា ជាតំណាងពលរដ្ឋមានប្រសាសន៍ថា ពលរដ្ឋរាប់រយគ្រួសារនៅភូមិជើងក្លេរ ឃុំ២ធ្នូមានជម្លោះ ដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់តាំងដើមឆ្នាំ២០១៨ ដោយថា ក្រុមហ៊ុនប្រើប្រាស់កម្លាំងទាហ៊ាន​ប៉ាញ់ប្រហាមកលើប្រជាពលរដ្ឋឲ្យរងរបួសជាច្រើននាក់ និងបានឈួសឆាយផ្ទះ រួមទាំងដំណាំពលរដ្ឋចោលទៀតផង។

លោកបន្តថា ពេលនេះអ្នកភូមិមិនមានដីសម្រាប់បង្កបង្កើនផលនោះទេ ខណៈក្រុមហ៊ុនកាយប្រឡាយព័ទ្ធយកដីពួកគាត់អស់ទៅហើយ។

គេឈួសចោលទាំងអស់ ដំណាំស្វាយ ដំឡូង ចេក ឥលូវមានតែស្មៅទេ។ ហើយក្រុមហ៊ុនគេកាយប្រឡាយក្រឡឹងព័ទ្ធជុំវិញ។ ហើយដល់ពេលយើងអត់ដី យើងបានអីធ្វើ? ហើយប្រជាពលរដ្ឋផ្សេងៗក៏ដូចខ្ញុំដែរគាត់គ្មានអីធ្វើ?ដល់ពេលខ្ញុំសុំណូមពរទៅខេត្តឲ្យជួយដោះស្រាយគាត់ចាំស្រងឈ្នោះអស់សិន

លោក តូច ដុល ជាតំណាងពលរដ្ឋដែលមានជំលោះដីធ្លី

លោក ភិន ធា ដែលអះអាងថា ជាតំណាងពលរដ្ឋដែរនោះនិយាយថា ក្រោយប្រជាពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញជាច្រើនដងអាជ្ញាធរស្រុក និងខេត្តបានសន្យាវាស់វែងឲ្យពួកគាត់បន្ទាប់ពីបោះឆ្នោតរួច ប៉ុន្តែរហូតមកដល់ថ្ងៃនេះក្រុមអ្នកភូមិទាន់ទទួលបាន ដំណោះស្រាយនោះទេ។

ចៅហ្វាយ ចៅហ្វាយខេត្តគាត់បានសន្យាថា បោះឆ្នោតហើយនឹងវាស់ចែកឲ្យពួកខ្ញុំ ដោយបានកំណត់អត្តសញ្ញាណកម្មឈ្មោះអស់ហើយ ប៉ុន្តែឥលូវអត់ឃើញមានការដោះស្រាយអីសោះ ហើយគាត់និយាយទៀតថា ដោះស្រាយឲ្យតែ អ្នកនៅស្រុកហ្នឹងទេ។ អញ្ចឹងអ្នកដែលមកពីឆ្ងាយហើយបានកាន់កាប់ដីហ្នឹងយូរឆ្នាំហើយអត់បានអីផងហ្នឹង? គ្នាខំទៅរុក ទន្រ្ទាន កាប់គាស់អត់បានអីផងហ្នឹង? អញ្ចឹងសុំឲ្យដោះស្រាយបានដូចគ្នាទៅ

លោក ភិន ធា ជាតំណាងពលរដ្ឋដែលមានជំលោះដីធ្លី

វីអូឌីមិនសុំការឆ្លើយតបពីមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានទេជំវិញពលរដ្ឋខេត្តក្រចេះឡើងមកតវ៉ាថ្ងៃនេះ។

អភិបាលស្រុកស្នួលលោក គង់ គីមនី មានប្រសាសន៍ថា អាជ្ញាធរស្រុក និងខេត្តកំពុងសហការគ្នាដំណើរការដោះស្រាយករណីនេះហើយ។

លោកបន្តថា ករណីយឺតយ៉ាវនោះដោយសារគណៈកម្មការដោះស្រាយរងចាំស្រងឈ្នោះពលរដ្ឋទាំងនោះឲ្យអស់សិន ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់ដោយលោកស្នើទៅពលរដ្ឋឲ្យរងចាំបន្តិច។

គាត់ចង់បានតាមចិត្តរបស់គាត់គឺ អត់បានទេ ដោយសារប្រជាពលរដ្ឋដែលមកចុះឈ្នោះហ្នឹងមិនទាន់ចប់ទេដល់ពេលអញ្ចឹង នីតិវិធីរបស់គេចប់ហើយ គេនឹងរៀបចំបិទបញ្ជីហើយគេបញ្ជូនឈ្នោះដែលស្រង់អត្តសញ្ញាណពិតប្រាកដហ្នឹង ទៅខេត្ត​ ហើយខេត្តសុំគោលការណ៍ទៅក្រសួងវាមានគន្លាក់របស់វា។ហើយគាត់ចង់បានតាមអំពើចិត្តគាត់៤ទៅ១០នាក់ហ្នឹង ម៉េចបាន?

អភិបាលស្រុកស្នួលលោក គង់ គីមនី

កាលឆ្នាំមុនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្តីបន្ទោសខ្លាំងៗទៅមន្រ្តីក្រោមឱវាទខ្លួនដែលមិនព្រមដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពលរដ្ឋ។

គាត់ដាំដុះនៅកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹងប្រគល់ឲ្យគាត់ទៅ ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះនោះ បើក្នុង គណបក្សខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែកលោកឯងហី ? បានប្រកាច់ខំទុកធ្វើអី? មិនចែកឲ្យប្រជាជនទៅ! អាហ្នឹងនិយាយឲ្យពិត វាដូចជាហួស ស្រលាញ់ដីហួស ដីម៉ែលោកឯងហី ម៉េចមិនចែកឲ្យប្រជាជនទៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

កាលពីថ្ងៃទី០៨ ខែមីនា អ្នកភូមិជាច្រើននាក់បានរងរបួសដោយសារប៉ះទង្គិចគ្នាជាមួយក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយកាំភ្លើងដែលចុះការពារគ្រឿងចក្រក្រុមហ៊ុន ខណៈពលរដ្ឋទាំងនោះបានតវ៉ាបិទផ្លូវជាតិលេខ ៧៦A។ កាលនោះក្រុមអ្នកភូមិចោទក្រុមហ៊ុនចម្ការកៅស៊ូមេមត់ថា បានរំលោភយកដីធ្លីទំហំពី ៣ ទៅ ៤ហិកតាក្នុងមួយគ្រួសារ និងបំផ្លាញដំណាំ ផ្ទះសម្បែង ព្រមទាំងប្រើអំពើហិង្សាទៅលើពលរដ្ឋទៀតផង។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s