ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​តវ៉ា​រឿង​ក្រុមហ៊ុន​និង​អាជ្ញាធរ​មិន​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឡើងវិញ

ប្រភ​ព ៖ ទំព័រពត៌មានខ្មែរ 

បណ្តាញ​ទឹក​ស្អាត​របស់​រោងចក្រ​ផ្គត់ផ្គង់​ទឹក​ស្អាត​ភ្នំ​តូច​ភ្នំ​ធំ ដែល​ត្រូវ​បាន​កាត់​ផ្តាច់ នៅ​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។ ថត​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០១៨។ រូប៖ អង្គការ លីកាដូ

ប្រជាពលរដ្ឋ ៤​ភូមិ​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ តវ៉ា​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​ក្រុមហ៊ុន ផ្គត់ផ្គង់​ទឹក​ស្អាត ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​ពួកគេ​ប្រើប្រាស់​វិញ បន្ទាប់ពី​ប្រព័ន្ធ​ទឹក​ស្អាត​របស់​អ្នកភូមិ​កន្លង​មក ត្រូវ​បាន​កាត់ផ្ដាច់​ចាប់តាំង​ពី​អាជ្ញាធរ ធ្វើ​ផ្លូវជាតិ​លេខ​៥ ជាង​មួយ​ខែ​មុន​មក។

រីឯ​អាជ្ញាធរ​មូលដ្ឋាន លើកឡើង​ថា កំពុង​ពិនិត្យ​ដោះស្រាយ​តាម​ដំណាក់កាល​លើ​សំណើ​របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ​ជាង ៣​រយ​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៤ ស្ថិត​ក្នុង​ឃុំ​ភ្នំតូច ស្រុក​មង្គលបុរី អះអាង​ថា ពួកគាត់​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ជាង​១​ខែ​មក​ហើយ ដោយសារ​ក្រុមហ៊ុន​កាត់ផ្ដាច់​ប្រព័ន្ធ​ទឹក​ស្អាត​ចាប់​តាំង​ពី​អាជ្ញាធរ​ធ្វើ​ផ្លូវជាតិ​៥​មក។ រាល់ថ្ងៃ​នេះ ប្រជាពលរដ្ឋ រំពឹង​តែ​លើទឹក​ភ្លៀង​តែប៉ុណ្ណោះ។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​វត្ត​ថ្មី លោក ហ៊ុន រ៉ូ រៀបរាប់​ថា ក្រុមហ៊ុន​មិន​ទាន់​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឲ្យ​ពួកគាត់​ប្រើប្រាស់​វិញ​នោះ​ទេ។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​ទាមទារ​ឲ្យ​អ្នកភូមិ​បង់​ប្រាក់​ចំនួន ៦០ .០០០​រៀល ក្នុង​មួយ​គ្រួសារ ប្រសិនបើ​ពួកគាត់​ចង់​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ស្អាត​វិញ។ ចំណែក​អាជ្ញាធរ ក៏​មិនទាន់​ឃើញ​ជួយ​ដោះស្រាយ​ឲ្យ​បាន​លទ្ធផល​សមរម្យ​ដល់​ប្រជាពលរដ្ឋ​ដែរ ទោះបីជា​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ និង​ស្រុក​ជាច្រើនលើក​ក្តី។ «»

ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​នោះ រស់នៅ​ក្នុង​ភូមិ​ភ្នំ​តូចត្បូង ភូមិ ភ្នំ​តូចជើង ភូមិ​វត្ត​ថ្មី និង​ភូមិ​ថ្នល់​បត់ នៃ​ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ។

ប្រជាពលរដ្ឋ​ផ្សេងទៀត អះអាង​ស្រដៀង​គ្នា​ថា ការ​តភ្ជាប់​បណ្តាញ​ទឹក​ស្អាត​កន្លងមក ពួកគាត់ បាន​ចំណាយ​លុយ​អស់​ចំនួន ២៨​ម៉ឺន​រៀល​រួចហើយ ដូច្នេះ​ក្រុមហ៊ុន និង​អាជ្ញាធរ មិន​គួរ​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ ត្រូវ​ចំណាយ​លុយ​៦​ម៉ឺន​បន្ថែម​ទៀត​នោះ​ទេ ពោល​គឺ​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន គួរតែ​ទទួល​ខុសត្រូវ​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​អះអាង ថា​ពេល​ក្រុមហ៊ុន​កាត់ផ្ដាច់​បណ្ដាញ​ត​ទឹក​ស្អាត ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ ក៏​មិន​បាន​ជូន​ដំណឹង ដល់​ប្រជាពលរដ្ឋ​នោះ​ដែរ។

រីឯ​មេឃុំ​ស្ដីទី​នៃ​ឃុំ​ភ្នំ​តូច លោក យូរ ផៃ មានប្រសាសន៍ថា ការដែល​ក្រុមហ៊ុន​ទាមទារ​ឲ្យ​ប្រជា​ពលរដ្ឋ ជួយ​ចេញ​លុយ​បន្ថែម​៦​ម៉ឺន​រៀល​នេះ ព្រោះ​ក្រុមហ៊ុន​ខ្វះ​ថវិកា។ ទោះយ៉ាងណា​ក្តី លោក​បញ្ជាក់​ថា អាជ្ញាធរ​ឃុំ បាន​ប្រជុំ​គ្នា និង​បាន​ដាក់​របាយការណ៍​ជូន​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​រួចហើយ ដើម្បី​ស្នើសុំ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ «»

ពាក់ព័ន្ធ​រឿង​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​រោងចក្រ​ផ្គត់​ផ្គង​ទឹក​ស្អាត ភ្នំ​តូច​ភ្នំ​ធំ លោក ផុម បូផល បាន​ទេ កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។ ចំណែក​ខាង​រដ្ឋបាល​ក្រុមហ៊ុន បាន​បដិសេធ​មិន​ឆ្លើយ​តប​។ ទោះយ៉ាងណា​ក្តី លោក ផុម បូផល បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​មួយ​គ្រួសារ​៦​ម៉ឺន​រៀល​នោះ​ព្រោះ​ក្រុមហ៊ុន បាន​ទិញ​សម្ភារៈ​ដើម្បី​ជួសជុល​ដាក់​ទុយោ​ជាថ្មី​អស់​ច្រើន ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ជួយ​ផ្ដល់​សំណង ខូចខាត​ដល់​ក្រុមហ៊ុន​ខ្លះ​ទេ ទោះបីជា​មានការ​ស្នើសុំ​ពី​ភាគី​ក្រុមហ៊ុន​ក៏ដោយ ខណៈ​ក្រុមហ៊ុន​ទឹក​ស្អាត​នេះ ក៏​ជា​ជនរងគ្រោះ​ដែរ។

មន្ត្រី​សម្របសម្រួល​ផ្នែក​ការរំលោភ​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ិន គង់ជិត យល់ថា ករណី​ពលរដ្ឋ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​នេះ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ ខេត្ត គួរតែ​ពន្លឿន​ត​ភ្ជាប់​បណ្ដាញ​ទឹក​ស្អាត​ឡើងវិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា វិធីសាស្ត្រ​ល្អ​បំផុត​នោះ គឺ​អាជ្ញាធរ គួរតែ​ហៅ​ភាគី​ពាក់ព័ន្ធ ជួប​ប្រជុំគ្នា​ដើម្បី​រក​ដំណោះស្រាយ​រួម ដោយ​មិន​ត្រូវ​ទុក​ពន្យារ​ពេល​នោះ​ទេ។ «»

ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ លើកឡើង​ថា ប្រសិនបើ​អាជ្ញាធរ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្អាត នៅតែ​មិន​ដោះស្រាយ​ទឹក​ស្អាត​ឲ្យ​ពួកគាត់​ប្រើប្រាស់​ឡើងវិញ​ទេ​នោះ ពួកគាត់​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា ក្នុង​ទ្រង់ទ្រាយ​ណាមួយ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s