ប្រធាន​សហគមន៍​ការពារព្រៃឈើ សង្ឃរុក្ខវ័ន្ត​​​បដិសេធ​ថា​៖ព្រះសង្ឃ​​មិន​បាន​​កាប់​ឈើ​​ ហើយដឹកជញ្ជូន​មក​ធ្វើអាជីវកម្ម​ ដូចការ​ចោទប្រកាន់​ដែលថតបង្ហោះ​តាមបណ្ដាញ​សង្គមនោះទេ

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ​៖
អ្នក​គ្រប់​គ្រង​សហគមន៍​ការ​ពារ​ព្រៃ​ឈើ​​សង្ឃ​​រុក្ខ​វ័ន្ត ដែល​មានទី​តាំង​នៅ​​ក្រុង​សំរោង ខេត្ត​​ឧត្តរ​មាន​ជ័យ ​បាន​​ច្រាន​ចោល​​​ថា៖​​ព្រះសង្ឃខ្លះ​ដែល​ជាគណកម្មការ​​របស់សហគមន៍ មិន​​បាន​​ទៅកាប់​ឈើ​​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍ ដែល​ខ្លួន​ការពារ ហើយ​ដឹក​​ជញ្ជូន​​យក​មកធ្វើអាជីវកម្ម ដូចការ​ចោទ​ប្រកាន់នោះទេ​។​

​ប្រធាន​សហគមន៍សង្ឃ​រុក្ខវ័ន្ត ​ព្រះភិក្ខុប៊ុន សាលួត ​មានព្រះថេរៈដីកា​ នៅព្រឹក​ថ្ងៃ​អង្គារទី២៨​ខែ​សីហាថា៖​កន្លង​មក​មាន​ជន​ខិលខូច​​មួយ​​ចំនួន តែង​ចូលទៅ​លួចកាប់​ឈើខុសច្បាប់​​នៅ​​តំបន់​អន្ល​ង់​គគីរ ដែល​ជា​តំបន់​លិចទឹក​ នៅ​​ក្នុង​ដែន​សហគមន៍​របស់ព្រះ​អង្គ។ ជាបន្តបន្ទាប់ព្រះអង្គ និង​ក្រុម​ព្រះ​​សង្ឃ ព្រមទាំង​​ពុទ្ធបរិស័ទ​ខ្លះ ទៀត​​ដែល​ជាគណកម្មការសហគមន៍ការពារព្រៃ​ឈើ បាន​ចុះល្បា​តទៅ​ឃើញ​ឈើ​​ដែល​គេលួចកាប់ទាំងនោះ ក៏​នាំគ្នា​ដឹកមក​រក្សាទុក​។ ​​ក្រោយមកទៀត​ដោយសារតែ​នៅ​​សាលាបាលី និងសាលាធម្មវិន័យ​ ក្នុងក្រុងសំរោង​ខ្វះ​តុ សម្រាប់ឱ្យព្រះសង្ឃ​រៀនសូត្រ ​ព្រះអង្គក៏​ស្នើ​សុំ​ទៅ​ខណ្ឌ​រដ្ឋបាលព្រៃឈើ ដើម្បី​ដឹក​ឈើ​ដែលគេលួចកាប់ប្រមាណ​១៣ម៉ែត្រគូប ​យកមកធ្វើតុ​ស​ម្រាប់​បំរើក្នុងវិស័យព្រះពុទ្ធសាសនា ។​

ព្រះ​ភិក្ខុប៊ុន សាលួត មានព្រះថេរៈដីកាបញ្ជាក់ថា​ក្នុងនាមព្រះ​អង្គបួស​ជាសង្ឃ និង​ជា​សហគ​មន៍ការពារព្រៃឈើផង គឺ​មិនអា​ចទៅ​កាប់បំផ្លាញព្រៃឈើ​ មកលក់ដូចនេះ​ទេ។​អ្នកដែល​ចោទប្រ​កា​ន់​​ថា​ព្រះអង្គកាប់ឈើ​មកលក់ដូរនោះ គឺ​ជាអ្នកមិនសប្បាយចិត្ត​ ដោយ​ខ្លះធ្លាប់​ជា​ប់​ពន្ធនាគារផង ពី​ព្រោះ​តែការលួចកាប់ឈើ​នោះ​​។​
​ប្រតិកម្ម​របស់ប្រធាន​សហគមន៍ការពារព្រៃឈើ​សង្ឃរុក្ខវ័ន្ត​នេះ ​ធ្វើឡើង​បន្ទាប់ពីមានការចុះ​ផ្សាយ​តាមបណ្ដាញ​សង្គម(Face Book)ដែលរិះគន់ថា៖​នៅវេលាម៉ោង៧យប់ថ្ងៃទី២៧​ខែសីហា​ឆ្នាំ​២០​១៨ គេបាន​ឃើញ​ព្រះសង្ឃ​​ដឹកឈើ​​តាមរថយន្តយក្ស​១​គ្រឿងចេញពីតំបន់ព្រៃសហគមន៍​សង្ឃ​រុក្ខវ័ន្ត​​​មកដាក់នៅចំណុច​ភូមិ​ភ្នៀត សង្កាត់​សំរោង ក្រុង​សំរោង ដែល​គេ​​មិន​នឹកស្មានថា​​អ្នកការពារ​ព្រៃឈើ​ខ្លួន​ឯង ជាអ្នកកាប់ឈើ​​សោះ​។​

 

​ប្រធានមន្ទីបរិស្ថានខេត្តឧត្តរមានជ័យ​លោក ភួង លីណា​ មានប្រសាសន៍ថា៖​លោក​ទើបតែ​ដឹង​​រឿងដែល​ថា​មានព្រះ​សង្ឃ​ដឹក​ជញ្ជូន​ឈើពី​តំបន់ការពារដែនជម្រក​សត្វព្រៃ​ នៅ​ថ្ងៃទី២៨ខែ​សី​ហា​ ហើយលោក​ក៏បាន​ចុះទៅ​ពិនិត្យ​មើល​ឃើញឈើ​ទាំងនោះ ដាក់នៅក្នុងវត្ត​ប្រាសាទរាជា​ក្រុង​សំ​រោង​​ប្រមាណជាង១០ម៉ែត្រគូប​។​​
​មន្ត្រី​ដដែល​បញ្ជាក់ថា​លោក​មិន​ដឹងថា​ឈើដែលព្រះសង្ឃ​ដឹក​មក​ទុក​នោះ អ្នកណា​ជាអ្នក​កាប់ទេ គឺ​លោក​ត្រូវការសាកសួរពត៌​មាន​ពីព្រះសង្ឃ​ ជុំវិញ​រឿងនេះ ​មុន​និង​រាយការណ៍ជូន​ទៅរដ្ឋ​មន្ត្រីក្រសួងងបរិស្ថាន​។​
ទោះ​ជា​យ៉ាង​ណា​​ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ឧត្តរមានជ័យ ទទួល​ស្គាល់​ថា​​ប្រសិនបើ​​ព្រះសង្ឃ​ដឹក​ឈើ​​ទាំងនោះ ចេញ​ពី​តំបន់​អន្លង់គគីរមែន គឺ​តំបន់​នោះ ជា​តំបន់លិចទឹក ហើយនៅក្នុងអំឡុង​កា​ល​​មុនការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ គឺ​មាន​​អ្នក​ចូលទៅលួចកាប់ឈើច្រើន មិនមែន​ព្រះ​ស​ង្ឃ​​ជាអ្នកកាប់ឈើទាំងនោះ ទេ ​គឺ​គ្រាន់តែទៅប្រមូលឈើ​ ដែលគេលួចកាប់ខុសច្បាប់ប៉ុណ្ណោះ។​
​ចំណែក​​​នាយ​​ខណ្ឌរបាល​ព្រៃ​ឈើខេត្តឧត្តរមានជ័យ ​លោក អឹម សាវ​រិទ្ធ អោយដឹងថា រូបលោ​ក​បានរឿងព្រះសង្ឃ​ដឹកជញ្ជូនឈើនេះដែរ ។​ នៅមុនការដឹក​ជញ្ជូន​ឈើ​នោះ គឺ​ព្រះ​សង្ឃ​បាន​ប្រាប់​ទៅ​ខណ្ឌ​រដ្ឋបាលព្រៃឈើ ​ព្រមទាំងស្នើសុំ​ថា​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ យក​​ទៅ​ធ្វើ​​ជាតុ​ សម្រាប់​ដាក់​ក្នុងសាលាបាលី និងសាលាធម្មវិន័យ សម្រាប់​ព្រះសង្ឃ​គ្រាន់​បាន​រៀនសូត្រ​៕ដោយ៖ហង្ស សាវយុត​

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s