លំនៅដ្ឋានជាង១ពាន់ខ្នងនិងផលដំណាំជាង៤ពាន់ហិចតា រងការលិចដោយជំនន់ទន្លេ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកណ្ដាល៖ក្រុងស្រុកចំនួន៩ទូទាំងខេត្តរងការលិចដោយសារជំនន់ទន្លេក្នុងនោះលំនៅដ្ឋា នប្រជាពលរដ្ឋចំនួន១១០៦ខ្នងនិងផលដំណាំ៤៣៣៥ហិចតាក៏កំពុងរងគ្រោះផងដែរ។
បើទោះបីកម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ នៅក្នុងខេត្តកណ្តាល ពុំទាន់ឡើងដល់ក ម្រិតប្រកាសអាសន្នក្តី ក៏ប៉ុន្តែ ស្រុកមួយចំនួនដែលនៅតាមដងទន្លេទាំងនេះ បានរងការលិ ចលង់ទៅហើយ ក្នុងនោះស្រុកពញាឮ ទទួលរងការលិចលង់លំនៅដ្ឋានច្រើនជាងគេ ក្នុងចំណោមក្រុងស្រុកចំនួន៨ ដែលនៅអមសង្ខាងទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេសាប។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តា លបានឱ្យដឹងថា គិតមកដល់ពេលនេះលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១១០៦ខ្នងហើយ ដែ លទទួលរងការលិចលង់ រួមមាន ស្រុកពញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុក ល្វាឯម ស្រុកកៀនស្វាយ ស្រុកលើកដែក ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ។

ដោយ ឡែកផលដំណាំចំនួនចំនួន៤៣៣៥ហិចតា ក៏ទទួលការលិចលង់ផងដែរ ដោយសារជំនន់ទ ន្លេ ក្នុងនោះលិចស្រូវចំនួន៣៥៩៧ហិចតា និងខូចខាតអស់ចំនួន២៧៨៥ហិចតា ហើយស្រុ កខ្សាច់កណ្តាលលិចច្រើនជាងគេរហូតដល់ទៅ២៨៣៩​ហិចតា ចំណែកឯដំណាំអនុផលក៏ទទួលការលិចលង់អស់ចំនួន៧៣៨ហិចតា ខូចខាត់អស់ចំនួន៤៨៤ហិចតា។ នោះមិនទាន់ គិតដល់ស្រុកកណ្តាលស្ទឹងដែល បានទទួលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោតដែលហូរធ្លាក់មកពីតំបន់ភ្នំ ដែលធ្វើឱ្យប៉ះពាល់ដល់ស្រូវចំនួន២៣៦៥ហិចតា និងធ្វើឱ្យរលួចខូចអស់ចំនួន១២៨៦ហិចតានោះទេ។

លោកស្រី ហង្ស ចាន់ថា អភិបាលរងស្រុកពញាឮ បានមានប្រសាសន៍បញ្ជាក់ថា រ ហូតមកដល់ពេលនេះ ទូទាំងស្រុកពញាឮមានលំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៤៥ខ្នង ដែ លកំពុងរងការលិចខ្លាំង ហើយអាជ្ញាធរក៏បានចាត់វិធានការ ជម្លៀសប្រជាពលរដ្ឋ និងសត្វ ពាហនៈទៅកាន់ទីទួលសុវត្ថិភាពហើយដែរ។

លោកស្រីក៏បានបន្ថែមដែរថា មកដល់ពេលនេះស្ថានភាពទឺកទន្លេហាក់មិនទាន់មានការស្រកចុះនៅឡើយទេ ហើយប្រសិននៅតែបន្ត ឡើងទៀតចំនួនលំនៅដ្ឋានដែលរងការលិចលង់ នឹងបន្តកើនបន្ថែមទៀត ហើយលោកស្រី ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋផងដែរថា សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងសត្វអសិរពិសផងដែរ និងត្រូវតែនាំគ្នាមកស្នាក់នៅតាមទីទួលសុវត្ថិភាពបណ្តោះ អសន្នសិនប្រសិនបើ ស្ថានភាពទឹកនៅតែបន្តឡើង ដើម្បីបង្ការនូវគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុ។
គួរបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី២៨ សីហា ២០១៨នេះ កម្ពស់ទឹកទន្លេសាបព្រែកក្តាមមានកម្ពស់៨,៦៤ម៉ែត្រ ខណៈកម្រិតត្រូវប្រុងប្រយ័ត្ន៩,៥០ម៉ែត្រ នៅទន្លេមេគង្គក្រោម អ្នកលឿងមានកម្ពស់៧,៣៨ម៉ែត្រ កម្រិតប្រកាសអាសន្ន៧,៥០ម៉ែត្រ និងទន្លេបាសាក់នៅស្ថានីយកោះខែលដែលឡើងហួសកម្រិតត្រូវប្រុងប្រយត្ន័គឺកម្ពស់៧,៧៨ម៉ែត្រ ខណៈកម្រិតត្រូវប្រកាសអាសន្នត្រឹម៧,៤០ម៉ែត្រ៕វណ្ណៈ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s