ការហោះហើរត្រង់ពីទីក្រុងប៉េកាំងមកទីក្រុងភ្នំពេញ គ្រោងនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរចិន គ្រោងបើកការហោះហើរត្រង់ពីទីក្រុងប៉េកាំងមកទីក្រុងភ្នំពេញ គ្រោងនឹងចាប់ផ្តើមនៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជួយកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាឲ្យកាន់តែច្រើន។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានលើកឡើងថា បើគ្មានអ្វីប្រែប្រួលនោះទេ ការហោះហើរត្រង់ការហោះហើរត្រង់ផ្ទាល់៣ ជើងក្នុង១ សប្តាហ៍ ពីរដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ របស់ Air China នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។

ការអះអាងនេះបានធ្វើឡើងក្នុងជំនួបរវាង ប្រតិភូតំណាងក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន ជាមួយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី២៨ សីហា នៅរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា តាមរយៈការហោះហើរត្រង់រវាង រដ្ឋធានីប៉េកាំង មកកាន់រាជធានីភ្នំពេញ របស់កម្ពុជានេះ នឹងធ្វើឲ្យកំណើនអ្នកដំណើរតាមផ្លូវអាកាសកាន់តែច្រើនថែមទៀត និងមានការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។

ឯកឧត្តម បន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាំទ្រដល់ក្រុមហ៊ុនអាកាសចរជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជួយសម្រួលបែបបទ បច្ចេកទេសនានាធ្វើយ៉ាងណាឲ្យមានការហោះហើរត្រង់មកតាមពេលវេលាដែលបានគ្រោងទុក ដោយប្រើយន្តហោះប្រភេទ Airbus 320 ហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា រំពឹងទុកថា កំណើនភ្ញៀវទេស ចរមកលេងកម្ពុជាកាន់តែច្រើន តាមរយៈការបង្កើតឲ្យមានជើងហោះហើរត្រង់នេះ ដោយសារ ហោះហើរត្រង់នេះជួយកាត់បន្ថយការចំណាយរបស់ភ្ញៀវទេចរទៅលើតំបន់សំបុត្រ និងពេលវេលា ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទីពីរមុនមកដល់កម្ពុជានោះទេ។

ប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅរសៀលថ្ងៃទី២៩ សីហានេះ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា បានលើកឡើងថា កម្ពុជាគួរបង្កើនជើងហោះហើរ ត្រង់ពីបណ្តាប្រទេសមួយចំនួនផ្សេងទៀតក្រៅតែអំពីមកពីប្រទេសចិនដូចជាពីឥណ្ឌូនេស៊ី ខណៈក្នុងមួយឆ្នាំទេសចរជនជាតិឥណ្ឌូនេស៊ីបានធ្វើដំណើរកំសាន្តនៅក្រៅប្រទេសប្រមាណ ១០លាននាក់៕ អត្ថបទ៖ ចាន់ សុធីវង្ស 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s