ក្រសួងបរិស្ថានប្រកាសការប្រកួតប្រជែងចំណេះដឹងស្តីពីបរិស្ថានជាលក្ខណៈទ្រង់ ទ្រាយធំសម្រាប់យុវជននៅតាមសាកលវិទ្យាល័យនានានៅទូទំាងប្រទេស

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖   ក្រសួងបរិស្ថានប្រកាសការប្រកួតប្រជែងចំណេះដឹងស្តីពីបរិស្ថានជាលក្ខណៈទ្រង់ ទ្រាយធំសម្រាប់យុវជននៅតាមសាកលវិទ្យាល័យនានានៅទូទំាងប្រទេសដើម្បីលើកកម្ពស់ ការយល់ដឹងរបស់យុវជន លើការងារបរិស្ថាន អភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។

 

លោកជំទាវ ងិន លីណា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅព្រឹកថ្ងៃ២៩ ខែសីហានេះថា ការប្រកួតប្រជែងចំណេះដឹង ស្តីពីបរិស្ថានឆ្នាំ២០១៨នេះ មានលក្ខណៈទ្រង់ទ្រាយធំជាងបណ្តាឆ្នាំកន្លងទៅដែលមាន និស្សិតមកពីសាកលវិទ្យាល័យនានានៅទូទាំងប្រទេសចូលរួមរហូតដល់ចំនួ១៧សាកលវិទ្យាល័យ។

លោកជំទាវបាន បញ្ជាក់ថា កម្មវិធី នេះបានផ្តល់ឱកាសដល់ ក្រុមនិស្សិតបានចុះស្រាវជ្រាវពីស្ថានភាពបរិស្ថានទៅតាមប្រធានបទរបស់ខ្លួនជាមួយនឹងមន្រ្តី ជំនាញបរិស្ថាន ដើម្បីបង្កើនចំណេះដឹងសម្រាប់ការសួរដេញដោលនិងប្រកួតប្រជែងសមត្ថភាពជាមួយបណ្តាក្រុមនិស្សិតមកពីសាកលវិទ្យាល័យដ៏ទៃទៀត។

លោកជំទាវបញ្ជាក់ថា ប្រធានបទសំខាន់ៗសម្រាប់ក្រុមនិស្សិតចុះស្រាវជ្រាវពិភាក្សាបានផ្តោតទៅលើ បរិបទពិភពលោកនិងសង្គមកម្ពុជាបច្ចុប្បន្នស្តីពីកិច្ចគាំពារបរិស្ថាន ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក លើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ ការចូលរួមពីសហគមន៍មូលដ្ឋានដើម្បីធានានិរន្តរភាពទេសចរណ៍ធម្មជាតិ និងការការពារអភិរក្សធនធានព្រៃឈើប្រឈមនឹងការអភិវឌ្ឍជាដើម។

លោកជំទាវបន្ថែមថា ការប្រកួតប្រែងសមត្ថភាពស្តីពីបរិស្ថាននេះថែមទំាងបានបង្កើនសកម្មភាពអោយប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការពារបរិស្ថានឲ្យកាន់តែសកម្ម ហើយក្រុមយុវជនដែលឆ្នើមអាចឈានទៅប្រកួតប្រជែងសមត្ថភាពជាមួយបណ្តាយុវជនដ៏ទៃទៀតក្នុងតំបន់អាស៊ានផងដែរ។បន្ថែមពីនេះទៀតសម្រាប់ស្នាដៃដែលឆ្នើមក្រសួងនិងចងក្រងសម្រាប់យកមកអនុវត្តន៍នៅតាមសហគមន៍ឬតំបន់ការពារបរិស្ថាននានានៅទូទំាងប្រទេស ដើម្បីជាប្រយោជន៍សម្រាប់មនុស្សជាតិ។

លោកអ៊ឹម សូធី ប្រធានក្រុមប្រឹក្សាយុវជនកម្ពុជាបានគាំទ្រចំពោះកម្មវិធីប្រកួតប្រជែង សមត្ថភាពស្តីពីបរិស្ថាននេះថា បានជួយជំរុញអោយុវជនកាន់តែស្រលាញ់បរិស្ថាន ហើយរួមគ្នាថែរក្សាការពារអោយកាន់តែសកម្មបន្ថែមទៀត។

សូមបញ្ជាក់ថា  កម្មវិធីការប្រកួតប្រែងសមត្ថភាពស្តីពីបរិស្ថានដល់យុវជនត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំហើយសម្រាប់ឆ្នាំនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន  ដែលហៅកាត់ថាCJCC៕

អត្ថបទ សិរីរាជ រូបភាព

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s