ក្រសួង​ធន​ធានទឹក​ នៅ​តែ​ប្រកាស​ឱ្យ​ខេត្ត​ចំនួន​៦ នៅ​តាម​ដងទន្លេមេគង្គលើ​​និង​តាមដងទន្លេ​បាសា​ក់​ ប្រុង​ប្រយ័ត្ន​​គ្រោះ​ទឹក​ជំនន់​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

 

 

 

 

 

 

 

 

 

 

ភ្នំពេញ​៖
​មន្ត្រីក្រសួង​ធនធានទឹក​និង​ឧត្តុនិយម ​ឱ្យដឹងថា៖​កំពស់​​ទឹក​ទន្លេ​មេគង្គ​​នឹង​ប្រែប្រួល​ ឡើង​ស្រ​ក ​​អត់ទៀង​ទាត់​​នៅ​ក្នុង​រយៈពេល​៣-៤ថ្ងៃ​ខាងមុខទៀត​នេះ​។​​
​ការប្រែ​ប្រួល​កំពស់ទឹក​ទន្លេមេគង្គ​​នេះ ​នឹង​​ធ្វើ​​ឱ្យ​​ខេត្ត​​ចំនួន​៦ នៅ​តាម​​បណ្ដោយដង​ទន្លេ​​មេ​គង្គ​លើ​​​និងខេត្ត​​នៅ​តាម​ដងទន្លេ​បាសាក់​ ​នៅ​​តែ​​ប្រកាស​ឱ្យ​​ប្រុង​ប្រយ័ត្ន​​ចំពោះគ្រោះ​ទឹក​ជំនន់ ដែល​អាច​នឹង​កើតឡើង​ជា​លើកទី៣​។​
​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​​និង​ឧត្តុ​និយម លោក ចាន់ យុត្ថា មាន​ប្រសាសន៍ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី២៩​ខែ​សីហា​ថា៖​កាលពីយប់ថ្ងៃទី២៨ខែ​សីហា ​នៅ​ស្ថានីយ៍​កំពស់ទឹក​ទន្លេ​មេគង្គ​ សុវណ្ណខែត​ប្រទេសឡាវ គឺ​ភ្លៀងបាន​ធ្លាក់ក្នុង​កំរិត​ជាង​១០០មីលីម៉ែត្របន្ថែមទៀត ​ដែលទឹក​ភ្លៀងនេះ​ អាចហូរ​មក​ដល់​ខេត្តស្ទឹងត្រែងនៃ​ប្រទេសខ្មែរ ក្នុង​អំឡុងពេល​២-៣ថ្ងៃ​ខាងមុខ​។​

អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧត្តុ​និយម​ ដដែល​បញ្ជាក់ទៀតថា៖ដោយសារតែ​នៅ​លើ​អាង​ទន្លេ​មេ​គង្គ​ នៅ​តែមានភ្លៀងបន្ត​ធ្លាក់ ចំណែក​ឯ​នៅតាម​បណ្ដា​ស្ទឹង ព្រែក បឹង បួរ ក៏មាន​ទឹក​ពេ​ញ​អស់ ​ដូ​ច្នេះទឹក​ភ្លៀង​​គឺ​ បាន​​តែ​ហូរ​ធ្លាក់​​មក​​តាម​​ដង​​ទន្លេ​មេ​គង្គ​ប៉ុណ្ណោះ ជា​ហេតុ​​ធ្វើ​​ឱ្យ​​ខេ​ត្ត​​ចំនួន​៦ នៅ​តាម​បណ្ដោយដងទន្លេមេង្គ​លើនិង​ខេត្ត​ជាប់ដងទន្លេបាសាក់ នៅ​តែប្រកាស​ឱ្យប្រុង​ប្រ​យ័ត្ន​​គ្រោះ​​ទឹក​​ជំ​នន់​ជា​លើក​ទី​៣​។​
ខេត្ត​ដែលនៅតែប្រកាស​ឱ្យប្រុង​ប្រយ័ត្ន​ទឹក​ជំនន់ទាំងនោះ មាន​ខេត្តស្ទឹងត្រែង ខេត្ត​ក្រចេះ ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ផ្នែកខ្លះនៃ​ខេត្ត​ព្រៃ​វែង ​និងខេត្ត​កណ្ដាល​។​
តាមព្រឹត្តិប័ត្រ​ពត៌មាន​និង​ការព្យាករណ៍​កំពស់ទឹក​ជំនន់ របស់ក្រសួងធនធានទឹក​និង​ឧត្តុ​និយ​ម​ ឱ្យដឹងថា​នៅថ្ងៃទី២៩ខែ​សីហា ​កំពស់ទឹក​ទន្លេមេគង្គ​​នៅ​ខេត្តស្ទឹងត្រែង ​គឺ​១០,៩៨ម៉ែត្រ​។ កំពស់ទឹ​ក​នេះ គឺលើសពី​កំរិតប្រកាស​ឱ្យប្រុងប្រយ័ត្ន​រហូតដល់ជាង​២តឹក ហើយកំពស់ទឹក​នេះ​នឹង​កើនឡើង​ថែមទៀត​នៅ​ថ្ងៃទី៣០​ខែ​សីហា​​។​ កំពស់ទឹក​ទន្លេ​មេគង្គ​ នៅ​ខេត្ត​ក្រ​ចេះ ២២,១៧ម៉ែត្រ ​។​កំពស់ទឹក​នេះ ​គឺ​លើសកំរិត​ប្រកាសឱ្យប្រុងប្រយ័ត្ន​ជាង​១តឹក​ ហើយសម្រាប់ថ្ងៃទី៣០ខែ​សីហា​ កំពស់ទឹក​ទន្លេ​មេគង្គ​ក្នុងខេត្ត​នេះនឹងបន្ត​កើនឡើងរហូតដល់​២២,២៩​ម៉ែត្រ​។

ចាប់តាំងតែពី​ថ្ងៃទី២៤ខែ​កក្កដា​មក​​ ខេត្តចំនួន​៦ នៅ​តាមបណ្ដោយដងទន្លេមគង្គលើ​ ​និង​តាម​ដងទន្លេបាសាក់ បាន​ទទួលរងគ្រោះ​ទឹក​ជំនន់ ​មួយលើក​ជាពីរលើក ហើយអូសបន្លាយ​នៅ​តាម​តំប​ន់​ខ្លះ រហូតមកដល់ពេលនេះ​៕ដោយ៖ហង្ស សាវយុត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s