ឈ្មួញដីធ្លីវ័យក្មេង ញ៉ក់ គឹមតុង តើមានភាគហ៊ុនអីនិងប៉ូលីស បានជាមាន មានអំណាចប្រើប៉ូលីសចាប់ប្រជាជនឆៅៗ នៅស្រុកព្រៃនប់ ?

ប្រភព ៖  ការិយាល័យព្រះនរាយណ៍

ខេត្តព្រះសីហនុ ៖ មានរឿងកាន់តែរំជើបរំជួលកាន់តែខ្លាំងឡើង នៅខេត្តព្រះសីហនុ ដែលមេឈ្មួញវ័យក្មេង ដែលខ្លាំងពូកែ លើមុខរបរ ដើរទិញដីស្របច្បាប់ ខុសច្បាប់។

លោក ញ៉ក់ គឹមតុង ជាជើងខ្លាំងមួយក្នុងចំណោមជើងខ្លំាងដ៏ទៃ ទៀតបានកំពុងល្បីឈ្មោះនៅខេត្តព្រះសីហនុ ក្នុងការដើរចាប់ដីរដ្ឋ មកធ្វើកម្មសិទ្ធិដោយមានការសហការពីអ្នកមានបុណ្យស័ក និង អ្នកមានលុយ ។

រឿងរ៉ាវមិនទាន់រលត់ នៃការធ្វើឯកសារ មិនប្រក្រតី ក្នុងការទិញលក់ ដីនៅឃុំបិតត្រាំង ស្រុកព្រៃនុប ខេត្តព្រះសីហនុ ដែលលោក មេឃុំបិតត្រាំង បានប្រកាសថាឯកសារ ទិញលក់ មិនដឹងបានមកពីណា ព្រោះលេខគល់បញ្ជី មិនមាននៅក្នុងសាលាឃុំនោះទេ ។រឿងនេះ មិនទាន់រកខុសត្រូវផង លោក ញ៉ក់ គឹមតុង ដែលគេដឹងច្បាស់ ថាបានប្តឹងផ្ទាល់មាត់ទៅអ្នកធំ ហើយអ្នកធំនោះបានបញ្ជាមកថ្នាក់តូច ត្រឹមអធិការស្រុកព្រៃនុប ខេត្តព្រះសីហនុ ថាមានប្រជាជនលួចដុតផ្ទះគាត់ ។ភ្លាមៗនោះ លោក ហូ យ៉ៃ អធិការរងស្រុកព្រៃនុប នៅថ្ងៃទី 26 សីហា ឆ្នាំ 2018 កន្លងមកនេះបានដឹកនាំកំលាំងចុះ ចាប់ប្រជាជនទាំងនោះ បាន ៣នាក់ បញ្ជូនទៅតុលាការ ខេត្តព្រះសីហនុ ។

លោកអធិការរង រូបនេះក្រុមការងារយើងមិនអាចទាក់ទង បានទេនៅព្រឹក ថ្ងៃទី 29 សីហា ដោយលោកមិនលើកទូរសព្ទ និង វ៉ស អាប់ បើកមើលនូវសំណួរ ហើយមិនឆ្លើយតប នោះទេ ។

តាមសំដី លោក អ៊ុក ស៊ីនេត បានបំភ្លឺថា បញ្ហាដីខាងលើ ស្ថិតនៅភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនុប ខេត្តព្រះសីហនុ គឺលោក និង គ្រួសាររបស់លោក បានអោយលុយ ទៅលោក ញ៉ក់ គឹមតុង កាលពី៥-៦ឆ្នាំមុន មកទិញដីពីប្រជាជននៅទីនោះ តែត្រូវលោក ញ៉ក់ គឹមតុង មិនព្រមអោយដី នេះ មកពួកគាត់ទេ ។

លោកថា មិនត្រឹមមិនប្រគល់ដី មកអោយក្រុមគ្រួសារគាត់ តែបែរជាប្តឹងអោយប៉ូលីស ស្រុកព្រៃនុប មកចាប់សាច់ញាត់ ពួកគាត់ទាំងកំរោល និងបាញ់គំរាម ជាច្រើន គ្រាប់ ទៀតផង ។ លោកថា លោកញ៉ក់ គឹមតុង ជាមនុស្សបោកប្រាស់ និង ជាមនុស្សពិលពុលបំផុត ។

គួររំលឹកថា លោក ញ៉ក់ គឹមតុង កាលពីប៉ុន្មានខែ មុនក៏ធ្លាប់ឈ្លោះគ្នា ជាមួយ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ពាក់ព័ន្ធនឹងដីនៅពយកំពេញ ហើយនៅពេលនោះ គេមិនដឹងថា លោក ញ៉ក់ គឹមតុង ទទួលលុយប៉ុន្មានសែនដុល្លានោះទេ បានជាលោក ព្រមប្រគល់ដីនោះ ទៅអោយ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដោយមិនព្រមតតាំងអ្វីទាំងអស់ ?

ការិយាល័យក៏មិនអាចរកការបំភ្លឺ ណាមួយចេញ ពីលោក ញ៉ក់ គឹមតុង បាននោះទេ ។ តែទោះជាយ៉ាងណា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបង្ហើបថា លោក ញ៉ក់ គឹមតុង កំពុងមានបណ្តឹង ពីរដ្ឋបាលព្រៃឈើ និង ប្រជាជនជាច្រើន ទៅតុលាការ ។

ប្រជាពលរដ្ឋថា ទោះមានបណ្តឹងវាល់ម៉ឺនបណ្តឹង ក៏ លោក ញ៉ក់ គឹមតុង មិនញញើតនោះដែរ ព្រោះលោក ញ៉ក់ គឹមតុង មានខ្នងធំណាស់ ដែលជាប់់ពាក់ព័ន្ធក្នុងការរៀបដីអោយនៅ តំបន់ពយម៉ាចូវ ។

ប្រជាជនចោទសួរថា តើឈ្មួញដីធ្លីវ័យក្មេង ញ៉ក់ គឹមតុង តើមានភាគហ៊ុនអីនិងប៉ូលីស បានជាជននេះអាចគេចផុតពីច្បាប់ ពោលគឹ លោក ញ៉ក់ គឹមតុង មានបណ្តឹងច្រើននៅប៉ូលីស និង តុលាការ តែហាក់គ្មានប្រសិទ្ធិភាព ដោយទុកអោយជននេះដើរបង្ករឿង មិនឈប់មិនឈរ។ ជាក់ស្តែងអាចប្តឹងប៉ូលីសអោយ ទៅចាប់ប្រជាជន ជាកម្មករសំណង់ដាក់គុក មិនញញើតដៃ ? ។

ប្រជាពលរដ្ឋស្នើអោយ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ មេត្តាពិនិត្យមើល សំណុំរឿងលោក ញ៉ក់ គឹមតុងផង ព្រោះមានបណ្តឹងជាច្រើន ប្តឹងប្រឆាំងនឹងបុគ្គលនេះ តែមិនមានចំណាត់ការ ហាក់ដូចត្រូវដង ត្រូវផ្លែគ្នា ?៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s