មនុស្សស្លាប់៦នាក់និងពលរដ្ឋខេត្តក្រចេះរាប់ពាន់គ្រួសាររងគ្រោះដោយទឹកជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ក្រចេះ​៖​ ជាមួយ​និង​ស្ថានភាព​ទឹកជំនន់​ ខ្យល់​កន្ត្រាក់​ ដែល​គេ​ចាត់​ទុក​ថា​ ជា​គ្រោះ​ធ​កម្ម​ជាតិ​ គឺ​កំពុង​បន្ត​យាយី​ឥត​ឈប់​ឈរ​ ចំណែក​ខ្យល់​កន្ត្រាក់​បាន​បន្ត​វាយបក់​ ដួលរ​លំនៅ​ឋាន​ន​ពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ផ្ទះ។​ ចំណែក​គ្រោះ​ធម្មជាតិ​ទឹកជំនន់​ បាន​បន្ត​ជន់​លិច​ដល់​លំនៅ​ដ្ឋា​ន​ពលរដ្ឋ​ និង​ឆក់​យក​ជីវិត​មនុស្ស​៦​នាក់​ផង​ដែរ​។​

 

​ជាមួយ​និង​គ្រោះ​ធម្មជាតិ​ន​នេះ​ កាលពី​យប់​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​ ខ្យល់​កន្ត្រាក់​ បាន​វាយបក់​ ផ្តួល​រលំ​ផ្ទះ​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​គ្រៀង​ ឃុំ​អូរ​គ្រៀង​ ស្រុក​សំបូរ​ ង​ស់​ចំនួន​៩​ខ្នង​ផ្ទះ​ តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​នោះ​ទេ​។​

​ដោយឡែក​គ្រោះ​ធម្មជាតិ​ទំ​ជំនន់​ គឺ​កំពុង​បង្កើន​ការ​ជន់​លិច​ស្ទើរ​គ្របដណ្តប់​ តាម​តំបន់​នានា​នៅ​ទូ​ ទាំង​ខេត្តក្រចេះ​ ហើយ​ការ​ជន់​លិច​រហូត​ដល់​កំរិត​ប្រកាស​អាសន្ន​នេះ​ បាន​ធ្វើ​ឱ្យ​ស្រុក​៥​និង​ក្រុង​មួយ​ នៅ​ទូ​ទាំង​ខេត្ត​ បាន​រង​ការ​ប៉ះពាល់​ ធ្ងន់ធ្ងរ​ដល់​វិស័យ​កិ​សកម្ម​ ហេ​ដ្ឋា​រចនា​សម្ព័​ន​ និង​ប៉ះ​បាល់​ភូមិឋាន​ របស់​ពលរដ្ឋ​ ជិត​១​ម៉ឺន​គ្រួសារ​។​

​ក្រៅពី​នោះ​ គ្រោះ​ធម្មជាតិ​ទឹកជំនន់​ទន្លេមេគង្គ​ និង​ជំនន់​ទឹកភ្លៀង​ ក៏​បាន​បង្ក​ឱ្យ​មាន​មហន្តរាយ​ ដល់​អាយុជីវិត​ មនុស្ស​ចំនួន​៦​នាក់​ផង​ដែរ​។​ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា​ មាន​យុវជន​យុវតី​យ៉ាង​ ហោច​៣​នាក់​ រស់នៅ​ស្រុក​ឆ្លូង​បាន​ជួប​ ហេតុការណ៍​លង់ទឹក​ស្លាប់​កាលពី​ចុងខែ​កក្កដា​។​ ក្នុង​នោះ​មាន​យុវជន​ម្នាក់​ ដែល​មាន​ សតិ​មិន​គ្រប់​ រស់នៅ​ ស្រុក​ព្រែក​ប្រសព្វ​ ក៏​ជួប​ហ​តុ​ការ​លង់ទឹក​ស្លាប់​ កាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ កន្លង​ទៅ​នេះ​ដែរ​។​ ស្រប​ពេល​នោះ​ ដែល​មាន​កុមារី​២​នាក់​ ដែល​មាន​អាយុ​ ៥​ឆ្នាំ​ម្នាក់​ និង​៧​ឆ្នាំ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ចិត្រ​បុរី​ និង​ស្រុក​សំបូរ​ ក៏​ជួប​ហេតុ​ ការ​លង់​ ទឹក​ស្លាប់​នៅ​ថ្ងៃ​តែ​ មួយ​ ទី​២២​ សីហា​។​

​ក្រៅពី​ទឹកជំនន់​ បាន​ឆក់​យក​ជីវិត​មនុស្ស​ ប្រុស​,​ស្រី​៦​នាក់​ហើយ​នោះ​ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ​ ដែល​កំពុង​ជម្លៀស​ខ្លួន​ទៅ​កាន់​ទីទួល​សុ​វត្ថ​ភាព​ បាន​សម្តែង​ក្តី​បារម្ភ​ ពី​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​ ដោយសារ​ការ​លិចលង់​ដោយ​ទឹកជំនន់​ឆ្នាំ​នេះ​ មាន​រយៈពេល​យូរ​។​ ចំណែក​សុខភាព​ពលរដ្ឋ​ខ្លះ​ កំពុង​ធ្លាក់​ទ្រុត​ទ្រោម​ និង​ខ្លះ​ទៀត​ធ្លាក់ខ្លួន​ឈឺ​ ដោយសារ​ត្រូវ​ខ្យល់​ ត្រូវ​ទឹកភ្លៀង​ស្ទើរ​រាល់ថ្ងៃ​ ។​ លើស​ពី​នេះ​ពួក​គាត់​បារម្ភ​ ពី​ជម្ងឺឆ្លង​ ទាំង​មនុស្ស​និង​សត្វ​ ការ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ គឺជា​បញ្ហា​ប្រឈម​ប្រចាំ​ថ្ងៃ​។​

​យោង​តាម​របាយ​ការ​សាលាខេត្ត​ក្រចេះ​ បាន​បង្ហាញ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២៤​សីហា​នេះ​ កម្ពស់​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​ នៅ​មាន​កម្ពស់​ជាង​២២​ម៉ែត្រ​នេះ​ ហើយ​កម្ពស់​នេះ​គឺជា​កំពស់​ក្នុង​កម្រិត​ប្រកាស​អាសន្ន​។​ ក្នុង​នោះ​បង្ក​ឱ្យ​ស្រុក​-​ក្រុង​ទាំង​៦​ នៅ​ទូ​ទាំង​ខេត្ត​ កំពុង​តែ​ស្ថិត​ក្នុង​ការ​លិចលង់​ធ្ងន់ធ្ងរ​ ប៉ះពាល់​វិស័យ​កសិកម្ម​ មាន​សន្ទូង​ស្រូវ​វស្សា​ចំនួន​៣០១២​ហិ​កតា​ ក្នុង​នោះ​ខូចខាត​ចំនួន​១៥៣២​ហិ​កតា​ ប៉ះពាល់​ដំណាំ​រួម​ផ្សំ​មាន​ចំនួន​១១១៣​ហិ​កតា​ ខូចខាត​៧០០​ហិ​កតា​។

​ ផ្លូវលំ​ជនបទ​យ៉ាង​ហោច​ ប្រវែង​ជាង​៣៥​ម៉ឺន​៥៩៦៧​ម៉ែត្រ​ បាន​រង​ការ​លិចលង់​។​ ក្រៅពី​នោះ​ក៏​នៅ​មាន​អណ្តូងទឹក​ ចំនួន​៩៨​កន្លែង​ លិចលង់​មិន​អាច​ប្រើប្រាស់​បាន​ ប៉ះពាល់​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ៩១៥៤​ពាន់​ ខ្នង​ផ្ទះ​ សាលារៀន​៨១​កន្លែង​ មិន​អាច​សិក្សា​បាន​ មណ្ឌល​សុខភាព​ ៣​មណ្ឌល​ វត្ត​២៦​កន្លែង​ ជម្លៀស​ពលរដ្ឋ​ពលរដ្ឋ​ ១៣០៣​គ្រួសារ​ទៅ​ទីទួល​សុវត្ថិភាព​ និង​បាន​ជម្លៀស​សត្វ​ ពាហនៈ​ ៨៤៣៨​ក្បាល​៕អត្ថបទ៖បូលិស ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s