រដ្ឋបាលខេត្តនឹងតបណ្តាញទឹកស្អាតជូនពលរដ្ឋក្នុងករណីអង្គភាពជំនាញខ្វះលទ្ធភាព

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពតៈ ក្នុងករណីដែលអង្គភាពជំនាញខ្វះលទ្ធភាព ព្រោះតែការស្នើគម្រោងតាមខ្សែបណ្តោយមានភាពយឺតយ៉ាវ រដ្ឋបាលខេត្តកំពតនឹងព្យាយាមរិះរកមធ្យោបាយតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ឆ្លើយតបតម្រូវការចាំបាច់។ ទឹកជាបញ្ហាសំខាន់ដែលមិនអាចព្រងើយកន្តើយបាន។នេះបើតាមអភិបាលបានលើកឡើងនៅថ្ងៃនេះ។

 

នាកិច្ចប្រជុំស្តីពីបញ្ហាទឹកស្អាតនៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា សម្តេចនាយករដ្ឋមន្ត្រីតែងក្រើនរំលឹកជាញឹកញយពីកត្តាសំខាន់សម្រាប់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅលើករណីទឹកស្អាតដែលអ្នកពាក់ព័ន្ធមិនអាចព្រងើយកន្តើយបានព្រោះជាបញ្ហាជីវិត ព្រមទាំងសុខុមាលភាពប្រចាំថ្ងៃ។ ស្របតាមអត្ថន័យដ៏ថ្លៃថ្លានេះ រដ្ឋបាលខេត្តកំពត ក៏ដូចជាមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបាន និងកំពុងដាក់ចេញនូវវិធានការបញ្ជូនទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្តបានបន្តថា គម្រោងរបស់JICA ដែលបង្កើតរោងចក្របូមទឹកឆៅ និងផលិតស្អាតនៅខេត្តកំពតបានសាងសង់រួចរាល់ ហើយនឹងដាក់ឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខក្រោមការគ្រប់គ្រងដោយមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។ ដូច្នេះ ទឹកស្អាតដែលផលិតបានត្រូវចែកចាយទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដោយ មិនចាំបាច់រង់ចាំគម្រោងផ្សេងណាទៀតទេ។

ជាជម្រើសដែលល្អ ឯកឧត្តមសូមជូនគំនិតមួយចំនួន រួមមានៈមន្ទីរ អង្គភាពជំនាញត្រូវស្វែងរកលទ្ធភាពរៀបចំគម្រោងឱ្យបានច្បាស់លាស់ និងចុះតបណ្តាញទឹកឆ្ពោះទៅកាន់គោលដៅសំខាន់ៗ។ បើសិនជាការលើកគម្រោងមានភាពយឺតយ៉ាវដោយត្រូវធ្វើឆ្នាំនេះ ឬឆ្នាំនោះ ដូចធ្លាប់កើតឡើង សូមមន្ទីរ អង្គភាជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានអំពាវនាវរកអ្នកមានលទ្ធភាពឱ្យមក ជាវជាដុំពីអង្គភាពទឹកស្អាតដើម្បីយកទៅចែកចាយបន្ត ពោលគឺមិនត្រូវរង់ចាំគម្រោងរបស់រដ្ឋាករទឹកទេ។

ឯកឧត្តម ជាវ តាយ បានបញ្ជាក់ថា ក្នុងករណីដែលជម្រើសទាំងនេះមិនទទួលបានលទ្ធផល នោះរដ្ឋបាល ខេត្តនឹងរកមធ្យោបាយតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ស្របតាមតម្រូវការ ព្រោះទឹកជាបញ្ហាចាំបាច់សម្រាប់ជីវិតដែលមិនអាចព្រងើយកន្តើយបាន៕ដោយ៖ សុខ ឌីណា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s