រឿងចាស់!!!ទំនាស់ដីរវាងអ្នកសច្ចំនិងពលរដ្ឋ១៥គ្រួសារ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ លោក រួន វិនថន ដែលគ្រប់គ្នាស្គាល់ថា ជាគ្រូសច្ចំ នៅភ្នំកាច់ចង្កូត ខេត្តពោធិ សាត់ ដែលមានលំនៅដ្ឋានរស់នៅក្នុងភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ បានចាក់ដីធ្វើលំនៅដ្ឋានធ្វើឲ្យស្ទះផ្លូវទឹក និងធ្វើអោយផ្ទះសំបែង ស្រែ ស្រូវ របស់ប្រជាពលរដ្ឋចំនួន១៥គ្រួសារ រងគ្រោះលិចលង់ ដោយផ្ទាល់ និងច្រើនគ្រួសារទៀតរងគ្រោះដោយប្រយោល ព្រោះស្ទះផ្លូវទឹកហូរចេញ កន្លងមកដោះស្រាយមិនចប់សោះ ទោះបីជាមានការសម្របសម្រួលមួយលើកជាពីរលើកក្តី លោក រួន វិនថន មិនគោរពកិច្ចសន្យា ។

. ករណីនេះ នៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានរងគ្រោះទាំង១៥គ្រួសារ បានដាក់ពាក្យប្តឹងសារជាថ្មី ដល់សាលាឃុំផ្សារ ពេលនោះលោកមេឃុំ និងលោកអភិបាលស្រុកបរិបូរណ៌ បានចុះទៅពិនិត្យនិងមើលស្ថានភាពទឹកដោយផ្ទាល់នៅកន្លែងនោះជាថ្មីម្តងទៀត ឃើញថា៖ ប្រជាពលរដ្ឋ ពិតជារងគ្រោះដោយសារ ទឹកលិចភូមិឋាន និងស្រែចំការរបស់ពិមែន ហើយក៍បាន រាយការណ៍និងសុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត ទើប នៅព្រឹកថ្ងៃទី ២៨ ខែសីហានេះ គេសង្កេតឃើញមានសមត្ថកិច្ចចម្រុះ រួមមានកងរាជអាវុធហត្ថខេត្ត នគរបាលខេត្តដឹកនាំដោយលោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្ត និងអាជ្ញាធរភូមិឃុំ ស្រុកបានចុះទៅសម្របសម្រួល ជាមួយនឹងលោក រួន វិនថន ជាថ្មីម្តងទៀត ។

ប៉ុន្តែពេលនោះម្ចាស់ដីភូមិឋានគឺលោក រួន វិនថន មិនបាននៅផ្ទះទេ គឺនៅតែតំណាងរបស់គាត់តែប៉ុណ្ណោះ ។ សមត្ថកិច្ចចម្រុះក្រោយពីពិនិត្យស្ថានភាពជាក់ស្តែង ហើយក៏បានធ្វើការសម្របសម្រួលជាមួយតំណាង លោក រួន វិនថន ដោយសុំធ្វើការកាយប្រឡាយដើម្បីរំដោះទឹក ចេញសិន។ បន្ទាប់ពីមានការជីកប្រ ឡាយ ដែលមានមុខកាត់ប្រមាណជាងកន្លះម៉ែត្រ និងជម្រៅជាងកន្លះម៉ែត្ររួចមក ទឹកក៏បានហូរយ៉ាងខ្លាំង ហើយនឹងសង្ឃឹមថាតែមួយយប់ទឹកនឹងហូរអស់ជាមិនខាន បើសិនជាគ្មានឧបសគ្គមករារាំងនោះទេ ។

ករណីនេះអាជ្ញាធរនឹងអោយលោករួន វិនថន គោរពកិច្ចសន្យាដែលមានពីមុនមក នៅខែប្រាំងខាងមុខនេះ គឺត្រូវតែដាក់ប្រ​ព័ន្ធលូឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យលិចលង់ដល់ប្រជាពលរដ្ឋ ទៀត។ ប្រជាពលរដ្ឋរងគ្រោះក៏បានធូរស្រាលវិញ ប៉ុន្តែក៏នៅតែមានក្តីព្រួយបារម្ភខ្លាំងណាស់ដែរ បើសិនជាលោករួន វិនថន នៅតែមិនគោរពកិច្ចសន្យា១លើក ជា២ លើកកន្លងទៅហើយនោះ ។

លោក គង់ ប៊ុនថេត ដែលជាគ្រូបង្រៀននិងជាជនរងគ្រោះម្នាក់ក្នុងចំណោមទាំង ១៥ គ្រួសារ បាននិយាយដឹងថា ថ្ងៃនេះថ្វីត្បិតតែសមត្ថកិច្ចចម្រុះបានដោះស្រាយឲ្យមានការបើកប្រព័ន្ធប្រឡាយបង្ហូរទឹកយ៉ាងណាក្តី ក៏ប៉ុន្តែបើ លោក រួន វិនថន នៅតែមិនគោរពតាមកិច្ចសន្យាទេនោះ ពួកគាត់នឹងនៅតែជួបការលំបាកដដែលជាដដែល ។ ពួកគាត់ជាជនរងគ្រោះ សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត សមត្ថកិច្ចចម្រុះ និងអា ជ្ញាធរមូលដ្ឋានដែលបានជួយសម្របសម្រួលក្នុងការងារនេះ ធ្វើអោយពួកគាត់បានសុខស្រួលមួយគ្រាដែរ៕ អត្ថបទ៖ឈៀង ថារិទ្ធ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s