អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្ដើមសាងសង់ផ្លូវក្រវ៉ាត់ក្រុងនិងរៀបចំសោភ័ណភាពក្រុង

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ធំ ៖អាជ្ញាធរខេត្តកំពង់ធំ បើកយុទ្ធនាការជួសជុលផ្លូវក្រវ៉ាត់ក្រុងនិងពង្រីកចិញ្ចើមផ្លូវពីចំនុចស្ពានត្បូងចាម ទៅរង្វង់មូលផ្លូវវាងក្រុងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍និងបង្កើនសោភ័ណភាពក្រុង។

 

ដើម្បីបង្កើនសោភ័ណភាពក្រុងស្ទឹងសែន និងជួយសម្រួលការកកស្ទះក្នុងការធ្វើចរាចរណ៏ រដ្ឋបាលខេត្តកំពង់ធំ បើកយុទ្ធនាការជួសជុលផ្លូវក្នុងក្រុងនិងពង្រីកចិញ្ញើមផ្លូវម្ខាងចំនួន៤ម៉ែត្រ ចាប់ស្ពានត្បូងចាមដល់ចំណុចរង្វង់មួលផ្លូវវាងក្រុង ដោយអាជ្ញាធរខេត្តមានគម្រោងធ្វើសួនច្បារចំណុចកណ្តាលចន្លោះពី១ម៉ែត្រទៅ១;៣០ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ។

ជាងនេះទៅទៀតនោះ គឺអាជ្ញាធរបានជួសជុលផ្លូវមួយចំនួននៅតាមដងផ្លូវជាតិក្រវាត់ក្រុងដូចជាលុបជង្ហុគជ្រៅៗ កន្លែងស្រុត កន្លែងដកទឹក និងរៀបចំប្រព័ន្ធលូ គឺធ្វើយ៉ាងណាអោយមានបរិស្ថានស្អាតនិងបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើនិងអ្នកទេសចរដែលឆ្លងកាត់បានស្គាល់និងបានទស្សនានៅតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត។

លោកម៉ាក់ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៨នេះថា៖” ការចុះជួសជុលនិងពង្រីកចិញ្ចើមផ្លូវក្រវាត់ក្រុងស្ទឹងសែន គឺក្រោមការចំណាយរបស់រដ្ឋបាលខេត្តផ្ទាល់ ហើយក្រៅពីការជួសជុលផ្លូវនិងពង្រីកចិញ្ចើមផ្លូវនេះ អាជ្ញាធរខេត្តក្រុងបានពន្លឿនការសាងសង់រង្វង់មូលដ័ធំ1នៅចំកណ្តាលក្រុងខាងមុខសណ្ឋាគារអារុណរះដែលបានបង្ហាញសញ្ញាប្រាប់ទិសដើម្បីបញ្ជៀសការប៉ះទង្គិចគ្នា”។

លោកបន្តថា៖យុទ្ធនាការជួសជុលកែសម្រួលផ្លូវក្រវាត់ក្រុងនេះដើម្បីទាក់ភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិ គឺឈានទៅប្រលងប្រណាំងទីក្រុងស្អាត បន្ទាប់ពីខេត្តកំពង់ធំទទួលបានរំដួល២ទងពីក្រសួងទេសចរណ៍នាពេលកន្លងមកនេះ។

នៅក្នុងយុទ្ធនាការកែសម្រួលនិងពង្រីកចិញ្ចើមផ្លូវផ្លូវនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្ទឹងសែនបានសាទរចំពោះអាជ្ញាធរខេត្តនិងក្រុង ដែរបានគិតគូរពីបញ្ហាសណ្តាប់ធ្នាប់និងបរិស្ថាន ជាកក្តារួមចំណែកកាត់បន្ថយភាពក្រីក្រ ប៉ុន្តែពួកគាត់បានស្នើរឲ្យក្រុមហ៊ុនជួសជុលផ្លូវនេះជួយពន្លឿននិងសម្រួល ហើយទុកផ្លូវចេញចូលតាមមុខផ្ទះរបស់ពួកគាត់ក្នុងការដឹកជញ្ជូនសម្ភារៈលក់ដូរ ជាប្រចាំថ្ងៃ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s