កុមារីស្លាប់ ០២នាក់បានស្លាប់ និងហេដ្ឋារចនាសម្ពន្ធ័ ដំណាំកសិកម្មបានរងការខូចខាត ដោយសារជំនន់ទឹកទន្លេមេគង្គ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តក្រចេះ៖ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់មានកំរិតលើសពីការប្រកាសអាសន្នជាច្រើនលើក បានបង្កជាមហន្តរាយសម្លាប់ កុមារី ០២នាក់ ខូចខាតដំណាំកសិកម្មរាប់ពាន់ហិកតា និងធ្វើឲ្យរងផលប៉ះពាល់នូវហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់រាប់សិបពាន់ម៉ែត្រ ផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនពាន់ខ្នង រាប់ពាន់គ្រួសារ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាច្រើនកន្លែងទៀតផង ។​

នេះបើតាមរបាយការណ៍របស់រដ្ឋបាលសាលាខេត្តក្រចេះ បញ្ជាក់ឲយដឹងនៅថ្ងៃអង្គារម្សិលមិញនេះ ។

របាយការណ៍ដដែលនេះបានបង្ហាញថា៖ ស្ថិតស្ថានភាពជំនន់ទឹកទន្លេមេគង្គនៅថ្ងៃទី២៩ សីហា ម្សិលមិញនេះ ទឹកមានកំពស់ ២២,១៧ ម៉ែត្រ ខណៈថ្ងៃម្សិលមិញមានកំពស់ ២២,០១ ម៉ែត្រ ខណៈកំរិតប្រកាសអាសន្ន ២២,០០ ម៉ែត្រ ។ ស្ថិតក្នុងស្ថានភាពបែបនេះវាបបានបង្កឲ្យប៉ះពាល់ដំណាំស្រូវវស្សា ចំនួន ៣.៣៤១ ហ.ត ក្នុងនោះខូចខាត ១.៧៥៣ ហ.ត និងដំណាំរួមផ្សំចំនួណ ១.១៦៤ ហ.ត ខូចខាតចំនួន ៧០០ ហ.ត ។
របាយការណ៍បញ្ជាក់ទៀតថា៖ ក្នុងនោះផ្លូវលំជនបទបះពាល់ប្រវែង ២៧.៣២០ ម៉ែត្រ ផ្ឡូវខេត្តប្រវែង ១១.៤៨០ម៉ែត្រ និងអណ្តូងស្នប់ចំនួន ២៨៥ កន្លែង ។ ផ្ទះពលរដ្ឋរងផលបះពាល់ចំនួន ៩.១៥៤ ខ្នង ស្នើនឹង ១២.៣០៨ គ្រួសារ សាលារៀន ៦៦កន្លែង ក្នុងនោះផ្អាកការសិក្សាចំនួន ៦៦ កន្លែង វត្តចំនួន ២៦ វត្ត មណ្ឌលសុខភាពចំនួន ០៣កន្លែង ប៉ុស្តិ៍សុខភាពចំនួន ០២ កន្លែង ផ្អែកដំណើរការមណញឌលសុខភាព ០១កន្លែង ប៉ុស្តិ៍សុខភាព ០២កន្លែង អាគាររដ្ឋបាលសាលាឃុំ សង្កាត់ ចំនួន ០៦ កន្លែង និងប៉ុស្ត៍នគរបាលរដ្ឋបាលចំនួន ០៣ កន្លែង។
ជាមួយគ្នានេះកុមារីចំនួន ០២នាក់បានស្លាប់ក្នុងស្ថានភាពគ្រោះទឹកជំនន់នេះ ក្នុងនោះមាន៖ ១. កុមារីឈ្មោះ មុន្នី វិជ្ជរ៉ា អាយុ ០៧ ឆ្នាំ នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី មូលហេតុធ្លាក់ពីលើផ្ទះលង់ទឹកស្លាប់ ។ ២.កុមារីឈ្មោះ សូ សុម៉ាលី អាយុ ០៥ ឆ្នាំ នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ លិចទូកអាអេវ ក្នុងទន្លេ ដែលធ្វើដំណើរជាមួយឱពុកម្តាយ។

គួរបញ្ជាក់ថា៖ទឹកជំនន់បានជន់លិចទៅលើស្រុកចំនួន០៤និងក្រុង០១ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រតាមដងទន្លេមេគង្គ ហើយជាមួយនេះអាជ្ញាធមរខេត្តបានធ្វើការជំសៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន ១.៣១០ គ្រួសារ គោក្របីចំនួន ៨.៧១៥ ក្បាល ។

មិនតែប៉ុណ្ណោះរហូតមកដល់ពេលនេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អង្គការសង្គមស៊ីវិល សប្បុរសជននានា កាកបាទក្រហមកម្ពុជា សហភាពសហពន្ធ័យុវជនកម្ពុជា សាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគរួមនិងថវិកា ជូនដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់សរុបចំនួន ៣.៦២៧ គ្រួសារ ផងដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s