ក្រសួងបរិស្ថានបំភ្លឺបន្ថែមករណីឈូសឆាយសម្អាតដីសម្បទានសេដ្ឋកិច្ច

ប្រភព ៖  CamNews

ដី​ដែល​បាន​កាប់រានព្រៃរងទឹកភ្លៀងក្នុងអាងវារីអគ្គិសនីស្ទឹងអាតៃ (រូបភាពពី​ក្រសួង​បរិស្ថាន)

 

ក្រសួងបរិស្ថានកាលពីថ្ងៃសុក្រម្សិលមិញ បានបំភ្លឺបន្ថែម​ករណីត្រូវឲ្យផ្អាក និងការអនុញ្ញាតឲ្យក្រហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច អាចបន្តឈូសឆាយបោសម្អាតឡើងវិញ ដើម្បីអនុវត្តគម្រោងផែនការមេ។

ក្នុងសេចក្តីបំភ្លឺរបស់ក្រសួងបានបញ្ជាក់ថា ការដឹកជញ្ជូនផល អនុផលឈើពីការសម្អាត ការឈូសឆាយសម្អាតទីតាំងគម្រោងវិនិយោគដីសម្បទានសេដ្ឋកិច្ច ត្រូវធ្វើឡើងស្របដោយមានការអនុញ្ញាតពីច្បាប់ត្រឹមត្រូវ។​

ក្រសួងក៏បានបញ្ជាក់ទៀតថា ដើម្បីគ្រប់គ្រងនិងការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់ ក៏ដូចជាទប់ស្កាត់ក្រុមជនឆ្លៀតឱកាសពេលបោះឆ្នោតអាណត្តិទី៦នេះ ក្រសួងក៏បានស្នើទៅរដ្ឋាភិបាល ផ្អាកការដឹកជញ្ជូនផល អនុផលព្រៃឈើពីការសម្អាត ហើយក៏បានស្នើសុំអនុញ្ញាតឲ្យបន្តវិញក្រោយពេលបោះឆ្នោត។​

ការបំភ្លឺរបស់ក្រសួងពេលនេះជាការឆ្លើយតបទៅនឹង ការចុះផ្សាយអត្តបទមួយរបស់វីអូឌីកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ ដែលមានចំណងជើងថា« រដ្ឋមន្ត្រីក្រសួងបរិស្ថានស្នើទៅលោក ហ៊ុន សែន ឲ្យក្រុមហ៊ុនកាប់ឈើនៅក្នុងដីសម្បទានសេដ្ឋកិច្ច»

ក្នុងសេចក្តីបំភ្លឺនោះ ក្រសួងក៏បានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១២ រដ្ឋាភិបាលបានបញ្ឈប់ទាំងស្រុងនូវការផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មីទៀតដល់ក្រុមហ៊ុនឯកជន។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s