គណ​កម្មា​ធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ៖​​ពលរដ្ឋ​​នៅ​​តាម​បណ្ដា​ខេត្ត​​ជាប់​ដង​​ទន្លេ​មេគង្គ អាច​​​នឹងបន្ត​ស្នាក់នៅលើ​ទីទួល​សុវត្ថិ​ភាព រហូត​​ដល់​​ពាក់​​កណ្ដាល​​ខែ​កញ្ញា​ ដោយ​សារ​ទឹក​​ជំនន់​​នៅ​​តែគំរាមកំហែង​ជាលើកទី៣

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ​៖
​មន្ត្រី​​គណ​​កម្មា​ធិ​ការជាតិ​គ្រប់​គ្រង​គ្រោះ​​មហន្តរាយ​​ យល់ឃើញថា​៖​​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដា​​ខេត្ត​​នៃ​​ដង​ទន្លេ​មេគង្គ ​អាច​នឹង​បន្ត​​ស្នាក់​នៅ​​ទីទួល​​សុវត្ថិ​ភាព​​រយៈពេល​យូរត​ទៅទៀត ឯ​​ផល​​ស្រូវ និង​ដំណាំ​​រួម​ផ្សំ​​ជា​ច្រើន​​អាច​នឹង​ខួចខាត​​បន្ត​។

មូលហេតុ​ដោយសារ​តែស្ថានភាពទឹក​ទន្លេ​មេគង្គ​​នៅ​ឡើង​ចុះ ដល់​កំរិត​ប្រុង​ប្រយ័ត្ន​ ដែល​​អាច​នឹងឈានដល់ទឹកជំនន់​លើកទី៣​នៅឡើយ​។​

​អ្នកនាំ​ពាក្យ​គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ លោក កែវ វី មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ទី​៣០ខែសីហា​ថា៖តាមស្ថានភាព​ទឹក​ទន្លេមេគង្គ​គឺ​អាចនឹងឡើង​ជន់ម្ដងទៀត នៅ​​​អំឡុងខែ​កញ្ញា​ខាងមុខ​ ចំណែក​ឯផល​ដំណាំ​ផ្សេងៗ​អាចនឹងខូចខាតកាន់តែច្រើន ពីព្រោះ​វា​បាន​លិ​ច​​​និងត្រាំ​ទឹក​តាំងពីដើម​ខែ​សីហា​មកនោះ​។​
​ចាប់តាំងពីពាក់កណ្ដាល​ខែ​កក្កដា ជំនន់ទឹក​ភ្លៀង​បាន​កើតមាន​​នៅខេត្ត​ជាប់តំបន់​មាត់​ស​មុទ្រ មាន​ខេត្ត​កោះ​កុង កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពត​និងខេត្ត​កែប​ ហើយនៅលើកទី២​ជាប់ៗ​គ្នា​នេះ​ជំនន់ទឹក​ភ្លៀង​បាន​កើតឡើងម្ដងទៀត ​នៅ​បណ្ដា​ខេត្ត​តាមមាត់សមុទ្រ ​នៅខេត្ត​ភាគពាយព្យ​​និង​ខេត្ត​ភាគឦសាន។​
ចំណែក​ជំនន់ទនេ្លមេគង្គ​បាន​ចាប់ផ្ដើម​ឡើង តាំងពី​ថ្ងៃទី២៤ខែ​កក្កដា​មក ​ដោយអូសបន្លាយ​រហូតមកដល់ពេល​នេះ​ ​បាន​ធ្វើ​ឱ្យខេត្ត​ចំនួន​៦រងការប៉ះពាល់ទាំង​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ​និង​​​ដំណាំ​កសិកម្ម​។​

គណកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ ឱ្យដឹងថា៖​រហូតមកដល់​ថ្ងៃទី៣០​ខែ​សីហា​ គឺ​ទឹក​ជំនន់​ទន្លេមេគង្គ​ បាន​ធ្វើ​ឱ្យប៉ះពាល់ខេត្តស្ទឹងត្រែង ខេត្ត​ក្រចេះ ​កំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្ត​ព្រៃ​វែ​ង​និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​កណ្ដាល​។​ក្នុងនោះ ​ធ្វើ​ឱ្យប្រជាពលរដ្ឋ​​ប៉ះពាល់​ចំនួន​ជាង​៩៧០០០គ្រួសា​រ ដោ​យ​ប្រជាពលរដ្ឋ​ក្នុងចំណោមនោះ ចំនួន​ជាង៨៤០០គ្រួសារបានជំលៀស​ចេញពីលំនៅដ្ឋាន​។​ទឹក​ជំ​ន​ន់​ដែល​អូស​បន្លាយនេះ បណ្ដាល​ឱ្យពលរដ្ឋស្លាប់ចំនួន​៣០នាក់​និងរបួស​​ចំនួន៦នាក់ ព្រម​ទាំង​ជំលៀ​សសត្វគោ ក្របី​ ពពែ សេះ ​ចំនួន​ជិត៣ម៉ឺនក្បាល​​​ផ្សេងទៀត។​​​​

​ទឹកជំនន់ទន្លេមេគង្គ​ ដែល​អូស​បន្លាយ​រយៈពេល​ជាង​១ខែ​មកហើយ ​បាន​ធ្វើ​ឱ្យខូចខាតផ្ទះ​សម្បែងចំនួន​១៤២​ខ្នង សាលារៀន​លិចទឹក​​ចំនួន២៧៧កន្លែង ​​វត្តអារាម​លិចទឹក​ចំនួន១១៩កន្លែង មណ្ឌលសុខភាព​ចំនួន​២១កន្លែង។​ ​ទឹកជំនន់ក៏​បានធ្វើ​ឱ្យប៉ះពាល់ដល់​ស្រូវ ពង្រោះ​និងសន្ទូង​លិច​ទឹក​ចំនួន​ជាង៤១០០០ហិកតារ ​ដោយក្នុងនោះ​​ស្រូវ​បានខូចចំនួនជាង​១៧០០០ហិកតារ​។​​ដំណាំ​រួម​ផ្សំលិចទឹក​ជាង​៤៩០០ហិកតារ ហើយខូចខាតជាង​២៧០០ហិកតារ ព្រមទាំងលិច​​ផ្លូវលំ​ជនបទ​ប្រវែ​ង​​​ជិត​​១២០០គីឡូម៉ែត្រ ​។​​
​ចំណែក​ឯជំនន់ទឹកភ្លៀង​ ក្នុងខែសីហា​​បាន​ធ្វើ​ឱ្យប៉ះពាល់ ដល់ខេត្ត​ចំនួន៧ គឺ​ខេត្ត​បាត់ដំបង​បន្ទាយមានជ័យ ខេត្តពោធិសាត់ ខេត្តកំពត រតនគីរី ​កំពង់ស្ពឺ​​និង​ខេត្ត​កំពង់ធំ​។ ក្នុងនោះ​ធ្វើ​ឱ្យប៉ះពា​ល់ប្រជាពលរដ្ឋចំនួន​ជាង៥៧០គ្រួសារនៅ​ខេត្តរតនគីរី ​។​ចំណែក​នៅ​ខេត្តបាត់ដំបងនិង​ខេត្តបន្ទាយ​មានជ័យ លិច​​ស្រូវចំនួន​ជាង​១៤០០០ហិកតារ ​ដោយក្នុងនោះ​បាន​ខូចស្រូវ​ចំនួនជាង៥៣០០ហិក​តារ។​ ​​ដំណាំរួមផ្សំលិចទឹក​​ជាង១៦០០ហិកតារ ហើយខូច​ចំនួន៣១៥ហិកតារ​។​
​ទោះ​បីជាយ៉ាងណា​​​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​បានមានប្រសា​សន៍​​ពីស្ថានភាពទឹកជំនន់ ដែល​កំពុងកើត​នៅតំបន់ខ្លះ ទាំង​នៅខេត្ត​បន្ទាយមានជ័យ បាត់ដំបង និង ពោធិ៍សាត់ រួម​និង​​ទឹក​ជំនន់​ទន្លេមេគង្គ ដែលបានហក់ឡើងជាថ្មីនោះ​ថា​​ជាការពិតគ្រោះ​ទឹក​ជំ​នន់​បា​ន​បំផ្លាញផល ដំណាំរាប់ម៉ឺន​ហិកតារ ក៏​ពិត​មែន ប៉ុន្តែវា​មិនធ្វើ​ឱ្យ​ផលប៉ះពាល់​ទីផ្សារ​និង​​តម្លៃ ​បន្លែ​​ ត្រី​សាច់ នោះទេ គឺវា​នៅ​តែ​រក្សា បានតម្លៃ​ជាធម្មតានៅឡើយ​៕​ដោយ៖ហង្ស សាវយុត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s