គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញចាស់ នឹងចំណាយទុនជាង ៥០០លានដុល្លារ

ប្រភព ៖ CNC

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុញ្ញាតឲ្យក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប (CHEAN CHHOENG THAI GROUP CO.,LTD) វិនិយោគលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥៣១,៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២១៦៨៤ន្លែង។

កាលពីខែថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប បានចុះហត្ថលេខាលើកិច្ចសន្យាស្ដីពី ការជួលដីរបស់កំពង់ផែស្វយ័តភ្នំពេញ ពីគល់ស្ពានជ្រោយចង្វារមកដល់ផ្សាររាត្រី ដើម្បីអភិវឌ្ឍជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» ដែលមានតម្លៃជាង ១៦លានដុល្លារសហរដ្ឋអាមេរិក។

កិច្ចសន្យាជួលនេះ មានរយៈពេល ៥០ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០៦៨។ ប្រាក់ឈ្នូលលើការជួសដីនេះ គឺជាការបង់ប្រាក់ឈ្នួលផ្ដាច់តែម្ដង ចំនួន ១៦,៥លានដុល្លារ សម្រាប់រយៈពេល៥០ឆ្នាំ រួមបញ្ចូលទាំងអាករលើតម្លៃបន្ថែម (VAT) ចំនួន១០%។

គម្រោងអភិវឌ្ឍន៍ជា «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate»នេះ រួមមាន៖ អគារបណ្ដុំការិយាល័យពាណិជ្ជកម្ម, មជ្ឈមណ្ឌលសិល្បៈ, ទីធ្លាសម្ដែងវប្បធម៌សិល្បៈ, ទីធ្លាសនបាញ់ទឹក, របាំទឹក និងផ្សារអណ្ដែតទឹក, សួនកំពង់ផែ, ទីធ្លាកម្សាន្ដ និងសួនច្បារសាធារណៈ, មជ្ឈ មណ្ឌលទេសចរណ៍, រាជធានីភ្នំពេញដ៏ឆ្លាតវៃ,ការិយា ល័យបច្ចេកវិទ្យា ,អគារស្នាក់នៅរួមបែបវប្បធម៌ ,អាគារស្នាក់នៅរួមបែបច្នៃប្រឌិតទំនើប និងសណ្ឋាគារលំដាប់ផ្កាយប្រាំ , សាលតាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌអរូបី និងសិប្បកម្ម និងវិចិត្រសាល បែបវប្បធម៌ព្រះពុទ្ធសាសនា និងសកម្មភាពផ្សេងៗទៀត។

គូរបញ្ជាក់ថា ដើម្បីប៉ះប៉ូវដល់កំពង់ផែភ្នំពេញ ក្រុមហ៊ុន យល់ព្រមចេញចំណាយផ្ទាល់ខ្លួនសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បី បម្រើឲ្យផលប្រយោជន៍សាធារណៈ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ឲ្យមកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងសាងសង់កំពង់ផែពហុបំ ណងថ្មីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៤១លានដុល្លារ។

បើតាមកំពង់ផែស្វយ័តភ្នំពេញ បានលើកឡើងថា ជាមួយនឹងគម្រោងអភិវឌ្ឍន៍ «មជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ The City Gate» នេះ កំពង់ផែស្វយ័តភ្នំពេញ នៅតែបន្ដរក្សាមុខងារ ប្រតិបត្តិការរបស់ទីតាំងជួលខាងលើ ជាចំណតផែលើកដាក់ទំនិញ ចំណតផែទេសចរណ៍ជាតិ និងអន្ដរជាតិ៕(អត្ថបទ៖ សៀម ប៊ុនធី)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s