ផឹកស៊ីទាស់សម្តី ក្លាយជាអំពើហិង្សាចាក់សម្លាប់គ្នា

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តព្រៃវែង ៖ បុរសម្នាក់ ត្រូវបានគូរទំនាស់នៅក្នុងវង់ផឹក ស្ទាក់ចាក់មួយកាំបិតបណ្តាលអោយស្លាប់បាត់បង់ជីវិត នៅខណៈពេលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះ។ហេតុការណ៌នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី២៩សីហា នៅចំណុចផ្លូវលំមួយកន្លែង ដែលស្ថិតក្នុងភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។


ជនរងគ្រោះក្នុងហេតុការណ៌នេះឈ្មោះ ទូច ពេជ្រ អាយុ៣៥ឆ្នាំ មានទីលំនៅក្បែកន្លែងកើតហេតុខាងលើ ត្រូវបានជនល្មើសចាក់មួយកាំបិតចំដើមទ្រូងផ្នែកខាងឆ្វេង បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។ ចំណែកជនល្មើសមានឈ្មោះ ផៃ ឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកើតហេតុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ៖នៅមុនពេលមានការចាក់សម្លាប់គ្នានេះ ជនរងគ្រោះ និងជនល្មើស បានទៅផឹកស៊ីជាមួយគ្នានៅផ្ទះលក់ស៊ុបមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ខាត់ សួង អាយុ៤១ឆ្នាំ ហើយម្ចាស់ផ្ទះក៏ផឹកជាមួយដែរ គឺផឹកគ្នា៣នាក់។

ប្រភពដដែលនេះបានបន្តថា៖ ក្រោយពេលផឹកស៊ីស្រវឹងទាំងអស់គ្នាហើយនោះ ស្រាប់តែជនរងគ្រោះ និងជនល្មើសទាស់សម្តីគ្នា រហូតកើតជាហិង្សាប្រតាយប្រតប់គ្នា តែភ្លាមនោះម្ចាស់ផ្ទះបានជួយចាប់ឃាត់និងបំបែកអ្នកទាំង២ចេញពីគ្នា ហើយក៏បែកផ្លូវទៅផ្ទះរៀងៗខ្លួន ដោយជនល្មើសបានដើរចេញទៅមុន មួយសន្ទុះក្រោយមកទើបជនរងគ្រោះ ឡើងជិះម៉ូតូពីក្រោយបងថ្លៃស្រីឈ្មោះ ស៊ុ រតនៈ អាយុ៤៤ឆ្នាំ ត្រឡប់ទៅផ្ទះវិញ។

លុះពេលមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបត់ចូលផ្ទះជនរងគ្រោះ ស្រាប់តែជនល្មើសស្ទុះចេញមកពីក្រោយ ទាញជនរងគ្រោះទំលាក់ពីលើម៉ូតូ រួចយកកូនកាំបិតចិតបន្លែចាក់ជនរងគ្រោះមួយកាំបិតចំដើមទ្រូងផ្នែកខាងឆ្វេង បណ្តាលអោយជនរងគ្រោះ ប្រកាច់រហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ធ្វើអោយមានការផ្អើលឆោឡោឡើង ដឹងដល់សមត្ថកិច្ច ចុះមកចាប់ឃាត់ខ្លួនជនល្មើសនាំយកទៅកាន់ប៉ូស៌រដ្ឋបាលឃុំរំចេកភ្លាមៗផងដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s