ពលរដ្ឋជាង៤ម៉ឺនគ្រួសារនៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ ប៉ះពាល់ដោយទឹកជំនន់

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ចាម ៖ខេត្ត២ជាប់ទន្លេមេគង្គគឺខេត្តកំពង់ចាម និង ត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ គ្រោះមហន្តរាយ ៧ខែដើមឆ្នាំ និងទិសដៅបន្តដោយសាតែខេត្តទាំងពីរនេះស្ថិតនៅជាប់និងដងទន្លេមេគង្គទើបធ្វើអោយរដូវវស្សាមានការជន់លិចតំបន់មួយចំនួននៅក្នុងខេត្តជាពិសេស

តំបន់ទំនាប និងដមបន់ជាន់នឹងដងទន្លេ ដែលជាហេតុធ្វើអោយទឹកឡើងមានការជន់លិច ផ្ទះសំបែង ដំណាំ ចំការ និងសាលារៀនជាដើម។គ្នុងនោះពលរដ្ឋជាង៤ម៉ឺនគ្រួសារនៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ ប៉ះពាល់ដោយទឹកជំនន់។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ញឹម វ៉ានដាអនុប្រធាន ប្រចាំការ និងជាប្រធានគណកម្មការប្រតិបត្ត គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា៖​ខេត្តត្បូងឃ្មុំ និង​កំពង់ចាម​ត្រូវខិតខំ ស្វាស់ស្វែង ជួយសង្គ្រោះ និង យកចិត្តទុកដាក់លើការរស់នៅ សុខទុកប្រជាជន​តាមមូលដ្ឋាន ជាពិសេស អ្នកទទួលរងគ្រោះ មហន្តរាយនានាបន្ដទៀត។

លោកបានបន្តថាអាជ្ញាធរធ្វើយ៉ាងណា បំរើពួកគាត់អោយអស់ពី សម្ថតភាព ជួយគាត់អោយបានទាន់ពេលវេលា និង អនុវត្តតាម បទបញ្ជា ដ៏ ខ្ពង់ខ្ពស់ របស់ សម្ដេច អគ្គមហាសេនា បតីតេជោ​ហ៊ុនសែន ប្រជាន គណៈកម្មាធិការ គ្រប់គ្រងគ្រោះ​មហន្តរាយ។គ្រប់មន្ទីរពាក់ព័ន្ធ និង កងកម្លាំង ទាំងបីប្រភេទត្រូវប្រចាំការ និង រាយការណ៍ជាប្រចាំរាល់ព៌ត័មានដែល ពាក់ព័ន្ធការងារគ្រោះ​មហន្តរាយដែលប្រុងនិងកើតឡើង និង កើតឡើងជាយថាហេតុ។
ជាចុងក្រោយលោក ក៏បានអំពាវនាវដល់​បងប្ងូន ដែលរស់នៅតាមតំបន់រងការលិចលង់ទាំងអស់ត្រូវប្រុងប្រយ័ត្នក្នុងការ រស់នៅការពា សត្វទិចឬខាំ ត្រូវ ទទួលទានស្អាត រស់នោស្អាតជានិច្ច និង ត្រូវត្រៀមខ្លូនដើម្បីប្រកបរបរចិញ្ចឹមជិវិតឡើងវិញនារដូវទឹកសំរកទៅវិញ ។

ថ្លៃក្នុងកិច្ចប្រជុំនោះដែរលោកអ៊ុភឿន គុណវឌ្ឍអភិបាលរងខេត្ដកំពង់ចាមបានអោយដឹងថា៖ ចំពោះ៧ខែដើមឆ្នាំនេះ​ខេត្តកំពង់ចាម មានករណីដូចជា ខ្យល់កន្ត្រាក់១២ករណី ប៉ះពាល់ផ្ទះ ៦១១ខ្នង រន្ទះបាញ់ ៥ករណី ស្លាប់មនុស្ស៣នាក់សត្វគោ១ក្បាល អគ្គីភ័យ ២៤ករណី ឆេះផ្ទះចំនួន ២៣ខ្នងស្លាប់មនុស្សម្នាក់ កុដិលោក២ខ្នង ឡចំហុយថ្នាំ២ឡ និង រថយន្ត១គ្រឿង។

និងចំពោះបញ្ហាទឹកជំនន់ បើតាមរបាយការណ៍របស់លោកបានអោយដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ខែសីហានេះ ទឹកទន្លេមេគង្គមានកម្ពស់១៥.៤៣ម៉ែត្រ ខ្ពស់ជាងម្សិលមិញ០.០៣មែត្រដែលលើសកម្រឹតប្រការប្រុងប្រយ័ត្ន ១៥.២០ម៉ែត្រ។ ដែលបណ្ដាលអោយប៉ះពាល់ ៩លើ១០ក្រុងស្រុក ៥៤លើ១០៩ឃុំសង្កាត់ស្មើនិង ២៧៨ភីមិលើ ៨១៦ភូមិដែលស្មើនិង ៣៥.១១៥គ្រូ​សារ ហើយបណ្ដាលអោយមនុស្សស្លាប់១៥នាក់ក្នុងនោះស្រី២នាក់ កុមា៥នាក់។ក្នុងនោះដែរប្រជាជនបានជំលៀសទៅទីទួលសុវត្ថិភាពចំនួន១៥ផ្សេងគ្នាទូទាំងខេត្ត។ និងបណ្ដាលលិចដំណាំ នានា ផ្លូវថ្នល់សាលារៀន វត្តអារាម ស្ពាន មន្ទីរពេទ្យ បាក់ច្រាំងជាច្រើនទៀតផង។
បើតាមលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំក៏បានអោយដឹងដែរថា៖ នៅក្នុងខេត្តត្បូងឃ្មុំបញ្ហាប្រឈមនិងគ្រោះ មហន្តរាយមានដូចជា ៖ ទឹកជមនន់បាក់ច្រាំងទន្លេ ខ្យល់កន្រ្តាក់ រាំងស្ងួត នៅតាមបណ្ដាយស្រុកមួយចំនួនផងដែរ។

បញ្ហាទឹកជំនន់មានស្រុកចំនួន ៤បានរងផលប៉ះពាល់ រូមមាន ស្រុកត្បូងឃ្មុំ ក្រូងឆ្នា អូរាំងឪ និង តំបែរដែលមាន១៨ឃុំស្មើនិង ១១៥ភីមិមានប្រជាជនរងការប៉ះពាល់ ៨ពាន់៤៨គ្រូសាស្នើ២៩៧៩៩នាក់។ក្នុងនោះបានបណ្ដាលអោយស្លាប់មនុស្សម្នាក់ផងដែរ។
ដោយឡែកនៅក្នុងស្រុកពញាក្រែកវិញបានទទួលរងនៅភាពរាំងស្ងួតទៅវិញដែល បណ្ដាលអោយ ស្រូវវស្សាចំនួន ៧៣០ហិចតារងការ ខ្វះទឹកនិង ខ្យល់ កន្ត្រាក់មាន ៤ករណី ប៉ះពាល់ផ្ទះ ១៥ខ្នង ។

ដោយឆ្លើយតបនិង តំរូវការ របស់ ប្រជាជនរងគ្រោះដោយសារ បញ្ហាខាងលើ អាជ្ញាធរបានចាត់វិធានការ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អោយតាមដានត្រួតពិនិត្យ និងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយទាំងនេះអោយបានទាន់ពេលវេលា , ការត្រៀម ឧបករណ៍ មធ្យោបាយ និងកង អន្តរាគមន៍ដើម្បីឆ្លយតបទៅនិងការសង្គ្រោះប្រជាជន ការធ្វើការ ផ្សព្វផ្សាយ អប់រំណែនាំ​អំបញ្ហាប្រឈមទាំងនេះ រួមមានទាំងក្រុមគ្រូពេទ្យ ស្ម័គចិត្តចុះជួយពិនិត្យព្យាបាលប្រជាជននៅតាមទីទួលសុវត្ថិភាព និង ការចែកអំណោយ សង្គ្រោះ បន្ទាន់ពីសំណាក់ កាក់បាទក្រហម និង សប្បុរសជននានាផងដែរ៕អត្ថបទ៖សាន វិឡែម

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s