ពលរដ្ឋ​កោះកុង​ស្នើ​អាជ្ញាធរ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ចិន​ដូច​ការ​សន្យា​មុន​បោះឆ្នោត

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​កំពុង​ឈរ​នៅ​ទីតាំង​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដុត​កម្ទេច​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ​នៅ​តំបន់​ថ្មពាន ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ប្រជាពលរដ្ឋ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិនយូញៀន (Union Development Group) ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ដោះស្រាយ​តាម​ការសន្យា​ដូច​មុន

ការបោះឆ្នោត និង​បញ្ឈប់​ការ​គំរាមកំហែង​លើ​ពួកគាត់។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា អាជ្ញាធរ មិន​គួរ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​រងគ្រោះ​ទៀត​នោះ​ទេ ពោល​គឺ​គួរតែ​ពន្លឿន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ជីវភាព និង​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពួកគាត់។

ជម្លោះដីធ្លី​រវាង​ពលរដ្ឋ​១៤​គ្រួសារ និង​ក្រុមហ៊ុន​ចិន​យូញៀន នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង បាន​អូស​បន្លាយ​ជា​យូរ​មក​ហើយ​មិន​ទាន់​បាន​ដោះស្រាយ។ ពលរដ្ឋ​អះអាង​ថា ស្ថាប័ន​ពាក់ព័ន្ធ និង​របប​លោក​ហ៊ុន សែន ពុំបាន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី លោកស្រី ញ៉ាច សារឿន រៀបរាប់​ថា កាល​ពីមុន​ការបោះឆ្នោត អាជ្ញាធរ​បាន​ឲ្យ​ពួកគាត់​ស្ងប់ស្ងាត់ ដើម្បី​រង់ចាំ​អាជ្ញាធរ ចុះ​ពិនិត្យ​ដោះស្រាយ​ជម្លោះដីធ្លី​ពួកគាត់​ក្រោយ​បោះឆ្នោត​រួច ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គឺ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ជាតិ បាន​បន្ត​ព្រងើយកន្តើយ​ក្នុង​ករណី​ជម្លោះដីធ្លី​ពួកគាត់។ ពលរដ្ឋ​រូប​នេះ បន្ត​ថា មិន​ត្រឹមតែ​មិន​ជួយ​ដោះស្រាយ​នោះ​ទេ អាជ្ញាធរ ថែមទាំង​ប្រើ​ភាសា​ប្រមាថ និង​គំរាមកំហែង​ចាប់​ពួកគាត់​ដាក់គុក​រហូត​ទៀត​ផង។ «»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើង ស្ត្រី​រងគ្រោះ​ដីធ្លី​ម្នាក់ទៀត លោកស្រី មឿង សា​រ៉ា​យ រៀបរាប់​ថា លោកស្រី​ចង់ បាន​ដី​មក​រស់នៅ​និង​អាស្រ័យ​ផល​ឆាប់ៗ​វិញ ព្រោះ​ពួកគាត់​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​កាន់តែ​ខ្លាំង។ ម្យ៉ាងទៀត អាជ្ញាធរ គួរតែ​គោរព​ការ​សន្យា​របស់​ខ្លួន​ថា នឹង​ជួយ​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់។ «»

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​លោក សែម ធី ឲ្យ​ដឹង​ថា អាជ្ញាធរ មិនបាន​ចុះ​ដោះស្រាយ​តាម​ការសន្យា មុន​បោះឆ្នោត​នោះ​ទេ។ អាជ្ញាធរ​តែងតែ​គំរាមកំហែង​ពួកគាត់​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​បោះបង់​ការ​តវ៉ា​ទាមទារ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន។ រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន ភិតភ័យ​ចំពោះ​ការ​គំរាម​គំរាម​នោះ បាន​ដក​ពាក្យ​បណ្ដឹង​ទាមទារ​ដី​របស់​ខ្លួន​វិញ។ ទោះ​យ៉ាងណា​ក្តី ប្រជាពលរដ្ឋ​ផ្សេងទៀត មិន​ព្រម​បោះបង់​ការ​ទាមទារ​ដីធ្លី​របស់​ពួកគាត់​នោះ​ទេ ព្រោះ​ពួកគាត់ គ្មាន​អ្វី​ត្រូវ​ទីពឹង ទៀត​ឡើយ។ «»

កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ក្រុមហ៊ុន​ចិន​យូញៀន (Union Development Group) បាន​ដឹកនាំ​កម្លាំង​កង​អាវុធហត្ថ​ខេត្ត និង​កម្លាំង​សន្តិសុខ របស់​ក្រុមហ៊ុន​ប្រមាណ ៦០​នាក់ ចូល​រុះរើ និង​ដុត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៩​គ្រួសារ នៅ​ចំណុច​ថ្មពាន ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង។ កម្លាំង​អាជ្ញាធរ និង​សន្តិសុខ​ក្រុមហ៊ុន ក៏បាន​ពង្រាយ​គ្នា​ដើរ​កាប់​បំផ្លាញ​ផលដំណាំ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ថែមទៀត ដោយ​ក្រុមហ៊ុន​ចោទ​ថា ពលរដ្ឋ​ទាំងនោះ បាន​ដាំ​ដំណាំ​ប៉ះពាល់​លើ​ដី​របស់​ក្រុមហ៊ុន។ ដំណាំ​ដែល​កាប់​បំផ្លាញ​នោះ រួមមាន​ដំឡូង​មី ស្វាយចន្ទី ចេក ខ្នុរ ម្នាស់ និង​ដើម​ទុរេន​ជាដើម។ លើស​ពី​នេះ ក្រុមហ៊ុន និង​អាជ្ញាធរ ក៏​ធ្លាប់​ចាប់​ប្រជាពលរដ្ឋ​ទៅ​ឃុំខ្លួន​ដែរ នៅ​ពេល​ពួកគាត់​ចូល​ទៅ​ធ្វើ​ព្រំ​ដី។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ២០១៨ ប្រជាពលរដ្ឋ​ទាំង​១៤​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​រឿង​ក្រុមហ៊ុន​ចិន​នេះ ដុត​ផ្ទះ និង​កាប់​បំផ្លាញ​ផលដំណាំ ដោយសារតែ​អាជ្ញាធរ​ស្រុក និង​ខេត្ត​មិនបាន​ជួយ​ដោះស្រាយ​អ្វី​ទាំងអស់ ខណៈ​ដែល​ក្រុមហ៊ុន មិន​បាន​ទទួលខុសត្រូវ​ផ្ដល់​សំណង ប៉ុន្តែ ខាង​តុលាការ​មិនទាន់​ដោះស្រាយ​អ្វី​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាលរង​ខេត្ត​កោះកុង ទទួលបន្ទុក​ដោះស្រាយ​ដីធ្លី លោក​អន ភារៈ បានទេ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ដោយ​លោក​បង្វែរ​ឲ្យ​ទៅ​សួរ​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង ដែល​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន។

ចំណែក​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធ ថ្លែង​ថា លោក​សុំ​មិន​និយាយ​ជាមួយ​អាស៊ីសេរី​នោះ​ទេ។ «»

មន្ត្រី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួ អ៊ីន មាន​ប្រសាសន៍ថា អាជ្ញាធរ​គួរតែ​ផ្អាក​ក្រុមហ៊ុន​កុំ​ឲ្យ​បន្ត​ឈូស​ឆាយ​លើ​ដី​ទំនាស់ និង​បញ្ឈប់​គំរាមកំហែង​លើ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រសិនបើ​អាជ្ញាធរ ពិតជា​មានការ​គំរាមកំហែង​ធ្ងន់ធ្ងរ​លើ​ប្រជា​ពលរដ្ឋ និង​ចេះតែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។ «»

ក្រុមហ៊ុន​យូញៀន ឌីវេឡុបមិន គ្រុប បាន​ជួល​ដី​ពី​របប​លោក ហ៊ុន សែន កាល​ពី​ក្នុង​ឆ្នាំ២០០៨ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចំនួន​៥ នៃ​ស្រុក​ពីរ គឺ​បុទុម​សាគរ និង​គិរីសាគរ ខេត្ត​កោះកុង លើ​ទំហំ​ផ្ទៃដី​ចំនួន ៣​ម៉ឺន​៦​ពាន់​ហិកតារ ដើម្បី​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដែល​រួមមាន​ការសាងសង់​ព្រលាន​យន្តហោះ និង​ទីលាន​វាយកូនគោល​ដែល​មាន​តម្លៃ​សរុប​ចំនួន ៥​ពាន់​លាន​ដុល្លារ​។ កាលពី ឆ្នាំ ២០១១ ក្រុមហ៊ុន​ចិន មួយ​នេះ បាន​ជួល​ដី​ពី​រដ្ឋាភិបាល​ជាង​៩ ពាន់​ហិកតារ​ថែមទៀត​។ ការ​ផ្តល់​ដី សម្បទាន​នេះ គឺ​បាន ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ ហើយ​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ដោះស្រាយ​ចេញ​នៅឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s