កម្ពុជាចាប់ផ្ដើម“សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល”

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាចាប់ផ្ដើម“សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល”ដើម្បីវឌ្ឍនភាពនៃការរៀបចំឯកសារផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលឆ្នាំ២០១៨-២០៣២និងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី “សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រង ព្រៃផ្តល់ផល”ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា៖ “ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារថែរក្សាលំនឹងបរិស្ថាន ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ”។

លោកបានបន្ដថា៖ដោយយល់ឃើញពីអត្ថប្រយោជន៍នៃធនធានព្រៃឈើជាតិដែលមិនអាចកាត់ថ្លែបាន រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់បន្តធ្វើសកម្មភាពកំណែទម្រង់ស៊ីជម្រៅលើវិស័យព្រៃឈើតាមយៈការដាក់ចេញនូវគោលនយោបាយ និងបទបញ្ជាជាបន្តបន្ទាប់ក្នុងគោលបំណងសំខាន់គឺ៖ ទី១.ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាពតាមរយៈការត្រួតពិនិត្យលើការធ្វើអាជីវកម្មព្រៃឈើ ការថែរក្សាព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងរក្សាបាននូវតំបន់ដីសើមដែលជាដែនជម្រកមច្ឆជាតិ ទី២.ការពារធនធានធម្មជាតិ ជីវចម្រុះ និងប្រភេទរុក្ខជាតិ និងសត្វព្រៃដែលរកកលជិតផុតពូជ

និងទី៣.អភិវឌ្ឍសហគមន៍ព្រៃឈើប្រកបដោយតម្លាភាព និរន្តរភាព តាមរយៈការអភិវឌ្ឍនៅនឹងកន្លែងដោយប្រជាសហគមន៍នៅមូលដ្ឋានផ្ទាល់ សមស្របទៅតាមសក្តានុពលនៅតាមភូមិសាស្រ្តនីមួយៗ ជាពិសេសការអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយការពឹងផ្អែកទាំងស្រុងលើផលនិងអនុផលព្រៃឈើ ការកាប់ទន្ទ្រានរានដីព្រៃធ្វើចំការ រួចឈានទៅធ្វើការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

លោករដ្ឋមន្ដ្រីបានបញ្ជក់ថា៖”ទោះជាយ៉ាងណា វិស័យព្រៃឈើបាននិងកំពុងប្រឈមជាមួយបញ្ហាធំៗជាច្រើនដូចជាការថយចុះទំហំផ្ទៃដីព្រៃឈើដែលបណ្តាលមកពីកំណើនតម្រូវការដីកសិកម្ម ស្របទៅនឹងកំណើនប្រជាជន ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្មខ្នាតតូចនិងមធ្យម ការកាប់ព្រៃទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិខុសច្បាប់ ការកំណត់ព្រំរវាងតំបន់ព្រៃឈើ និងព្រៃផ្តល់ផលនៅមិនទាន់ច្បាស់លាស់ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើនៅមានកម្រិត និងគម្លាតធំរវាងការផ្គត់ផ្គង់ និងការប្រើប្រាស់ឈើ ផលិតផលឈើ និងអនុផលព្រៃឈើជាដើម។

ដោយឡែក សេចក្តីព្រាងផែនការយុទ្ធសាស្រ្តគ្រប់គ្រងព្រៃផ្តល់ផលដែលយើងកំពុងរៀបចំធ្វើនាពេលនេះគឺក្នុងគោលបំណងបង្កើននិងពង្រឹងសមត្ថភាពគ្រប់គ្រងព្រៃផ្តល់ផលឲ្យមាននិរន្តរភាពនាពេលអនាគតដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ រក្សាកំណើនសេដ្ឋកិច្ច និងអេកូឡូស៊ីរបស់ព្រៃផ្តល់ផល ពង្រីកជំនួញផលិតផលព្រៃឈើដោយឈរលើគោលការណ៍ច្បាប់ទាំងថ្នាក់ជាតិនិងអន្តរជាតិ ពង្រឹងអភិបាលកិច្ចព្រៃឈើ អភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s