ពលរដ្ឋរិះគន់ករណីលក់ដូរតាមផ្លូវមានភាពអនាធិបតេយ្យនិងស្ទះចរាចរណ៍

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តបន្ទាយមានជ័យ៖ ផ្លូវបេតុងមួយខ្សែដែលអាជ្ញាធរទើបតែស្ថាបនារួច ត្រូវបានពលរដ្ឋរិះគន់ថា មានការកកស្ទះនៅចំណុចខាងកើតផ្សារត្រី ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ព្រោះតែអាជីវករបានយកដីផ្លូវធ្វើជាកន្លែងធ្វើអាជីវកម្មលក់ដូរបន្ថែ ត្រីសាច់ ផ្លែឈើ

តែបែរជាអាជ្ញាធរគ្មានចំណាត់ការ ទុកបណ្តែតបណ្តោយឲ្យអាជីវករដាក់លក់ក្រៅផ្សារលើដីផ្លូវ បង្កអោយមានភាពអនាធិបតេយ្យ និងការកកស្ទះប៉ះពាល់អ្នកធ្វើដំណើរ។

បុរសម្នាក់តំណាងម្ចាស់ផ្សារត្រីបានឲ្យដឹងថា ដំបូងឡើយលោកបានណែនាំអោយអ្នកលក់សាច់ជ្រូក ដែលលក់នៅខាងកើតផ្សារចតលើផ្លូវអោយចូលមកលក់ក្នុងផ្សារដែរ ដោយមិនគិតថ្លៃតូបឬ ភាស៊ីឡើយ តែគាត់មិនព្រមចូល ក្រោយមកក៏ឃើញមានលក់តៗគ្នា កាន់តែច្រើនទៅៗ ដាក់ជាគ្រែបង្កអោយមានភាពអនាធិបតេយ្យ និងការកកស្ទះ រួមទាំងខូចសោភ័ណភាពនៅមុខផ្លូវចូលផ្សាររបស់លោកតែម្តង ថែមទាំងយកសំរាមទៅបោះចោលយ៉ាងអានាធិបតេយ្យ។

លោកបានបញ្ជាក់ថា ៖ក្រោយពេលដែលពួកគាត់លក់អនាធិបតេយ្យ លោកបានសហការណ៍ជាមួយអាជ្ញាធរដើម្បីរៀបចំដែរ តែគ្មានប្រសិទ្ធភាព។

ដោយឡែកលោកស្រីតំណាងក្រុមហ៊ុនប្រមូលសំរាមឃ្យុង ធាវី បានឲ្យដឹងថា សំរាមនៅខាងជើងក្បែរក្រុមអាជីវករលក់ដូរខាងលើ ឃើញថាមានការបោះចោលយ៉ាងអាណាធិបតេយ្យ ដែលក្រុមហ៊ុនរបស់លោកស្រីធ្វើការប្រមូល ជាញឹកញាប់ណាស់។

លោកស្រីបញ្ចាក់ថា៖ រហូតមកដល់ពេលនេះ នៅតែមានពលរដ្ឋ អាជីវករមួយចំនួននៅតែមិនព្រមចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឡើយ ហើយការវិចខ្ចប់ទុកដាក់នៅតែមានកំរិត។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានសំណូម សុំអោយលោកសានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត សូមមេត្តាមានចំណាត់ការផង ព្រោះផ្សារនៅក្បែរនោះមានហើយ មិនគួរណាអាជីវករទាំងនោះមកលក់ខាងក្រៅ យកដីផ្លូវធ្វើជាកន្លែងអាជីវកម្មរបស់ខ្លួនឡើយ៕ផូប៊ុនថន

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s