អាជ្ញាធរខេត្តស្នើឲ្យប្រជាពលរដ្ឋស្រុកកងមាស១៣គ្រួសាររុះរើផ្ទះគេចពីការបាក់ច្រាំងទន្លេ

ប្រភព ៖ ហង្សមាសពត៌មាន​

ខេត្តកំពង់ចាម:ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានស្នើសុំឲ្យប្រជាពលរដ្ឋចំនួន ១៣ គ្រួសារនៅឃុំសូគង ស្រុកកងមាស រុះរើលំនៅស្ថានដើម្បីគេចចេញ ពីការបាក់ច្រាំងទន្លេមេគង្គប្រវែង ១៦០ ម៉ែត្រនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៨។

 

លោក មឿន ផា អភិបាលស្រុកកងមាសដែលបានអមដំណើរលោកអភិបាលខេត្តចុះពិនិត្យស្ថានភាពច្រាំងទន្លេ និងផ្ទះប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់បានឲ្យដឹងថា ដោយពិនិត្យច្រាំងទន្លេដែលកំពុងបាក់ខាងលើនៅឃ្លាតពីទំនប់ប្រហែល ២០ ម៉ែត្រ ហើយទឹកលិចមើលមិនឃើញច្រាំងនោះទៀត។

ម្យ៉ាងទៀតបើប្រៀបធៀបកម្ពស់ទឹកទន្លេ ជាមួយទឹកខាងផ្ទះប្រជាពលរដ្ឋ ១៣ ខ្នងនោះ គឺទាបជាងប្រមាណមួយម៉ែត្រ។ លោកអភិបាលស្រុកបានឲ្យដឹងទៀតថា ពិនិត្យឃើញជាក់ស្តែងស្ថានភាពគ្រោះថ្នាក់បែបនេះ លោកអភិបាលខេត្ត គួច ចំរើន បានស្នើសុំឲ្យប្រជាពលរដ្ឋចំនួន ១៣ គ្រួសាររុះរើគេចចេញសិន។ ម៉្យាងម្ចាស់ផ្ទះទាំងអស់ក៏សំណូមពរសុំរុះរើដែរ ដោយភ័យបារម្ភ បើច្រាំងនឹងបាក់ដល់ទំនប់នោះ គឺនឹងជួបបញ្ហាគ្រោះថ្នាក់ច្រើនជាង។

ក៏សម្រេចរុះរើ គឺមានការសហការជួយរុះរើពីកងកម្លាំងប្រដាប់អាវុធ នគរបាល អាវុធហត្ថ និងយោធា ដឹកជញ្ជួនទៅកន្លែងសុវត្ថិភាពបណ្តោះអាសន្ន។ សូមបញ្ជាក់ថា ជុំវិញករណីបាក់ច្រាំងទន្លេគង្គបង្កពីជំនន់នេះ នៅខេត្តកំពង់ចាមបានប៉ះពាល់ដល់ស្រុកចំនួន ប្រាំ ប្រវែង ៨.៩៩៥ ម៉ែត្រ។ ក្នុងនោះមាន ស្រុកកងមាស, ស្រុកកំពង់សៀម ,ស្រុកស្រីសន្ធរ, ស្រុកស្ទឹងត្រង់ និងស្រុកកោះសូទិន។ ដោយបានរុះរើផ្ទះប្រជាពលរដ្ឋគេចចេញចំនួន ៦៩ខ្នង គិតត្រឹមថ្ងៃទី ៣១ សីហានេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s