ដាំកូនឈើចំនួន២៣០០ដើមក្នុងតំបន់ប្រាសាទអង្គរ

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តសៀមរាប៖កូនឈើចំនួន២៣០០ដើមត្រូវបានដាំនៅក្នុងតំបន់ប្រាសាទអង្គរ ដើម្បីការរួមចំណែកថែរក្សានិងលើកកម្ពស់នូវសោភណ្ឌភាពបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ

និងបម្រើដល់ការអប់រំបេតិកភណ្ឌ តាមរយៈការបណ្តុះបណ្តាលដល់សិស្សកម្ពុជាគ្រប់រូបឲ្យពួកគេចេះស្រឡាញ់ ថែរក្សា ស្រាវជ្រាវមរតកបេតិកភណ្ឌ ក្នុងតំបន់ឲ្យបានប្រសើរដើមី្បជាអ្នកបន្តវេនពីមនុស្សចាស់។
សមាគមធនធានមនុស្សខេត្តសៀមរាប រួមសហការជាមួយអាជ្ញាធរជាតិអប្សរា កាលពីចុងសប្តាហ៍នេះបាននាំយកកូនឈើចំនួន២ពាន់៣០០ដើម ជាប្រភេទឈើទាល គគី និងកកោះ ទៅដាំនៅលើផ្ទៃដី៣ហិចតា នៅភាគខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុងខេត្តសៀមរាប ដែលការដាំនោះមានការចូលរួមពីបុគ្គលិកចំនួន៣១០នាក់ មកពី២៤ក្រុមហ៊ុន ដែលបម្រើអោយវិស័យទេសចរណ៍នៅក្នុងខេត្ត។

ហើយការនាំគ្នាដាំកូនឈើនេះគឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ក្នុងការចូលរួមថែរក្សានិងលើកកម្ពស់នូវសោភណ្ឌភាពបរិស្ថាននៅតំបន់រមណីយដ្ឋានអង្គរ ប្រកបទៅដោយព័ណ៌បៃតងនិងការទ្រទ្រង់ការពារថែរក្សាប្រាង្គប្រាសាទ កុំឲ្យមានការរេចសិកពីឥទ្ធិពលនៃធម្មជាតិ។
លោក យិត សូវ៉ាត ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សាបានឱ្យដឹងថា កូនឈើដែលយកមកដាំនៅពេលនេះសរុបទាំងអស់មានចំនួន២ពាន់៣០០ដើម ក្នុងនោះមានឈើទាល១ពាន់ដើម គគី៧០០ដើម និងកកោះ ៥០០ដើម។ ហើយ កូនឈើទាំងអស់នឹងរស់គ្រប់ដើមនឹងលូតលាស់ល្អបំផុត ក្រោមការថែទាំពីបុគ្គលិកព្រៃឈើក្នុងឧទ្យានអង្គរក្រោយពេលដាំរួច។ ដូច្នេះហើយ ក្រុមការងារព្រៃឈើក្រៅពីមានតួនាទីទ្រទ្រង់ប្រាសាទ គឺយកចិត្តទុកដាក់ខ្លាំងលើការការពារបរិស្ថាននៅជុំវិញប្រាសាទ។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរាតែងតែប្រារព្ធពិធីដាំដើមឈើជារៀងរាល់ឆ្នាំ តែនេះជាករណីពិសេសដែលអាជ្ញាធរជាតិអប្សរា សហការជាមួយកក្រុមហ៊ុនឯកជនជាច្រើន ក្នុងការបំផុសដល់យុវជនយើងឲ្យចូលរួមចំណែកថែរក្សាបរិស្ថាន អភិរក្សពូជឈើដែលជិតផុតពូជ ដើម្បីតបស្នងទៅអង្គរវិញ ព្រោះពួកគាត់អាស្រ័យផលនឹងអង្គរ។

លើសពីនេះទៅទៀត កម្មវិធីនេះជាការរួមចំណែកមួយនៃការបម្រើដល់ការអប់រំបេតិកភណ្ឌ តាមរយៈការបណ្តុះបណ្តាលដល់សិស្សកម្ពុជាគ្រប់រូបឲ្យពួកគេចេះស្រឡាញ់ ថែរក្សា ស្រាវជ្រាវមរតកបេតិកភណ្ឌ ក្នុងតំបន់ឲ្យបានប្រសើរដើមី្បជាអ្នកបន្តវេនពីមនុស្សចាស់។
លោក អ៊ឹម សុខរិទ្ធី ក៏បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍នៃព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ដែលជាជម្រកដ៏សុខសាន្តមួយសម្រាប់ប្រាង្គប្រាសាទរបស់យើង ក្នុងការការពារគ្រោះធម្មជាតិ និងទ្រទ្រង់គ្រឹះនៃប្រាសាទឲ្យបានរឹងមាំយូរអង្វែង និងភាពរេចសិកប្រាង្គប្រាសាទជាដើម៕អត្ថបទ៖ឃុត សៅ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s