យុវជន​យុវតី​​១៤នាក់ប្ដឹងថៅកែចិនម្នាក់ថា បានប្រើអំពើហិង្សាលើពួកគេ

ប្រភព ៖ VOD (សំឡេងប្រជាធិបតេយ្យ )

យុវជន​យុវតី​កម្ពុជា ១៤​នាក់ បាន​ចោទ​ថៅកែ​ជន​ជាតិ​ចិន​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​ពួកគេ។ រូបថត៖ នគរបាល​ជាតិ\

ពលរដ្ឋខ្មែរអាយុក្រោម ១៨ឆ្នាំជាច្រើននាក់ បានប្ដឹងថៅកែជនជាតិចិនម្នាក់ ដោយ​ចោទ​ថា បានវាយធ្វើបាប ប្រើអំពើហិង្សា និងបណ្ដេញពួកគេចេញពីការងារ។

គេហ​ទំព័រ​អគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃនេះថា កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បុគ្គលិកខ្មែរប្រុស-ស្រីចំនួន ១៤នាក់ ដែលទើបចូលធ្វើការបានចំនួន ៤ថ្ងៃនោះ បានដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ដោយប្ដឹងថៅកែសិប្បកម្មធ្វើនំពងទា ជាជនជាតិចិនម្នាក់ឈ្មោះ ធួក គួង ពីបទប្រើហិង្សាទៅលើពួកគេ។

បើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃកើតហេតុនោះ យុវតីខ្មែរម្នាក់ឈ្មោះ ហៃ នីតា អាយុ ១៦ឆ្នាំ និងបងស្រីរបស់នាង បានយកខោអាវដែលបោករួចទៅហាលនៅលើដំបូលផ្ទះនៃសិប្បកម្មនេះ ហើយបន្ទាប់មក យុវជនម្នាក់ទៀតឈ្មោះ សឹង រតនៈ អាយុ ១៨ឆ្នាំ បានឈរជជែកគ្នាលេងជាមួយគ្នា និងបានជួយហាលខោអាវនាង។

ប៉ុន្ដែ ក្រោយមក ថៅកែសិប្បកម្មឈ្មោះ ធួក គួង បានស្ទុះទៅវាយ និងទះកំភ្លៀងយុវតីខាងលើ ហើយបានចោទពួកគេថា លួចមានស្នេហា និងបណ្ដេញពួកគេចេញពីសិប្បកម្មទាំងយប់។

ថៅកែសិប្បកម្មចិនរូបនេះ ថែមទាំងបានស្រែកគំរាមបុគ្គលិកផ្សេងទៀត ហើយបុគ្គលិកចំនួន ១៤នាក់ ក្នុងចំណោម ៣០នាក់ បានចេញពីកន្លែងសិប្បកម្មនេះដោយមិនបានទទួលប្រាក់កម្រៃ ដែលពួកគេធ្វើការ ៤ថ្ងៃនោះទេ។

បើតាមអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ កញ្ញា យុវជន-យុវតីទាំង ១៤នាក់ បានដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ ដើម្បីជួយរកយុត្តិធម៌ ហើយពួកគេក៏ត្រូវបានអាជ្ញាធរបញ្ជូនទៅស្រុកកំណើតវិញនៅស្រុកត្រាំកក់ ខេត្តតាកែវ។

ប៉ុន្ដែ អគ្គស្នងការនគរបាលជាតិមិនបានបញ្ជាក់ទេ​ថា តើ​អាជ្ញាធរកម្ពុជានឹងមានវិធានការបែបណាក្នុងករណីនេះ និងចំពោះថៅកែជាជនជាតិចិននោះទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s