កម្ពុជាបំផុសស្មារតីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តចូលរួមថែរក្សាភពផែនដីនិងស្រទាប់អូហ្សូន

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ:  រាជរដ្ឋាភិបាលកម្ពុជា បំផុសស្មារតីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តចូលរួមថែរក្សាភពផែនដី ខណៈកំដៅនៃភពផែនដីចេះតែមានការកើនឡើង ប៉ះពាល់ដល់ជីវភាពរស់នៅ។

 

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តពិធីសារម៉ុងរ៉េអាល់នៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបំផុស និងលើកទឹកចិត្តឱ្យយុវជនកម្ពុជាដែលមានជំនាញ រួមគ្នារិះរកគំនិតច្នៃប្រឌិតនូវសារធាតុជំនួសឱ្យសារធាតុនានា ដែលបំផ្លាញស្រទាប់អូហ្សូន ដើម្បីរួមគ្នាថែរក្សាស្រទាប់អូហ្សូន រក្សាបរិយាកាស  រក្សាតុល្យភាពជីវៈចម្រុះគ្រប់ប្រភេទលើភពផែនដី។

ឯកឧត្តមមានប្រសាសន៍ថា កម្ពុជាក្នុងនាមប្រទេសភាគីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ត្រូវតែចូលរួមថែរក្សាភពផែនដី តាមរយៈចូលរួមលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ ឯកឧត្តម បានបញ្ជាក់ថា ការធ្លុះធ្លាយស្រទាប់អូហ្សូនបណ្តាលមកពីការបញ្ចេញសារធាតុគីមីដែលមានផ្ទុកសារធាតុក្លរ និងប្រូម ទៅបំផ្លាញស្រទាប់អូហ្សូន នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថានដូចជាបណ្តាលឱ្យកើតជំងឺមហារីកស្បែក ភ្នែកឡើងបាយ ជាដើម។

ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ពន្យល់ថា ការបាត់បង់ស្រទាប់អូហ្សូន នឹងធ្វើឱ្យមានការកើនឡើងនូវកាំរស្មីពណ៌ស្វាយមកលើផែនដី ដែលនាំឱ្យកើននូវសម្ពាធមកលើស្បែក និងប្រព័ន្ធការពារ ដែលធ្វើមានឥទ្ធិពលមិនល្អមកលើរាងកាយមនុស្ស រុក្ខជាតិ សត្វ និងវត្ថុប្រើប្រាស់ផ្សេងៗ។ ឯកឧត្តមបានឱ្យដឹងថា សារធាតុបំផ្លាញស្រទាប់អូហ្សូនជាច្រើនប្រភេទ បាននឹងកំពុងប្រើប្រាស់ដោយមិនដឹងខ្លួន តាមរយៈការបំភាយសារធាតុក្លរួភ្លុយអររ៉ូកាបូន ហៅកាត់ CFC និងសារធាតុហាយដ្រូផ្លុយអររ៉ូកាបូន ហៅកាត់HCFC ពីម៉ាស៊ីនត្រជាក់ ទូរទឹកកក រោងចក្រផលិតទឹកក និងថ្នាំកសិកម្ម ជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តពិធីសារម៉ុងរ៉េអាល់នៅកម្ពុជានេះ មានគោលបំណងចូលរួមអបអរសាទរទិវាអូហ្សូនពិភពលោកថ្ងៃទី១៦ ខែកញ្ញាខាងមុខនេះ ជាមួយសហគមន៍អន្តរជាតិ ក្នុងនាមជាប្រទេសភាគីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តចូលរួមថែរក្សាភពផែនដីឱ្យនៅត្រជាក់ ការពារខ្លួនឯងពីកាំរស្មីពណ៌ស្វាយនៃព្រះអាទិត្យ និងសាទរនូវជោគជ័យនៃពិធីសារម៉ុងរ៉េអាល់ ក្នុងកិច្ចការពារស្រទាប់អូហ្សូន និងរួមចំណែកក្នុងការទប់ស្កាត់ការកើនកំដៅភពផែនដី៕អត្ថបទ៖ សឿន សោម 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s