មួយប៉ប្រិចភ្នែក​ផ្ទះគ្រូទាយខ្ទេចអស់​ប្រមាណ​​​៤ពាន់​ដុល្លារ​

ប្រភព ៖ កោះសន្ដិភាព

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​១​ខ្នង​ត្រូវ​បាន​ឆ្លង​ច​ន្ត​រ​អគ្គិ​ស​នី​បណ្តាល​ឆាបឆេះ​អស់ទាំង​ស្រុង កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​កោះ​កែវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

លោក​អនុសេនីយ៍ទោ សួន បញ្ញា នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ឫស្សី​ក្រោក​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិ​ភ័យ​ឆាបឆេះ​ខាងលើ​ឈ្មោះ ចៅ វ៉ា​ន់​សុ​ខុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​គ្រូទាយ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។

តាម​សំដី​ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា នៅ​ពេល​អគ្គិ​ភ័យ​ឆាបឆេះ​ដំបូង​នៅផ្ទះ​ឈើ​ផ្នែក​ខាងលើភ្លាម​ៗ​នោះ​បង្ក​អោយ​មាន​ភ្លើង​ឆេះ​ខ្លាំង​ឡើង ហើយ​អ្នក​ជិតខាង​បាន​ជួយ​ពន្លត់​ដែរ តែ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ជា​ប្រភេទ​ផ្ទះ​ឈើ​លើ ថ្ម​ក្រោម​ មាន​បណ្តា​យ​១១​ម៉ែត្រ និង​ទទឹង​១០​ម៉ែ​ត្រ​ និង​កូនខ្ទម​សម្រាប់​ទស្សន៍​ទាយ មាន​បណ្តោយ​៩​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​។

ក្នុង​ហេតុការណ៍​អគ្គិ​ភ័យ​ឆាបឆេះ​ផ្ទះ​ខាងលើ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​រួម​មាន​សំលៀក​បំពាក់ ទូរទស្សន៍​១​គ្រឿង ទូរស័ព្ទ​១​គ្រឿង ទូទឹកកក​១​គ្រឿង ទូ​ដាក់​សំភារៈ​និង​ខោអាវ គ្រែ​ឈើ​៥ បង់​ឈើ​ទេ​៥ តុ​ឈើ​១ កៅអី​ឈើ​២ ប្រាក់​ខ្មែរ​មួយ​លាន​ហុកសិប​ប្រាំ​ម៉ឺន​រៀល ប្រាក់​ដុល្លារ​១៦៨​ដុល្លារ ប្រាក់​បាត​២.៩០០​បាត សរុប​ថវិកា​ប្រមាណ​ជា​៤.០០០​ដុល្លារ​។

លោក​អនុសេនីយ៍ទោ សួន បញ្ញា បាន​បញ្ជាក់​ថា អគ្គិ​ភ័យ​ដែល​ឆាបឆេះ​ផ្ទះ​១​ខ្នង​ខាងលើ​គឺ​បណ្តាល​មក​ពី​
ទុ​ស្សេ​ខ្សែភ្លើង ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​៤​គ្រឿង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ប្រើប្រាស់​ទឹក​អស់​៤​គ្រឿង ។ ហេតុការណ៍អគ្គិភ័យ​ខាងលើ​មិន​បណ្តាល​ឱ្យ​​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s