ក្រសួងធនធានទឹកចាប់ផ្តើមរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងធនធានទឹកនៅទូទំាងប្រទេសកម្ពុជា

ប្រភព ៖ ហង្សមាសព័ត៌មាន

ភ្នំពេញ៖   ក្រសួងធនធានទឹកចាប់ផ្តើមរៀបចំបង្កើតគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះ នៃអាងទន្លេនៅទូទំាងប្រទេសកម្ពុជា ដើម្បីធានាដល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់សំរាប់ជីវភាពរស់នៅប្រចាំថ្ងៃ ។

 

ឯឧ.ម៉ៅ ហាក់ អគ្គនាយកបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយមបាន អោយ ដឹងនៅព្រឹកថ្ងៃទី ៤ ខែកញ្ញានេះថា ក្រុមគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងទន្លេនេះ មានតួនាទីចាត់វិធានការរក្សាប្រភពទឹកអោយមាននិរន្តរភាពអាចប្រើប្រាស់បានយូរអង្វែង តាមរយៈ កសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តស្ទាក់ទឹកទុកប្រើប្រាស់នៅគ្រប់រដូវ។  ឯឧ.បានបញ្ជាក់ថា ជាអាទិភាពក្រសួងនឹងជំរុញកសាងទំនប់ស្ទាក់មុខទឹកនៅតាមស្ទឹងទំាង១១កន្លែងនៅជុំវិញបឹងទន្លេសាប និងទឹកស្ទឹងមួយចំនួនទៀត ដែលជាប្រភពទឹកដ៏សំខាន់។

គម្រោងបង្កើតគណៈកម្មការគ្រប់គ្រងធនធានទឹកនៃអាងទន្លេនេះបានធ្វើឡើងខណៈដែលពិភពលោកបានជួបបញ្ហា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យប្រទេសមួយចំនួនជួបបញ្ហាខ្វះទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការងារស្រែចំការ និងដោយនៅកម្ពុជាមិន               ទាន់មានប្រព័ន្ធគ្រប់គ្រងធនធានទឹកអោយបានសមស្រប ដូចជានៅរដូវវស្សាមានទឹកច្រើនលើសកម្រិត និងរដូវប្រាំងខ្វះខាតទឹកជាដើម។

ឯឧ.បានបញ្ជាក់ថា  កម្ពុជាពុំមានបញ្ហា ខ្សត់ប្រភពទឹកនៅឡើយ ដោយសារស្ថានភាពភូមិសាស្រ្តរបស់កម្ពុជា មានបឹងទន្លេ តំបន់ជួរភ្នំនិង តំបន់ខ្ពងរាបព័ទជុំវិញប្រទេស ។

លោក សុខ រឿន ប្រជាពលរដ្ឋនៅខេត្តព្រៃវែងបានលកឡើងថាគម្រោងគ្រប់គ្រងធនធានទឹកនេះ នឹថដោះស្រាយកង្វះខាតទឹកនៅជនបទ។

កាលពីថ្ងៃទី៣ ខែកញ្ញាម្សិលមិញនេះ ក្រុមគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងទន្លេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា  ដោយសហការជាមួយក្រុមការងារទីភ្នាក់ងារទឹកបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោក ដើម្បីស្វែងរកលទ្ធភាពទាញយកជំនួយ មកអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកនៅកម្ពុជា៕អត្ថបទ សិរីរាជ

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s