ពលរដ្ឋចំនួនជាង៣០០គ្រួសាររងគ្រោះដោយទឹកជំនន់នៅស្រុកពញាឮទទួល អំណោយពីកាកបាទក្រហម

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកណ្ដាល៖កាលពីថ្ងៃទី០៤ កញ្ញា ២០១៨នេះ លោក គង់ សោភណ្ឌ័ អភិបាលរងខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកគ្រឿ ងឧបភោគបរិភោគ និងថវិកា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេ ៣១៦គ្រួសារ

នៅក្នុងឃុំចំនួន៥ រួមមានឃុំព្រែកតាទែន ឃុំពញាឮ ឃុំកំពង់អុស ឃុំកំពង់លួ ង និងឃុំកោះចិន ក្នុងស្រុកពញាឮ ដែលកំពង់រងគ្រោះដោយជំនន់ទន្លេ។

លោកសាខាកាកបាទប្រធានបានបន្តថា ជានិច្ចកាល សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប្រធា ន តែងបានគិតគូរជានិច្ចរាល់សុខទុក្ខប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រ ខ្វះ ខា ត អ្នកងាយរងគ្រោះ ពិសេសអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់នូវ វណ្ណៈ ពូជ សាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកក៏បា នផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ទាំងអស់ត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឲ្យបានខ្ពស់បំផុត ពិ សេសចំពោះកុមារតូចៗដែល ពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះទឹកទន្លេកំពុងឡើងខ្លាំង លិចភូមិឋានប្រជាពលរដ្ឋអស់ហើយ ដូចនេះវា ងាយនឹងជួបនូវឧប្បទ្ទវហេតុ​ផ្សេងៗ ដូចជាគ្រោះលង់ទឹកស្លាប់ជាដើម ។

ម៉្យាងទៀតក៏សូមសំណូមពរឲ្យបងប្អូន មេត្តាប្រកាន់ឲ្យបា នខ្ជាប់ខ្ជួននូវអនាម័យ៣ប្រការគឺ៖ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះក្នុងគោលបំណងបញ្ចៀសឲ្យបានរាល់ជំងឺផ្សេងៗកុំឲ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងជាដាច់ខាត ។

អំណោយដែលប្រតិភូសាខា បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះក្នុង១គ្រួសាររួមមានអង្ករ ៣០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន ៥០,០០០ រៀល ( ប្រាំម៉ឺនរៀល ) ៕ វណ្ណៈ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s