ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​​នៅ​ថ្ងៃទី ២១, ២២ ​និង​២៣ខែ​វិច្ឆិកា

ប្រភព ៖ ភ្នំពេញប៉ុស្ដី៍

Content image - Phnom Penh Post

ទូក​ចូល​រួម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧។ ស្រេង ម៉េងស្រ៊ុន

ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំបុណ្យ​ជាតិ និង អន្តរ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​ ២១,​ ២២ និង​ថ្ងៃទី ២៣ ខែ​វិច្ឆិកាខា​ង​មុខ​ ជា​ថ្ងៃ​រៀប​​ចំពិ​ធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប​ អក​អំបុក និង សំពះ​ព្រះខែ ​ដើម្បី​បង្ក​ភាព​សប្បាយ​រីក​រាយ​ជូន​ប្រជា​ពលរដ្ឋ។ នេះ​បើ​យោង​​​តាម ​លោក ឈិន កេតនា អនុ​ប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មា​ធិការ​ជាតិ រៀប​ចំបុណ្យ​ជាតិ និង អន្តរ​ជាតិ​។

លោក​បាន​ថ្លែង​នៅ​ថ្ងៃ​ទី៤​​ខែ​កញ្ញា​ថា ជាមួយ​គ្នា​នេះ គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ និង​ អន្តរ​ជាតិ ក៏​បាន​ប្រកាស​ឲ្យ​ក្រសួង​ មន្ទីរ ​និង​ស្ថា​ប័នពាក់​ព័ន្ធ ពិសេស អាជ្ញាធរ​រាជធានី-​ខេត្ត​ទាំង​អស់ ត្រូវ​ធ្វើ​ការណែនាំ​ ដល់​កីឡាករ​ កីឡាការិនី ទូកង ទូក​មួង ទូកអុំ និង ទូកចែវ គ្រប់​រូប​ត្រៀម​លក្ខណៈ​ជាមុន ដោយ​ចាប់​ផ្ដើម​ធ្វើ​ការ​ហ្វឹក​ហាត់​ឲ្យ​បាន​ល្អ ទាំង​កាយ​សម្បទា ​និង បច្ចេក​ទេស​នៃ​ការ​អុំ​និង​ចែវ​ទូក ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​ការ​ក្រកួត​ប្រជែង ​និង អប​អរ​សាទរ​ នៅ​ក្នុង​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អក​អំបុក និង សំពះ​ព្រះ​ខែ​ខាង​មុខ​នេះ​។

លោក​បាន​បញ្ជាក់​ថា៖«បើតាម​គោល​ការ​ណែ​នាំ​របស់​គណៈ​កម្មាធិការ​យើង​ កីឡាករ​ កីឡា​ការិនី ទូក​ទាំង​អស់​ត្រូវ​មានកាយ​សម្បទា​ និង​សុខភាព​ល្អ​មាំមួន និង ត្រូវ​ចេះ​ហែល​ទឹក​ឲ្យ​ស្ទាត់​ជំនាញ ហើយ​ទូក​ដែល​ត្រូវ​មក​ដាក់​ពាក្យ​ចូល​រួម​ក្រកួត​​នៅ​ក្នុង​​ពិធី​នេះ ត្រូវ​ធ្វើ​ការ​តុប​តែង​ឲ្យ​បាន​ល្អ តាម​រចនា​ប័ទ្ម​​ខ្មែរ និង​មាន​ចំណុះ ១៨ ខ្ទង់​ឡើង​ទៅ និង​ជាទូក​ដែល​មានល្បឿន​លឿន មាន​ប្រវត្តិ​ច្បាស់​លាស់»។

លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យជាតិ​ និង​ អន្តរ​ជាតិ​ នៅ​មិន​ទាន់​​​ប្រជុំ​លើក​គម្រោង​ថវិកា សម្រាប់​រៀបចំ​ពិធី​នេះ​នៅ​ឡើយ​ទេ និង​​នៅមិន​ទាន់​ប្រកាស​អំ​ពី​កាល​បរិច្ចេទ​ នៃ​ការ​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​រួម​ប្រកួត​ពីក្រុម​កីឡាករ កីឡា​ការិនី ទូក​នោះ​ដែរ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s