រកឃើញកំណប់ទ្រព្យធម្មជាតិដ៏អស្ចារ្យ កម្រមានអ្នកទៅដល់ កណ្ដាលព្រៃស្រោង នៅកម្ពុជា

ប្រភព ៖ ខ្លីៗ

កម្ពុជា​ជា​ប្រទេស​គ្រប​ដណ្ដប់​ដោយ​តំបន់​ធម្មជាតិ​ជា​ច្រើន លាត​សន្ធឹង​ស្ទើរ​ទូទាំង​ប្រទេស។ ថ្មីៗ​នេះ​អ្នក​ពនេចរ​ចូលចិត្ត​ផ្សង​ព្រេង​ទៅ​កាន់​តំបន់​ព្រៃ​ភ្នំ​នានា បាន​ទៅ​ដល់​កំពូល​ភ្នំ​ត្បែង​ក្នុង​ខេត្ត​ព្រះវិហារ ហើយ​បាន​ឃើញ​នូវ​សម្បត្តិ​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​លក្ខណៈ​ធម្មជាតិ​១០០% ទោះបី​ក្រសួង​បាន​អភិវឌ្ឍ​ប្រែក្លាយ​​ទៅ​ជា​តំបន់​ទេសចរណ៍​​រួច​ហើយ​ក៏​ដោយ ប៉ុន្តែ​កម្រ​មាន​មនុស្ស​ទៅ​ដល់​ណាស់ មាន​តែ​អ្នក​ស្រុក​នៅ​ក្បែរៗ​នោះ​ប៉ុណ្ណោះ។

តាម​ការ​រៀបរាប់​របស់​លោក​វិទូ បាន​ទៅ​ដល់​ផ្ទាល់​ប្រាប់​ដោយ​អារម្មណ៍​រំភើប​ថា នៅ​ទី​នោះ​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ស្រោង​ត្រឈឹងត្រឈៃ​ មាន​សត្វ​ស្លាប​ស្រែក​យំ​អឺង​កង​រំពង​ពេញ​ព្រៃ។ ​នៅ​កំពូល​ភ្នំ​មាន​ទឹក​ជ្រោះ​ជា​ច្រើន​កន្លែង មាន​សម្រស់​ស្រស់​ស្អាត​បំផុត។ វិទូ​រៀបរាប់​បន្ត​ទៀត​ថា នៅ​លើ​ភ្នំ​មាន​ទឹកជ្រោះ​ផ្សេងៗ​ពី​គ្នា​រហូត​ដល់​ទៅ​ជាង​២០​កន្លែង​ឯណោះ​សុទ្ធ​តែ​អាច​ងូត​លេង​កម្សាន្ត​បាន។ ក្នុង​នោះ​ទឹក​ជ្រោះ​ចក្រវិល ជា​កន្លែង​ដ៏​ស្រស់​បំព្រង ទឹក​ថ្លា​ឆ្វង់​មើល​ឃើញ​ដល់​បាត​ដី ឃើញ​ត្រី​ភ្នំ​ហែល​ឆ្វាត់ឆ្វែង​ ទឹក​ហូរ​ធ្លាក់​ពី​ស្ទឹង​មួយ​នៅ​ខាង​លើ មាន​ជម្រៅ​ត្រឹម​ចង្កេះ ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុង​ងូត​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។ ក្រៅ​ពី​នេះ​នៅ​មាន​ទឹកជ្រោះ​ជាច្រើន​រាប់​មិន​អស់​នៅ​ក្បែរ​ៗ​គ្នា សុទ្ធ​តែ​មាន​សម្រស់​ទាក់ទាញ​មិន​ចាញ់​គ្នា​ឡើយ។

អ្វី​ៗ​គ្រប់​បែប​យ៉ាង​គឺ ជា​ធម្មជាតិ​ពិតៗ សូម្បី​សំរាម​មួយ​មិន​មាន​ផង។ វិទូ​បន្ត​ថា ទឹក​លើ​កំពូល​ភ្នំ​ត្រជាក់​ស្រឹប​ មាន​ព្រៃ​ឈើ​ហ៊ុម​ព័ន្ធ​ជុំវិញ បើ​មាន​អ្នក​ទៅ​លេង​ប្រលែង​លេង​ជាមួយ​គ្នា​ផង គឺ​កង​រំពង​ពេញ​ព្រៃ​តែ​ម្ដង។ នៅ​លើ​ភ្នំត្បែង​ក៏​មាន​វត្ត​អារាម​មួយ​ផងដែរ គឺ​វត្ត​តាំង​យូរ មាន​ព្រះសង្ឃ​តែ​មួយ​អង្គ​ប៉ុណ្ណោះ​គង់​នៅ។ បច្ចុប្បន្ន​មាន​តែ​អ្នក​ភូមិ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ឡើង​ចុះ​ភ្នំ​នេះ ដើម្បី​រក​ឱសថ​បុរាណ និង​រក​អុស​ដុត ហើយ​ក៏​ឆ្លៀត​យក​ចង្ហាន់​ជូន​ព្រះសង្ឃ​ដែល​គង់​នៅ​ថែ​រក្សា​សម្បត្តិ​ធម្មជាតិ​ទាំង​នោះ។

ដើម្បី​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ អ្នក​មក​ពី​ខេត្ត​សៀមរាប រូប​នេះ​ប្រាប់​ថា ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៦៤ ចេញ​ពី​ទីរួម​ខេត្ត​ព្រះវិហារ ប្រមាណ​ជាង​១០​គីឡូម៉ែត្រ នឹង​ទៅ​ដល់​ភូមិ​មួយ​ឈ្មោះ​ថា ភូមិ​ឈាន​មុខ ក្នុង​ឃុំ​អភិវឌ្ឍ មាន​អ្នក​ស្រុក​រស់​នៅ​ក្បែរ​ជើង​ភ្នំ ដែល​យើង​អាច​ផ្ញើ​ឡាន​ ផ្ញើ​ម៉ូតូ​បាន។ អ្នក​ភូមិ​ឈាន​មុខ គឺ​ជា​អ្នក​នាំ​ផ្លូវ​ដ៏​ចំណាន​ក្នុង​ដំណើរ​ផ្សង​ព្រេង​ដ៏​វែង​ឆ្ងាយ​នេះ ដោយ​គ្រាន់​តែ​ចំណាយ​ថវិកា​តែ​១០​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ជួយ​យួរ​ឥវ៉ាន់​ភ្ញៀវ​ទេសចរ​ទៀត​ផង។

ដូច្នេះ​បើ​ចង់​ទៅ​កាន់​តំបន់​មួយ​នេះ អាច​រក​អ្នក​នាំ​ផ្លូវ​បាន តែ​កុំ​ភ្លេច​វេច​ខ្ចប់​អាហារ​ដាក់​តាម​ខ្លួន​ផង ព្រោះ​ត្រូវ​ធ្វើ​ដំណើរ​រយៈ​ចម្ងាយ​៤០០​ម៉ែត្រ​ដោយ​ថ្មើរ​ជើង និង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជាង​២​ម៉ោង​ទើប​ទៅ​ដល់​គោលដៅ៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s