សមិទ្ធិផល មានតម្លៃជាង ៤លានដុល្លារ នៅក្នុងវត្តនាគវ័ន ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់

ប្រភព ៖ ដើមអម្ពិល

ភ្នំពេញ ៖ សមិទ្ធិផល ជាផ្លែផ្កាជាច្រើន ក្នុងទីអារាម វត្តនាគវ័ន ដែលមានតម្លៃ ជាទឹកប្រាក់ ប្រមាណជាង ៤ លានដុល្លារអាមេរិក

ត្រូវបានប្រារពពិធី សម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និង លោកស្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំងមានការយាងនិមន្តចូលរួមពីសំណាក់   សម្តេចដែលជាមន្រ្តីសង្ឃជាន់ខ្ពស់ និងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។

តាមរបាយការណ៍ របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក បានឱ្យដឹងថា  វត្តនាគវ័ន បច្ចុប្បន្នស្ថិតក្រោមការដឹកនាំ គ្រប់គ្រងរបស់ ព្រះបរមមុនី ងិន ឃីម ជាចៅអធិការ បានគិតគូរ យកព្រះទ័យទុកដាក់ ក្នុងការបន្តអភិវឌ្ឍន៍ឱ្យកាន់តែរីកចំរើន សក្តិសមជាទីកន្លែងសម្រាប់គោរពប្រតិបត្តិ របស់ប្រជាពុទ្ធបរិស័ទ្ធ និងជាទីអារាមដ៏ប្រសើរ សម្រាប់ព្រះសង្ឃ សិលវ័ន សិលវតី និង សិស្ស និស្សិត អាស្រ័យ សិក្សារៀនសូត្រ ទាំងផ្នែក ពុទ្ធចក្រ និងអាណាចក្រ យ៉ាងសមសួន។

លោកអភិបាលខណ្ឌបញ្ជាក់ថា ព្រះបរមមុនី ងិន ឃីម បានដឹកនាំ ឱ្យមានការកសាង បង្កើត នូវសមិទ្ធិផលជាច្រើនដូចជា កសាងឧបដ្ឋានសាលា ជួសជុលព្រះវិហារ កែរលំអរស្រះទឹក រៀបចំប្រព័ន្ធផ្លូវ បង្គោលភ្លើង កសាងកុដិ តូចធំចំនួន១៧ខ្នង និងមហាកុដិមួយខ្នង ដែលត្រូវ ចំណាយអស់ទឹកប្រាក់ប្រមាណជាង ៤.១៤១.៩០៤ ដុល្លារអាមេរិក។ រាល់សមិទ្ធិផលទាំងនេះ បានមកពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ពិសេស លោក ឃួង ស្រេង និងលោកជំទាវ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃសាលារាជធានីភ្នំពេញ និងថ្នាក់ដឹកនាំសាលាខណ្ឌទួលគោក ទើបធ្វើឱ្យវត្តនេះ មានសោភណ្ឌភាព ស្រស់ត្រកាល ប្រកបដោយបរិស្ថាន សមជាទីសក្ការៈ បូជា។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា រាល់សមិទ្ធិផលទាំងអស់នៅក្នុងទីវត្តនាគវ័ន ក៏ដូចជានៅតាមទីវត្តអារាមនានា ទូទាំងប្រទេសកម្ពុជា បានកើតឡើងដោយសារ ប្រទេស កម្ពុជា មានមេដឹកនាំ ដែលមានភាពវ័យឆ្លាត នាំប្រទេសឱ្យរួចផុតពីភ្លើងសង្រ្គាម កសាង ឯកភាពជាតិ រហូតទទួលបានសុខសន្តិភាព និងធ្វើឱ្យប្រទេសជាតិទាំងមូល មានឱកាស កសាង ស្តារ និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

ក្នុងនាមជាថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ លោក អភិបាល បានប្តេជ្ញា បន្តអនុវត្តគោល នយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែល្អ ដោយជម្រុញឱ្យមានការកសាង និងអភិវឌ្ឍន៍ លើគ្រប់វិស័យ ក្នុងរាជធានីភ្នំពេញ ឱ្យសក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែរីកចំរើនថែមទៀត។

សូមបញ្ជាក់ថា វត្តនាគវ័ន បានកសាងឡើង ក្នុងឆ្នាំ១៨៩៨ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានព្រះចៅអធិការវត្តចំនួន៨អង្គ។ វត្តនាគវ័ន ជាទីកន្លែងមួយ ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមកស្នាក់នៅសិក្សារៀនសូត្រ គឺក្នុងរជ្ជកាលព្រះចៅ អធិការ ព្រះនាម ឈឹម ឌុក ក្នុងឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩។ ដោយឡែក នៅទូទាំងប្រទេស បច្ចុប្បន្ននេះមានវត្តសរុបចំនួន ៤៥៥៣ វត្ត មានព្រះសង្ឃចំនួន ៥៣.២៥៧អង្គ ក្នុងនោះវត្តធម្ម យុត្តិកនិកាយចំនួន១៧៧វត្ត៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s