អាជីវករផ្សាររំលងបានស្នើឲ្យអ្នកម៉ៅការភាស៊ីនិងអាជ្ញាធរមូលដ្ឋានប្តូរទីតាំងចាក់សំរាម

ប្រភព ៖ ហង្សមាសព័ត៌មាន

ខេត្តកំពង់ធំៈ អាជីវករផ្សាររំលងនិងអ្នកធ្វើដំណើរចេញចូលក្នុងផ្សារនេះបានត្អូញត្អែរថាគំនរស្តុបសម្រាមខ្ពស់ដូចភ្នំ នៅខាងមុខផ្សាររំលងបានបង្កក្លិនស្អុយជាប្រចាំ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព របស់សាធារណៈជន ដែលធ្វើដំណើរចូលក្នុងផ្សារនិងអ្នកធ្វើដំណើឆ្លងកាត់តាមដងផ្លូវជាតិលេខ៦ទៅកាន់តំបន់ទេសចរមួយចំនួនដូចជាខេត្តសៀមរាមខេត្តព្រះវិហារនិងខេត្តកំពង់ធំ។

 

ក្រុមអាជីវករលក់ បបរ បាយ នំបញ្ចុក និងបង្អែម នៅជិតគំនរសំរាមខាងលើនេះបានប្រាប់ឲ្យដឹងថា៖ជារៀងរាល់ថ្ងៃ ក្រុមអាជីវករលក់នៅជុំវិញគំនរសម្រាមនេះ ស្ទើរតែដាច់បាយហើយព្រោះពុំសូវភ្ញៀវចូលមកទិញឬហូបអាហាររបស់គាត់ដូចកន្លែងផ្សេងទៀតទេ ពីព្រោះអ្នកមកហូបអាហារនៅជិតគំនរសំរាមនេះ បានត្អូញត្អែថាមិនគួរណាអាជ្ញាធរនិងអ្នកម៉ៅការភាស៊ីផ្សារស្តុបសំរាម នៅតាមដងផ្លូវសាធារណៈ ជាពិសេសនៅខាងមុខផ្សាររំលងជាប់ផ្លូវជាតិលេខ៦ហើយបង្កក្លិនស្អុយរលួយ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ជាប្រចាំរាប់ពាន់នាក់។

ជាមួយគ្នានេះ អ្នកស្រី ពៅ វុត្ថា ជាអ្នកគ្រប់គ្រងភាស៊ីផ្សាររំលង បានប្រាប់អ្នសារព័ត៌មានថា៖បញ្ហាកកស្ទះធ្វើឲ្យមានគំនរសំរាមនេះ អ្នកស្រីបានទទួលស្គាល់មែន តែដោយសារក្រុមការងារប្រមូលសម្រាមរបស់គាត់ រកកន្លែងចាក់មិនទាន់បាន ទើបបណ្តាលឲ្យមានគំនរសម្រាមនិងមានក្លិនស្អុយបែបនេះ តែនៅរសៀលថ្ងៃទី៤កញ្ញាឆ្នាំ២០១៨នេះ។អ្នកស្រីបានស្នើទៅអាជ្ញាធរឃុំទ្រៀល ដើម្បីជួយដោះស្រាយរកទីតាំងចាក់សម្រាមនេះហើយ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៏ បានឆ្លើយប្រាប់អ្នកសារព័ត៌ថា លោកបានទទួល័ត៍មាននេះហើយ តែរដ្ឋបាលស្រុកបានជម្រុញឲ្យអាជ្ញាធរឃុំ ធ្វើការដោះស្រាយជាមួយខាងភាគីភាស៊ីផ្សារ ដើម្បីរកទីតាំងចាក់សម្រាម ឲ្យជៀសផុតពីការប៉ះពាល់សុខភាពទោះបីជាមានការអះអាងយ៉ាងណាក៏ដោយ ក្រុមអាជីវករផ្សាររំលងនិងមហាជនស្នើយ៉ាងបានទទួចដល់អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយប្តូរទីតាំងចាក់សម្រាមពីខាងមុខផ្សារនេះ ចេញ ពីព្រោះទីតាំងចាក់សព្វថ្ងៃនៅជាប់ដងផ្លូវជាតិលេខ៦ ចំពីមុខផ្សារ ហាក់បីដូច ជាតាំងបង្អួតភ្ញៀវទេសចរណ៏ ដែលធ្វើដំណើឆ្លងកាត់ជាប្រចាំ ហើយពុំដែលឃើញមានអាជ្ញាធរឬមន្ត្រីជំនាញពាក់ព័ន្ធ យកចិត្តទុកដាក់ឬខ្វល់ខ្វាយ ពីបញ្ហានេះឡើយ៕អត្ថបទ៖ ឈិតសំបូរ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s